Tuesday, June 7, 2016

ក្រឡាប់រថយន្តដឹកអុសកៅស៊ូ នៅស្រុកត្បូងឃ្មុំ ស្លាប់ និងរបួស៧នាក់, ជនរងគ្រោះម្នាក់ ត្រូវរថយន្តសង្កត់លើ សំប៉ែតដូចចេកចៀន

(ត្បូងឃ្មុំ)៖ រថយន្តដឹកអុសកៅស៊ូមួយគ្រឿង បានដាច់ហ្រ្វាំង បណ្តាលឲ្យក្រឡាប់ខ្លួនឯង នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ សង្កត់លើកម្មករស្លាប់ និងរបួសធ្ងន់ស្រាលចំនួន៧នាក់។
ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានបញ្ជាក់ថា «គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ដោយខ្លួនឯងនេះបាន កើតឡើងនៅផ្លូវលំភូមិ៦ឃុំជប់ ស្រុកត្បូងឃ្មុំ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលចំនួន៦នាក់ ដោយមូលហេតុនោះគឺដាច់ហ្វ្រាំង»។ សម្រាប់ហេតុការណ៍នេះ ជនរងគ្រោះដែលស្លាប់នោះ គឺសំប៉ែតដូចចេកចៀនតែម្តង។ 
ក្រោយកើតហេតុជនរងគ្រោះដែលរងរបួសត្រូវបាន សមត្ថកិច្ចជួយដឹកកទៅកាន់មន្ទីរពេទ្យ ខណៈសពជនរងគ្រោះត្រូវបានបញ្ជូនទៅ ឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

No comments:

Post a Comment