Saturday, June 4, 2016

ទិញសំបុត្រ VIP ទស្សនា​កម្ពុជា ប៉ះ​ចិន​តៃ​ប៉ិ​ជើង​ទី​២ អស់ ១៤០,០០០រៀល បានមកវិញត្រឹមសំបុត្រខ្មោច! ហួសចិត្ដ

ទិញសំបុត្រ VIP ទស្សនា​កម្ពុជា ប៉ះ​ចិន​តៃ​ប៉ិ​ជើង​ទី​២ អស់ ១៤០,០០០រៀល បានមកវិញត្រឹមសំបុត្រខ្មោច! ហួសចិត្ដ

LINE it!
សៅរ៍ ០៤ មិថុនា, ២០១៦ ១៣:៤២
ដោយ កុសុម៉ា
ភ្នំពេញ៖ ប្រិយមិត្ដជាអ្នកតាមដានវិស័យបាល់ទាត់ ប្រាកដជាជ្រាបច្បាស់ថា ជំនួបជើងទី២ រវាង​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា និង​ចិន​តៃ​ប៉ិ នៃ​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup 2019 ជាផ្លូវការ នឹងធ្វើការ​ប្រកួត​នៅលើ​ ទីលាន​ពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ សប្តាហ៍ក្រោយ ដែលសំបុត្រចូលទស្សនាមាន ២​ប្រភេទ គឺ​តម្លៃ ១០,០០០រៀល និង ៥,០០០រៀល​។
យ៉ាងណាមិញ កាលពីពេលព្រឹកមិញនេះ មានរឿងដ៏ហួសចិត្ដមួយបានកើតឡើង នៅកន្លែងលក់សំបុត្រនៅពហុកីឡដ្ឋានជាតិ នេះបើតាមវីដេអូ ២ ដែលទើបតែបង្ហោះឡើង ដោយអ្នកប្រើប្រាស់ហ្វេសប៊ុក។ នេះបើតាមសារ និងការសន្ទនានៅក្នុងវីដេអូ បានឲ្យដឹងថា យុវជនម្នាក់ បានទិញសំបុត្រ VIP ដែលមួយសំបុត្រថ្លៃ ១០,០០០រៀល នៅក្នុងនោះរូបគេបាន ហុចប្រាក់ ១៤០,០០០រៀល ដើម្បីទិញ ១៤សំបុត្រ ទៅតាមចន្លោះប្រហោង អាចត្រឹមតែលូកដៃចូល។ អ្វីដែលហួសចិត្ដនោះ គឺបានត្រឹមតែប្រគល់ប្រាក់ឲ្យគេ តែបែរជាគ្មានសំបុត្រត្រលប់មកវិញ។
ក្រោយពីជួបហេតុការណ៍បែបនេះ យុវជនខកចិត្ដ និងអស់សង្ឃឹមខាងលើ បានធ្វើការសួរនាំអ្នកនៅក្នុងតំបន់នោះ តែពួកគេបែរជាសួរថា មានចំណាំមុខអ្នកយកប្រាក់ឬអត់? សួរថា តើចំណាំបែបណា បើកន្លែងលក់សំបុត្រ ដាក់មិនឲ្យអ្នកទិញ ឃើញមុខអ្នកលក់ផង ទាំងនេះជាសម្ដីដែលបន្លឺឡើងនៅក្នុងវីដេអូ។
ចុះប្រិយមិត្ដអ្នកអានផ្សេងទៀត ធ្លាប់ជួបប្រទះហេតុការណ៍ស្រដៀងនេះដែរឬទេ? បើសិនជាមានប្រិយមិត្ដណា ដឹងពីព័ត៌មានលំអិត ពីរឿងមួយ សូមធ្វើការផ្ញើរព័ត៌មាន តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload/
សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
សារ និង ២វីដេអូដែលបង្ហោះឡើងនៅក្នុងហ្វេសប៊ុកមុននេះបន្ដិច
ការកត់សម្គាល់ខ្មែរឡូត៖

No comments:

Post a Comment