Wednesday, June 29, 2016

រ្តីមេកន្ទុយលេខ៤នាក់ ដែលនគរបាលខណ្ឌសែនសុខចាប់ខ្លួន ត្រូវបានតុលាការដោះលែង៣នាក់ និងបញ្ជូនទៅចៅក្រមម្នាក់

LINE it!
ពុធ ២៩ មិថុនា, ២០១៦ ១៦:១០
(ភ្នំពេញ)៖ ស្រ្តីមេកន្ទុយលេខចំនួន៤នាក់ ដែលត្រូវបានកម្លាំងនគរបាល ខណ្ឌសែនសុខ ចុះបង្ក្រាប និងចាប់ខ្លួននៅសង្កាត់ភ្នំពេញថ្មី កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ប៉ុន្តែត្រូវបានលោក អ៊ុំ សុភក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ សម្រេចដោះលែងនៅរសៀលថ្ងៃនេះ ខណៈម្នាក់ទៀតត្រូវបានបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ បន្តនីតិវិធីបន្តទៀត។
លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា សម្រាប់ស្រ្តី៣នាក់ ពិតជាត្រូវបានលើកលែងការចោទប្រកាន់មែន តែម្នាក់ទៀតត្រូវបានបញ្ជូនទៅកាន់ដៃចៅក្រម។
ស្រ្តីមេកន្ទុយលេខម្នាក់ ដែលគ្មានសំណាង ត្រូវបានលោកព្រះរាជអាជ្ញាដោះលែងនោះ មានឈ្មោះ លី សុគន្ធា អាយុ៣៩ឆ្នាំ។
មន្រ្តីនគរបាលខណ្ឌសែនសុខ បានបង្ហាញការតូចចិត្តតូចថ្លើម ពីព្រោះទំរាំការឈានទៅដល់ការចុះបង្ក្រាបល្បែងកន្ទុយលេខនេះ គឺឆ្លងតាមការស្រាវជ្រាវយ៉ាងខ្លាំង រហូតចុះបង្ក្រាបជាក់ស្តែង ហើយចាប់ខ្លួនបាន៤នាក់ ​ព្រមទាំងដកហូតសម្ភារមួយចំនួនផងដែរ៕
ប្រភព ៖ Fresh News

No comments:

Post a Comment