(កោះកុង)៖ លោក យ៉ែម យាន មេឃំុពាមក្រសោម ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានសម្រេចចិត្តចងកធ្វើអត្តឃាត បញ្ចប់ជីវិតខ្លួនឯងដោយមិនដឹងមូលហេតុ នៅវេលាម៉ោង៤ជាង ព្រឹកទាបភ្លឺថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅកញ្ចុះអង្គុយលេងមុខផ្ទះ ក្នុងភូមិបាងកាយាកឃំុពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
កូនចៅ និងសាច់ញ្ញាតិបាននិយាយថា លោកមេឃំុ គាត់ជាមនុស្សស្រឡាញ់ប្រជាពលរដ្ឋ ក្នុងឃំុណាស់ ហើយគាត់និយាយលេងជាមួយប្រជាពលរដ្ឋម្សិលមិញថា គាត់រាល់ថ្ងៃនេះ ពិបាកចិត្តខ្លាំងណាស់ ប្រពន្ធឈឺ គ្មានពេលជា កូនការហើយលែងលះគ្នា និងលុយមើលជម្ងឺប្រពន្ធអស់ គាត់ពិបាកណាស់ក្នុងគ្រួសារគាត់។
អ្នកភូមិបានឲ្យគាតខ្ចី១ឬ២លាន តែគាត់អត់មាត់អីទាំងអស់ លុះដល់ព្រឹកស្រាប់តែមានការភ្ញាក់ផ្អើលថាមេឃំុចងកសម្លាប់ខ្លួនតែម្តង។
អ្នកភូមិទៅជួយសង្គ្រោះជីវិតលោកមេឃំុ បាននិយាយថា ក្រោយឃើញលោកមេចងកនោះ ពួកគាត់បានយកកាំបិតកាត់ក្រមាចេញ ហើយជួយធ្វើចលនាបេះដូង ពីព្រោះពេលស្ទាបសាច់ទៅ នៅក្តៅនៅឡើយ តែអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ គេឃើញមានសមត្ថកិច្ចចុះទៅពិនិត្យសាកសព និងវត្តមានរបស់លោកចៅហ្វាយស្រុកមណ្ឌលសីមាចុះដល់កន្លែងកើតហេតុផងដែរ ដើម្បីប្រគល់សពជូនក្រុមគ្រួសាររៀបចំ ធ្វើបុណ្យទៅតាមប្រពៃណី៕
No comments:
Post a Comment