Wednesday, June 22, 2016

ឱក សុគន្ធកញ្ញា នៅតែជាមិត្តល្អ របស់ពេជ្រ សោភា​ ទោះមានរឿងអ្វីក៏ដោយ!

ពុធ ២២ មិថុនា, ២០១៦ ១៥:៥២
ដោយ និកា
ភ្នំពេញ៖ ក្រោយពីចប់កម្មវិធី The Voice Cambodia រដូវកាលទី២ រួចមក តារាចម្រៀងស្រី ពេជ្រ សោភា ហាក់ដូចជាបង្ហាញអារម្មណ៍ប្លែកៗ ប្រាប់មហាជន តាមរយៈបណ្តាញសង្គម ហើយប៉ុន្មានម៉ោងមុននេះដែរ រូបនាងក៏បានទម្លាយ ការចូលចិត្ត និងស្រឡាញ់ ទៅកាន់ កញ្ញា ឱក សុគន្ធកញ្ញាទៀតផង។
នៅក្នុងទំព័រហ្វេសប៊ុក របស់អ្នកនាង ពេជ្រ សោភា បានបង្ហោះរូបថតជាមួយនឹងកញ្ញា ឱក សុគន្ធកញ្ញា និងសារដ៏មានអត្ថន័យមួយថា "ពួកយើង នៅតែជាមិត្ត ទោះបីមានរឿងអី ឬក៏មានអ្នកណា និយាយអ្វីមិនល្អពីពួកយើងBestFriend"
សាររបស់អ្នកនាង ពេជ្រ សោភាមួយនេះ បានធ្វើឲ្យអ្នកគាំទ្រ កោតសរសើរនូវសន្តានចិត្តរបស់នាង ដែលស្រឡាញ់ មិត្តភក្តិរួមផលិតកម្មជាមួយគ្នាបែបនេះ។ ហើយពួកគេក៏សំណូមពរ ឲ្យអ្នកទាំងពីរ នៅតែរាប់អានគ្នាជារៀងរហូតទៅ កុំឲ្យដូចតារាមួយចំនួន ចូលចិត្តគ្នាតែដំបូង តែចុងក្រោយ រកាំរកូសហែកហួរគ្នា ពេញពិភពសិល្បៈជាដើម៕ 
ចំណាប់អារម្មណ៍ខ្មែរឡូត៖

No comments:

Post a Comment