Tuesday, June 7, 2016

តារាស្រីស្រស់សោភា វ៉ានីឡា ភ័យខ្លាចរឿង​ រូបភាពអាក្រាត

អង្គារ ០៧ មិថុនា, ២០១៦ ១៦:៥២
ដោយ កុសុម៉ា
ភ្នំពេញ៖ តារាចម្រៀងដ៏ស្រស់សោភា កញ្ញា វ៉ានីឡា ឬ សុខ ចិត្តា ជារាជនីប្រចាំផលិតកម្ម ភ្លេងរីខដ នៅតែទទួលបានការគាំទ្រច្រើន ពីអ្នកគាំទ្រតាមរយៈបទ «ស្រលាញ់អ្នកមុន រៀបការអ្នកក្រោយ» ដែលជាស្នាដៃនិពន្ធ របស់បងប្រុសរបស់នាង ។ បើទោះបីជាបងប្រុសរបស់នាង លោក សុខ ជំនោរ បានលើកដៃលាផលិតកម្មនេះ ទៅហើយក៏ដោយ ក៏នាងមិនបានភ័យបារម្ភថា ប្រជាប្រិយភាពនឹង ធ្លាក់ចុះនោះទេ ព្រោះនៅតែមានបទចម្រៀង ច្រៀងជាហូរហែ។
យ៉ាងណាមិញ តារាចម្រៀង វ៉ានីឡា ត្រូវបានគេមើលឃើញថា នាងហាក់ខុសប្លែក ពីតារាចម្រៀងដទៃ ខណៈមានភាពក្លាហាន ហ៊ានបង្ហាញមុខគូស្នេហ៍ ដោយមិនបានលាក់លៀម ដូចអ្នកសិល្បៈដទៃ ព្រោះពួកគេពេលខ្លះមានព័ត៌មាន បែកបាក់នាំឲ្យអាស្រូវ ប៉ុន្តែសម្រាប់ វ៉ានីឡា បានប្រកាសជាសាធារណៈថា នាងមានម្ចាស់បេះដូងហើយ ។ តែមួយរយៈក្រោយមក អ្នកទាំងពីរក៏ប្រកាសថា​បែកគ្នា យ៉ាងក្ដែងៗផងដែរ។
ទោះជាយ៉ាងណា កាលពីប៉ុន្មានម៉ោងមុននេះ កញ្ញា វ៉ានីឡា បានបង្ហោះសារពីបណ្ដាញទំនាក់ទំនង សង្គមរបស់នាងថា៖
នាងខ្ញុំសូមយកឱកាសនេះ ជម្រាបជូនពុកម៉ែបងប្អូន មិត្តអ្នកគាំទ្រ ទាំងអស់នូវ គណនីមួយចំនួន ដែលបានផុសរូបភាពរបស់ខ្ញុំ ដូចខាងក្រោម៖
-រឿងនេះបានកើតឡើងប្រហែល3ខែមកហើយ តាំងពីខ្ញុំបានបញ្ជាក់ជូនទស្សនាវដ្តីមួយ ពីការបែកគ្នារវាងខ្ញុំនិងសង្សារ(គុយសិទ្ធិសក្តិ- ប្រវត្តិពិស្តានិងជម្រាបជូនលើកក្រោយ) ហើយទោះបីមានការចុះផ្សាយជាបន្តបន្ទាប់ថា ខ្ញុំនិងគេនោះជាគ្នាធម្មតា តែនោះមិនមានជាសំដីរបស់ខ្ញុំទេ វាជាសំដីរបស់គេ ក្នុងបំណងលប់លាង រឺបិទបាំងអ្វីមួយ។
-ដោយសារខ្ញុំស្រឡាញ់គេខ្លាំងហើយជឿលើពាក្យលួងលោម ផ្អែមល្ហែម ទើបខ្ញុំលង់និងជឿលើគេ
- ប៉ូលីសព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹងរបស់ខ្ញុំនិងកំពុងបើកការស្រាវជ្រាវ និងចាប់ជនទុរយសមកផ្តន្ទាទោសតាមច្បាប់ ពីករណីគម្រាមកំហែង ចែកចាយរូប និងអ្នកពាក់ព័ន្ធចែកចាយរូប។ ខ្ញុំជឿជាក់លើច្បាប់និងសមត្ថកិច្ច ថានឹងវែករកជនល្មើសមកផ្តន្ទាទោស ទោះបីគេជាមន្ត្រីប៉ូលីស កូនផ្កាយ កូនអ្នកមាន រស់ក្នុងវីឡាស្កឹមស្កៃក៏ដោយ សូមផ្តល់យុត្តិធម៌ដល់នាងខ្ញុំជាក្មេងទន់ខ្សោយ គ្រួសារក្រីក្រ តូចទាប។
-នាងខ្ញុំសំណូមពរ បងប្អូនក្នុងសង្គមហ្វេសប៊ុគសូមចៀសឆ្ងាយ ពាក់ព័ន្ធនឹងការចែកចាយ រឺ រក្សាទុករូបអាក្រាតរបស់នាងខ្ញុំ និង សូមសំណូមពរ ជួយសហការដើម្បីផ្តល់ព័ត៌មានជូនសមត្ថកិច្ច ក្នុងករណីមានការកោះហៅ។ បងប្អូនដែលមិនពាក់ព័ន្ធ ហើយឃើញគណនីដែលផុស រឺ ចែកចាយ សូមជួយប្រមូលភស្តុតាងមកអោយនាងខ្ញុំផង។
សូមបងប្អូនអធ្យាស្រ័យដល់ទង្វើខ្វះការពិចារណារបស់នាងខ្ញុំកន្លងមកនេះ ។ នេះជាមេរៀននិងរបួសដ៏ឈឺចាប់ជាទីបំផុតរបស់នាងខ្ញុំព្រមទាំងគ្រួសារ។ នាងខ្ញុំនឹងចេញមុខបកស្រាយ តែខណនេះទុកពេល ដើម្បីសមត្ថកិច្ច ធ្វើការ។ ពីនាងខ្ញុំ Vanilla..
នេះជាសារដែលនាងទើបតែបង្ហោះឡើង
បែបនេះ សូមប្រិយមិត្ដជួយគាំទ្រកញ្ញា ដោយជៀសឆ្ងាយ ពីការពាក់ព័ន្ធនឹងការចែកចាយ រឺ រក្សាទុករូបអាក្រាតរបស់នាង ដូចជាការស្នើសុំរបស់នាង។ មួយវិញទៀត នេះជាមេរៀនមួយ ដែលប្រិយមិត្ដទាំងឡាយ ជាពិសេសនារីៗ គួរតែស្វែងយល់ និងជៀសឲ្យឆ្ងាយពីរឿងមួយនេះ៕
រូបភាព វ៉ានីឡា និងអតីតមិត្ដប្រុស
រូបភាព វ៉ានីឡា 
ខ្មែរឡូត

No comments:

Post a Comment