Tuesday, June 21, 2016

អិន​ចុច​ពិល ​១​គ្រឿង ធ្វើ​ឲ្យ​មនុស្ស​២​នាក់​ ស្ទើរ​ស្លាប់​ស្ទើរ​រស់

អង្គារ ២១ មិថុនា, ២០១៦ ១៥:៥០
រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​វាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​បន្ទាប់​ពី​ពួក​គេ​បាន​​បន្លំ​លួច​ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គា​អិន​ចុច​ពិល​១​គ្រឿង​តែ​ត្រូវ​ម្ចាស់​គេ​ឃើញ​ទាន់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១​រសៀល ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៦ នៅផ្ទះ​លក់​ខោអាវ​មួយ​កន្លែង​តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ តុង លី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ រ៉េ​ត វ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។ ក្នុង​ពេល​ចាប់​ខ្លួន​ជន​សង្ស័យ សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ក្រចេះ 1F-5556 ជា​ស្លាក​លេខ​ក្លែងក្លាយ ។
ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់​បាន​បន្លំ​ចូល​ផ្ទះ​លក់​ខោអាវខាងលើ តែ​អ្នកលក់​រវល់​តែ​និយាយ​ជាមួយ​អ្នកទិញ​ផ្សេង​ទៀត ជនសង្ស័យ​ម្នាក់​បានឃើញ​ទូរស័ព្ទ​នៅ​លើ​តុក៏​ឆ្លៀតឱកាស​បន្លំ​យក តែ​ត្រូវ​ម្ចាស់​ឃើញ​ទាន់ ស្រែក​ចោរ​ៗ ធ្វើ​ឲ្យ​អ្នក​ជិតខាង និង អ្នក​ឃើញ​ហេតុការណ៍​នាំ​គ្នា​ដេញចាប់​បាន​ភ្លាម​ៗ​វាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ទើប​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​កា​កាប ៕
ប្រភព ៖ កោះសន្តិភាព

No comments:

Post a Comment