Friday, June 17, 2016

ឆក់​ខ្សែ​កបាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​រថយន្ត ត្រូវ​កម្លាំង​នគរបាល​ក្របួច​ជាប់

សៅរ៍ ១៨ មិថុនា, ២០១៦ ០៨:០៣
រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ ក្របួច​ជាប់ ក្រោយ​ពី​ជិះ​ម៉ូតូ​មួយ​គ្រឿង​តែ​ម្នាក់ឯង ធ្វើ​សកម្ម​ឆក់​ខ្សែ​ក​ផ្លា​ក​ទី​ន​ទម្ងន់​៨​ជី​កន្លះ​មួយ​ខ្សែ ពី​ស្ត្រី​ម្នាក់ ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់ ហើយ​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​មួយ​គ្រឿង​បណ្ដាល​ឲ្យ​ដួល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​៥១(​ប៉ាស្ទ័រ​)​កែង​នឹង​ផ្លូវ​លេខ​៣៦០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។
តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជនសង្ស័យ​មានឈ្មោះ ថុ​ន ភក្តី អាយុ​១៦​ឆ្នាំ មុខរបរ​ចុងភៅ ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា មានស្រុក​កំណើត​នៅ​ក្នុងភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​C125 ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BS-7383 មួយ​គ្រឿង​តែ​ម្នាក់ឯង​ធ្វើ​សកម្មភាព​នោះ​។ ស្ត្រី​រង​គ្រោះ​មានឈ្មោះ សោ សុភាព អាយុ​៥៣​ឆ្នាំ ជា​មន្ត្រី​បម្រើ​ការ​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ មាន​ទីលំនៅ​ក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​ម៉ាក SUZUKI HAYATE ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AD-8086 មួយ​គ្រឿង ជាមួយនឹង​កូនស្រី​របស់​គាត់​ចំនួន​ពីរ​នាក់​ទៀត​។
តាម​ប្រភព​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​គ្នា​៣​នាក់​ជាមួយនឹង​កូនស្រី​របស់​គាត់​ដោយ​គាត់​ជិះ​ខាងក្រោយ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​នោះ ក៏​ស្រាប់តែ​លេចមុខ​បុរស​ជា​ជនសង្ស័យ​ខាងលើ ជិះ​ម៉ូតូ​មួយ​គ្រឿង​តែ​ម្នាក់ឯង មក​ពីក្រោយ និង​ធ្វើ​សកម្មភាព​ឆក់​យក​ខ្សែ​ក​ផ្លា​ក​ទី​ន​មួយ​ខ្សែ​ដែល​មាន​ទម្ងន់​៨​ជី​កន្លះ ពី​ក​របស់​គាត់​តែ​ម្តង​។
ពេល​ជនសង្ស័យ​ខាងលើ​ធ្វើ​សកម្មភាព​ឆក់យ​កបាន​ខ្សែ​ក​ផ្លា​ក​ទី​ន​មួយ​ខ្សែ​ពី​ស្ត្រី​រង​គ្រោះ​បាន​ហើយ រូបគេ​ក៏​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​តែ​បែរជា​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ដែល​កំពុង​តែ​បើក​ឆ្លងផ្លូវ​បណ្ដាល​ឲ្យ​ដួល ហើយ​ក៏​ត្រូវ​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍​មក​ដល់ និង​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ ខ្សែ​ក​ផ្លា​ក​ទី​ន​មួយ​ខ្សែ​នោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ស្ត្រី​រង​គ្រោះ​វិញ ចំណែកឯ​បុរស​ជនសង្ស័យ​ជា​ចោ​ឆក់​ខ្សែ​ក​ខាងលើ ត្រូវ​បាន​បញ្ជូន​យក​ទៅ​ធ្វើការ​សាកសួរ និង​កត់​កំណត់ហេតុ​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕
ប្រភព ៖ កោះសន្តិភាព

No comments:

Post a Comment