Wednesday, June 29, 2016

ក្រុមចោរ២នាក់ ចូលកាច់កម៉ូតូតែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋចាប់បានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ

ពុធ ២៩ មិថុនា, ២០១៦ ១៤:៤១
(ភ្នំពេញ)៖ ក្រុមចោរ២នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ១គ្រឿង តែមិនបានសម្រេចត្រូវប្រជាពលរដ្ឋឃើញទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ខណៈដែលបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងផ្ទះជួលភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក​ Honda Dream C125 ចូលក្នុងផ្ទះជួលខាងលើ ស្រាប់តែបក្ខពួកម្នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ ហើយម្នាក់ទៀតនៅចាំម៉ូតូ ខណៈពេលដែលកំពុងធ្វើសកម្មភាព ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឃើញទាន់ ក៏បាននាំគ្នាដេញចាប់បានម្នាក់ ហើយម្នាក់ទៀតរត់គេចខ្លូនបាត់ស្រមោល។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានប្រជាពលរដ្ឋ ប្រគល់ខ្លូនឲ្យនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព ៖ Fresh News

No comments:

Post a Comment