Tuesday, June 7, 2016

ឃាត់ខ្លួន ស្ទាវឡើងកម្នាក់ ពីបទរំលោភ សេពសន្ថវៈ ទៅលើអនីតិជន នៅស្រុកស្អាង

LINE it!
អង្គារ ០៧ មិថុនា, ២០១៦ ១៦:០៧
កណ្តាល៖ ស្ទាវឡើងក ម្នាក់ ត្រូវសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន ពីបទរំលោភសេពសន្ថវៈលើអនីតិជន នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ដែលបានប្រព្រឹត្ត កាលពីឆ្នាំ២០១៤ វេលាម៉ោង១១និង០០នាទីព្រឹក នៅចំណុចលើផ្ទះឈ្មោះ ស៊ីណា ទាងឡេន ស្ថិតក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ីណា ទាងឡេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ។ ចំណែកជនរងគ្រោះ ឈ្មោះ ល.អ.ក ភេទស្រី អាយុ១០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរក្នុងបន្ទុកគ្រួសារ។ 
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ នៅក្នុងឆ្នាំ២០១៤ វេលាម៉ោង១១ព្រឹក ឈ្មោះ ទាងឡេន បានបបួលជនរងគ្រោះ ទៅមើលទូរទស្សន៍នៅលើផ្ទះរបស់ខ្លួន ពេលទៅដល់លើផ្ទះ ជនរងគ្រោះបានដេកលើក្តារ​ ពេលនោះជនសង្ស័យ បានស្រាតខោចង្កេះកៅស៊ូ របស់ជនរងគ្រោះត្រឹមភ្លៅ រួចយកដៃស្តាំស្ទាបប្រដាប់ភេទរបស់នាង បន្ទាប់មកជនសង្ស័យ បានយកប្រដាប់ភេទរបស់ខ្លួន ដាក់ចូលទៅក្នុងប្រដាប់ភេទរបស់ជនរងគ្រោះ ពេលនោះជនរងគ្រោះស្រែកថាឈឺ ទើបជនសង្ស័យ បញ្ឈប់សកម្មភាពរបស់ខ្លួន រួចជនរងគ្រោះ ត្រឡប់មកផ្ទះរបស់ខ្លួនវិញ។
រំលងបាន៧ថ្ងៃក្រោយ នៅវេលាម៉ោង១១ព្រឹក ជនសង្ស័យបានជួបជនរងគ្រោះ កំពុងដងទឹកស្រះងូត ស្ថិតនៅខាងជើងភូមិ ប្រហែល១០០ម៉ែត្រ ពេលនោះជនសង្ស័យ បានលូកដៃចូលក្នុងខោ រួចយកម្រាមដៃកណ្តាល (ដៃស្តាំ) រុកចូលប្រដាប់ភេទ ជនរងគ្រោះ ភ្លាមៗនោះជនរងគ្រោះ និយាយថាឈឺ ហើយជនសង្ស័យក៏បញ្ឈប់សកម្មភាព របស់ខ្លួនតែម្តង។
លុះមកដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ទើបម្តាយរបស់កុមារីរងគ្រោះ ប្តឹងមកសមត្ថកិច្ច ពីសកម្មភាពរបស់ ជនសង្ស័យ ឈ្មោះស៊ីណា ទាងឡេន រំលោភសេពសន្ថវៈកូនស្រីរបស់ខ្លួន។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះ សមត្ថកិច្ចនគរបាល ប៉ុស្តិ៍ស្អាងភ្នំ ក៏បានអញ្ជើញ ឈ្មោះទាងឡេន មកធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះស៊ីណា ទាងឡេន បានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈ ទៅលើឈ្មោះ ល.អ.ក បានចំនួនពីរលើក កាលពីឆ្នាំ២០១៤ ពិតប្រាកដមែន។
នៅវេលាម៉ោង១១និង២០នាទី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ លោកលឹម សុគន្ថា ព្រះរាជអាជ្ញាសាលាដំបូង ខេត្តកណ្តាល បញ្ជាឲ្យឃាត់ខ្នួនឈ្មោះ ស៊ីណា ទាងឡេន ដើម្បីបន្តប្រមូលផ្តុំសំណុំរឿង តាមនីតិវិធី៕
ប្រភព ៖ ដើមអម្ពិល

No comments:

Post a Comment