Saturday, June 4, 2016

គ្រាប់បែកចង្កោម១២៣គ្រាប់ ត្រូវបានកម្លាំងមន្ត្រី CMAC រកឃើញនៅ​ភូមិសាស្រ្ត ស្រុកមុខ​កំពូល ខេត្ត​កណ្តាល

សៅរ៍ ០៤ មិថុនា, ២០១៦ ១៥:៥៧
(កណ្តាល)៖ នៅរសៀលថ្ងៃសៅរ៍ទី០៤ ខែមិថុនានេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានបញ្ជូនក្រុមកំលាំងកម្ទេចគ្រឿងផ្ទុះ (EOD) ទៅបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល តាមសេចក្តីរាយការណ៍ពីមូលដ្ឋាន។
មន្ត្រី CMAC បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី០៤ ខែមិថុនានេះ ក្នុងកិច្ចប្រតិបត្តិការនោះ CMAC បានរកឃើញគ្រាប់ប្រភេទ CBU-25B/A ដែលមានផ្ទុកកូនគ្រាប់ (គ្រាប់បែកចង្កោម) BLU-24/B ចំនួន១៣២គ្រាប់។
មន្ត្រីដដែលបានបន្តថា គ្រាប់បែកចង្កោមបើមិនបោសសម្អាតនឹងនាំគ្រោះ​ភ័យដល់ប្រ​ជាពលរដ្ឋ​ជាក់ជាមិនខាន៕
ប្រភព ៖ Fresh News

No comments:

Post a Comment