Tuesday, June 14, 2016

អគ្គនាយកដ្ឋានពន្ធដារ ណែនាំពីការអនុវត្តប្រមូលពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ លើធ្យោបាយដឹងជញ្ជូន

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តប្រមូលពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ មធ្យោបាយដឹកជញ្ជូន ក្នុងគោលបំណង ដើម្បីឲ្យមានប្រសិទ្ធភាព សង្គតិភាព តម្លាភាព និងកាន់តែងាយស្រួល ឆាប់រហ័ស ជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ។
សេចក្តីណែនាំបានបញ្ជាក់ថា នៅពេលដែលយានយន្តត្រូវបានលក់ ឬផ្ទេរកម្មសិទ្ធិ ពីម្ចាស់មួយទៅម្ចាស់មួយទៀត កម្មសិទ្ធិករមានការព្វកិច្ច ត្រូវបង់ពន្ធប្រថាប់ត្រា ៤ភាគរយ ស្របច្បាប់ និងប្បញ្ញត្តិស្តីពីពន្ធដារ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀថា ពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិយានយន្ត ត្រូវបានលើកលែងចំពោះ៖
1-ការផ្ទេរកម្មសិទ្ធិទោចក្រយានយន្ត ត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងជលយានយន្តគ្រប់ប្រភេទ ដែលមានកម្លាំងដល់១៥០សេះ។
2-ការទទួលកម្មសិទ្ធិមធ្យោបាយដឹកជញ្ជូន ឬយានយន្ត ដែលត្រូវកត់ត្រា ចុះក្នុងបញ្ជីសារពើភ័ណ្ឌរបស់ស្ថាប័ននានា នៃព្រះរាជាណាចក្រកម្ពុជា។
3-ការទទួលកម្មសិទ្ធិមធ្យោបាយដឹកជញ្ជូន ឬយានយន្តរបស់បេសកកម្មការទូត ឬកុងស៊ុលបរទេស ឬអង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការ បច្ចេកទេសរបស់រដ្ឋាភិបាលនានា ។
4-ការទិញមធ្យោបាយដឹកជញ្ជូន ឬយានយន្ត ធ្វើជាទំនិញដើម្បីលក់វិញ របស់សហគ្រាសនានា ដែលបានចុះបញ្ជី នៅរដ្ឋបាលសារពើពន្ធ និងបានបង់ពន្ធ អាករប្រចាំខែ និងប្រចាំឆ្នាំ។ ដោយឡែក ការទិញមធ្យោបាយដឹកជញ្ជូន ឬយានយន្តដែលបានចុះបញ្ជីនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន ឬក្រសួង ស្ថាប័ននានា សមត្ថកិច្ចដទៃទៀត មិនត្រូវបានលើកលែងពន្ធប្រថាប់ត្រានោះទេ៕
ព័ត៌មានលម្អិត សូមអានសេចក្តីណែនាំទាំងស្រុង៖

No comments:

Post a Comment