ច័ន្ទ ១៣ មិថុនា, ២០១៦ ១៣:៤៩
រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា នៅវេលាម៉ោង១១និង២៥នាទីថ្ងៃត្រង់ថ្ងៃទី១៣ មិថុនានេះ ប៉ូលិសអន្តោប្រវេសន៍ក្រសួងនិងមូលដ្ឋាននិងមានការចូលរួមសហការពីតំណាងអយ្យការលោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ បានសម្រុកចូលវាយនិងកាត់សោទ្វារភូមិគ្រឹះមួយកន្លែងលេខ៥៣A ផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដើម្បីឆែកឆេរពិនិត្យរកជនអន្តោប្រវេសន៍ខុសច្បាប់ ។
សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា ការដែលសមត្ថកិច្ចសម្រុកវាយនិងកាត់សោភូមិគ្រឹះខាងលើ ដោយសារពេលសមត្ថកិច្ចចុះទៅដល់មនុស្សនៅក្នុងភូមិគ្រឹះនោះបានរត់គេចនិងបិទទ្វារផ្ទះ ទើបសមត្ថកិច្ចសម្រេចសម្រុកវាយនិងកាត់សោរទ្វារភូមិគ្រឹះតែម្តង ។
មកដល់ម៉ោង១១និង៤៥នាទីថ្ងៃចន្ទដដែលនេះ មិនទាន់មានរបាយការណ៍ពីសមត្ថកិច្ចនៅឡើយទេ ព្រោះសមត្ថកិច្ចកំពុងនៅខាងក្នុងភូមិគ្រឹះដោយមិនអនុញ្ញាតឲ្យអ្នកកាសែតចូលទេ ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment