ភ្នំពេញ៖ តាមរយៈសារមួយបង្ហោះលើគណនីផ្ទាល់ របស់តារាសម្តែងអ្នកនាង គង់ ច័ន្ទស្រីមុំ នៅរសៀលថ្ងៃនេះ នាងបានបង្ហាញអារម្មណ៍នឿយណាយស្រងាកចិត្ត បង្កប់ដោយកំហឹងលាយឡំនឹងការព្រមាន ទៅកាន់ជំពូកមនុស្សខ្លះដែលបានច្រណែនលើនាង ត្បិតអ្វីអំពើល្អរបស់នាង មិនទទួលបានការដឹងគុណ ឬការអរគុណ បែរជាបានមកវិញនូវពាក្យនិន្ទា និយាយមិនល្អទៅវិញ។
តារាសម្តែងស្រីដែលទើបរៀបការរួចថ្មីថ្មោងរូបនេះ នាងបានសរសេរថា៖ «កើតមកជាមនុស្សគ្រាន់តែដឹងគុណគេ ប្រសិនបើនរណាម្នាក់ធ្វើឲ្យអ្នកឯងមានថ្ងៃនេះ ហើយគ្រាន់តែបកមកអរគុណគេតើវាស្លាប់ដែលហ៎? ត្រូវបកក្រោយរំលឹកឡើងវិញថានរណា ជាអ្នកដឹកដៃឲ្យលុយ និងបើកផ្លូវឲ្យអ្នកឯងមានលយរកស៊ីដល់សព្វថ្ងៃនេះ? សុំត្រលប់ទៅដេកគិតឡើងវិញ។ ខ្ញុំជួយគេគឹមិនចង់បានអ្វី ក្រៅពីពាក្យអរគុណនោះទេ មិនដែលទាមទារឲ្យអ្នកសងជាលុយកាក់មកខ្ញុំវិញឡើយ។ មនុស្សចាំបាច់រមើលគុណហើយនិយាយមិនល្អពីគេធ្វើអី? (ព្រោះតែច្រណែន ឬយ៉ាងណា?)» ។
នាងបានបន្តទៀតថា៖ «មនុស្សបែបនេះគឺមិនអាចឈរនៅលើភាពជោគជ័យរបស់ខ្លួន បានយូរអង្វែងនោះទេ ត្រូវចាំទុកថា បើចេញពីខ្ញុំទៅហើយ ខ្ញុំសូមតែម្យ៉ាងគឺកុំប៉ះពាល់ដល់ខ្ញុំ សូម្បីតែឈ្មោះ។ ខ្ញុំមិនដែលយករូបភាពរបស់អ្នកឯង និងឈ្មោះរបស់អ្នកឯងមកដាក់ក្នុងខួរក្បាលរបស់ខ្ញុំ សូម្បីតែបន្តិច ព្រោវាគ្មានប្រយោជន៍អ្វីសម្រាប់ខ្ញុំ។ សូមចងចាំនូវអ្វីដែលខ្ញុំបាននិយាយ នៅក្នុងថ្ងៃនេះ កុំឲ្យមានតទៀតឲ្យសោះ» ។
នាងបានផ្តាំផ្ញើបន្ថែមថា៖ «បណ្តាំចុងក្រោយរបស់ខ្ញុំគឺ៖ អ្នកគួរតែកាត់បន្ថយភាពដើរច្រណែនគេខ្លះទៅ ទើបធ្វើឲ្យអ្នករស់នៅដោយមានសេចក្តីសុខ បើនៅក្នុងខ្លួនអ្នកពោរពេញដោយភាពច្រណែន នោះអ្នកគ្មានថ្ងៃស្គាល់ទេ ពាក្យថាសេចក្តីសុខ។ យល់? (នៅក្មេងណាស់)» ៕
តើប្រិយមិត្តមានមតិយោបល់យ៉ាងណាដែរ?
កំណត់ហេតុខ្មែរឡូត៖
No comments:
Post a Comment