Monday, June 13, 2016

ជនជាតិចិន២៧នាក់ ត្រូវបានចាប់ខ្លួន នៅខណ្ឌចំការមន និងសែនសុខ ពាក់ព័ន្ធចាប់ជំរិតតាមប្រព័ន្ធ Internet

អង្គារ ១៥ ធ្នូ, ២០១៥ ០៨:២២
ភ្នំពេញៈ យោងតាមសមត្ថកិច្ច រាជធានីភ្នំពេញ បានឲ្យដឹងថា  ជនសង្ស័យក្នុង ករណីចាប់ជំរិត ក្នុងរាជធានីភ្នំពេញ៧នាក់ ដែលមានទាំងជនជាតិចិន និងជនជាតិខ្មែរ ក្នុងនោះ ស្ត្រី២នាក់ផងដែរ ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប នៅក្នុងពីរគោលដៅផ្សេងគ្នា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
យោងតាមមន្ត្រីសមត្ថិកិច្ចរាជធានីភ្នំពេញ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅយប់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៥ ការបង្ក្រាប់បក្ខពួកមុខសញ្ញាប្លន់នេះ បាន ធ្វើនៅពីគោលដៅផ្សេងគ្នា ក្នុងគោលដៅទី១ កម្លាំងសមត្ថកិច្ច បានបង្ក្រាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលមាន ជនជាតិចិន ២នាក់ និងស្ត្រីខ្មែរម្នាក់ ដែលត្រូវជាប្រពន្ធមេខ្លោងជនជាតិចិន ដែលទីតាំងនេះស្ថិតនៅក្នុង សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ក្នុងនោះសមត្ថកិច្ចក៏បានជួយរំដោះជនរងគ្រោះចំនួន៣នាក់ផងដែរ។ ដោយឡែកនៅគោលដៅទី២ សមត្ថកិច្ចបានធ្វើការបង្ក្រាប់ជនសង្ស័យចំនួន៤នាក់ ដែលក្នុងនោះមានបុរស ជនជាតិចិន ៣នាក់ និងស្រ្តីជនជាតិខ្មែរម្នាក់ ដែលមានទីតាំងនៅក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ៕






ខ្មែរឡូត

No comments:

Post a Comment