សៅរ៍ ១១ មិថុនា, ២០១៦ ១៣:១៤
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យមួយក្រុម ធ្វើសកម្មភាពចូលទិញទឹកសុទ្ធ នៅផ្ទះលក់ចាប់ហួយមួយកន្លែង ហើយបានបន្លំយកលុយ និងមាសឣស់មួយចំនួនរួចគេចខ្លួនបាត់ដោយសុវត្ថិភាព បន្ទាប់ពីស្ត្រីជាម្ចាស់បានជាប់រវល់បោកខោអាវ ។ ករណីនេះ ត្រូវគេរិះគន់ថា មិនបានរំខានដល់សមត្ថកិច្ចបន្តិចឡើយ មិនតែប៉ុណ្ណោះបានព្យាយាមលាក់បាំងព័ត៌មានទៀត ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៩ និង១០នាទីព្រឹកថ្ងៃទី១០ មិថុនា ២០១៦ ស្ថិតនៅក្នុងភូមិរំលេច ឃុំរលាំងគ្រើលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ម្ចាស់ផ្ទះឈ្មោះចែម ស្រីស្រស់ អាយុ២៦ឆ្នាំ មានប្តីឈ្មោះអ៊ុំ សារិន ជាអ្នកលក់ឥវ៉ាន់ចាប់ហួយ និងភេសជ្ជៈ និងកូនស្រីអាយុ៦ឆ្នាំ ។
បើតាមការរៀបរាប់ ពីស្ត្រីជាម្ចាស់ផ្ទះឱ្យដឹងថា មុនពេលកើតហេតុ គាត់រវល់បោកខោអាវនៅខាងក្រោយផ្ទះ ខណៈនោះប្តីគាត់ចេញទៅធ្វើការនៅខាងក្រៅ ដោយទុកឱ្យកូនស្រីនៅចាំលក់ដូរនៅខាងមុខផ្ទះ ។ គាត់មិនដឹងថា មានក្រុមចោរចូលមកបន្លំយកលុយ និងមាសគាត់ឡើយ ទើបតែពួកវាទៅបាត់ ទើបកូនស្រីរត់មកប្រាប់ថា មានមនុស្សមកគំរាមសម្លាប់ ហើយយកកាបូបលុយទៅបាត់ហើយ ។
ក្រោយពីដឹងហើយ គាត់បានរាយការណ៍ទៅសមត្ថកិច្ចដែរ តែហាក់បីដូចជាមិនទទួលបានការជួយស្វះស្វែងអន្តរាគមន៍ឡើយ ពី សំណាក់សមត្ថកិច្ចមូលដ្ឋាន ។
រីឯក្មេងស្រីដែលជាឣ្នកនៅក្នុងហេតុការណ៍ក៏បានរៀបរាប់ថា មានជន២នាក់ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានចូលមករកទិញទិកសុទ្ធ២ដប តែពួកគេឱ្យលុយតែ៥០០រៀលប៉ុណ្ណោះ ។ ពេលនោះជនម្នាក់បានគំរាមនាងថា «កុំស្រែក បើស្រែក គេនឹងសម្លាប់ចោលហើយ» ក៏ចូលយកកាបូបលុយម្តាយនាង ហើយគេចខ្លួនបាត់ទៅ ។
បុរសជាប្តីក៏បានឱ្យដឹងដែរថា ករណីនេះលោកមិនបានទៅដាក់ពាក្យបណ្តឹងឣ្វីទេ ព្រោះខ្លាចឣស់លុយមួយជាន់ទៀត ។ លោកថា
ឣស់ប៉ុណ្នឹង ក៏ឣស់ទៅ ឱ្យតែជីវិតកូន-ប្រពន្ធរបស់លោក មិនមានបញ្ហាឣ្វីទៅបានហើយ ។ ព្រោះបើប្តឹង ក៏មិនប្រាកដថា នឹងបានមកវិញដែរ ។
គួរបញ្ជាក់ថា លុយដែលត្រូវក្រុមចោរយកទៅមានចំនួន៦០.០០០០រៀល, លុយដុល្លារ៣០៣ដុល្លារ ព្រមទាំងមាស២ជី ដែលលុយនិងមាសនេះ លោកនិងប្រពន្ធ ត្រៀមទុកធ្វើរបងការពារផ្ទះ តែមិនទាន់បានធ្វើផង លោកចោរយកទៅបាត់អស់រលីង ។
ករណីនេះ ឣស់លោកសមត្ថកិច្ច ហាក់បីដូចជាលាក់លៀមព័ត៌មាននេះទៀត ចង់ឱ្យបែកធ្លាយចេញក្រៅទេ ដោយម្នាក់ៗបានឆ្លើយថា មិនមានករណីនេះកើតឡើងទេ ។ មជ្ឈដ្ឋានប្រជាពលរដ្ឋបានលើកឡើងថា បើកើតមានករណីបែបនេះហើយ បែរជាឣស់លោកសមត្ថកិច្ចហាក់មានចិត្តចង់បិទបាំងរឿង មិនចង់ឱ្យថ្នាក់លើដឹងបែបនេះ តើឱ្យប្រជាពលរដ្ឋសង្ឃឹមឣ្វី?
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment