Thursday, June 23, 2016

មន្ទីអប់រំយុវជននិងកីឡាចាត់វិធានការលើសិស្សស្រីស្លៀកខ្លី និងសិស្សលៀបពណ៌សក់

រាជធានី​ភ្នំពេញ ៖ ​មន្ទីរ​អប់រំយុវជន និង​កីឡា​​រាជ​ធានី​​ភ្នំពេញ បានធ្វើ​​​ការ​​អំពាវនា​វ​​​ដល់​​មាតា​បិតា ក៏​ដូច​អាណា​​ព្យាបាល​សិស្ស​ សូម​​ជួយ​​ពិនិត្យ​​សម្លៀក​បំពាក់​កូន​ៗឱ្យ​​បាន​សមរម្យ ​មុន​នឹង​ទៅ​សាលារៀន​ ។ ចៀស​​វាង​ការ​​ស្លៀក​ស្តើង​​ខ្លី ខើច​លើ ខើច​ក្រោម សក់​ច្រើន​ពណ៌ ធ្វើខ្លួន​ហួសហេតុ ​ដែល​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់ទំ​លៀម​ទំលាប់​ប្រពៃណី​​វប្បធម៌​ជាតិ​ដ៏​ល្អ​ផូរផង់​​របស់​ខ្មែរ​យើង​ ។លោ​ក​ស្រី ​ហួត យ៉ា​រី ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​បានឱ្យ​​ដឹង​ថា តាម​គោល​ការ​ណ៍ ឬ​ច្បាប់​​របស់​សាលា​គ្រប់​សិស្ស​ទាំង​ពីរ​​ប្រភេទ ប្រសិនបើ​មាន​សំលៀក​បំពាក់​មិនមែន​ជា​សិស្ស​ ដាច់ខាត​ឱ្យ​​ឈរ​នៅ​ក្រៅ​ថ្នាក់ មិន​អនុញ្ញាត​​ឱ្យ​​ចូល​រៀន​ដាច់​ខាត ។ ​ក្នុង​​ករណីអាណា​​ព្យាបាល​​ចេញ​មុខ​មក​ធានា​ ត្រូវ​ធ្វើ​កិច្ចសន្យា​ត្រឹមត្រូវ ទើប​នាយក​​​ឱ្យ​​ចូល​រៀន​វិញ​​បាន ​។លោកស្រី​បន្ត​​ថា មន្ទីរ​អប់រំ​​សូម​អំពាវនាវ​ដល់​​មាតា បិតា​​សិស្ស​ទាំងអស់​​មិន​ថា អ្នក​មាន ​ឬ​អ្នក​ក្រ សូម​ជួយ​ពិនិត្យ​សំលៀក​បំពាក់​កូន​ឱ្យ​​បាន​​សមរម្យ​ មុន​នឹង​ទៅ​សាលា​ឱ្យ​សមជា​សិស្ស ជា​ស្ត្រី​ខ្មែរ​ដើម្បី​រក្សា​ប្រពៃណី​ ​។ មូ​យ​ទៀត សា​មី​ខ្លួន​​ជា​សិស្ស​ ត្រូវ​មើល​បទ​បញ្ជា​​ផ្ទៃក្នុង​របស់​​សាលា ដែល​ជា​រៀង​រាល់​ឆ្នាំ​ បាន​ផ្ញើ​នៅ​ថ្ងៃ​បវេសនកាល​​សាលា​អំពី​វិន័យ​សាលា​បាន​​កំណត់​បែប​ណា?​ដូច្នេះ ដើម្បី​ប្រពៃណី​ខ្មែរ​ទាំងអស់​គ្នា ដើម្បី​កូនស្រី​ខ្មែរ​ទាំងអស់​គ្នា សូម​មាតាបិតា អាណា​​ព្យាបាល ត្រូវ​ចូលរួម​អប់រំ និង​ដាស់តឿន​កូន​​ទាំងអស់​គ្នា​ឡើង​វិញគួរ​រំលឹក​ថា​​ ថ្មី​ៗ​កន្លង​មកនេះ នៅ​ក្នុង​ពេល​ចុះ​ស្វែង​យល់​អំពី​ការងារ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ លោកស្រីមាន សំ​អាន គណៈ​កម្មការ​ទី​៨​​នៃ​ព្រឹទ្ធសភា ​និង​ប្រតិភូ​គណៈកម្មការ​សុខាភិបាល​សង្គមកិច្ច អតិ​ត​យុទ្ធ​ជន យុវ​នី​តិ​សម្បទា ការងារ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី នៃ​ព្រឹទ្ធសភា បាន​ស្នើ​ដល់​អាជ្ញាធរ​រាជធានី មន្ទីរ​អប់រំ និង​អង្គការ​សង្គម​ស៊ី​វិល​ពាក់​ព​ន្ធ័​នានា សុំ​ឲ្យ​រួម​គ្នា​ធ្វើការ​អប់រំ​ណែនាំ​ធ្វើ​យ៉ាងណា​បញ្ជ្រាប​ការ​យល់​ដឹងដល់​ស្រទាប់​យុវវ័យ ពិសេស​ផ្តោត​ទៅ​លើ​ក្មេង​ស្រី​ ព្រោះ​បច្ចុប្បន្ន​នេះ មាន​យុវ​នារី​មួយ​ចំនួន ​បាន​ស្លៀក​បំពាក់ខ្លី ខើច​លើ ខើច​ក្រោម​និង​តុបតែង​ខ្លួន​ចំឡែក​ៗ ខុស​ពី​ធម្មតា ដែល​គេ​ចាត់​ទុក​ថា បាន​ចម្លង​តាម​វប្បធម៌​បរទេស ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស និង​អាប់អោន​ដល់​ប្រ​បៃ​ណី​យ៏​វប្បធម៌ ដ៏​ល្អ​ផូ​ផង់​របស់​ខ្មែរ​យើង ។

No comments:

Post a Comment