ព្រហស្បតិ៍ ០២ មិថុនា, ២០១៦ ០៨:២៨
ខេត្តបាត់ដំបង ៖ បុរសវ័យ៦០ឆ្នាំម្នាក់ត្រូវបានឃាត់ខ្លូននៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ នេះ នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ក្រោយពីមានបណ្ដឹងជាបន្តបន្ទាប់ចោទប្រកាន់ជននេះថា បានចាប់រំលោភសេពសន្ធវៈលើក្មេងស្រីជាអនីតិជនជាចំនួន៤នាក់ជាបន្តបន្ទាប់។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា បុរសល្មោភកាមនោះឈ្មោះ ដឹក ជា អាយុ៦០ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ជននេះបានជាប់សង្ស័យថា បានចាប់រំលោភក្មេងស្រីចំនួន៤នាក់ជាបន្តបន្ទាប់ដែលសុទ្ធតែកូនសិស្សស្ថិតក្នុងវ័យជាអនីតិជន ពេលដែលក្មេងស្រីទាំងនោះទៅមើលទូរទស្សន៍នៅផ្ទះរបស់ខ្លួននាពេលយប់ម្ដងៗ។
បើតាមរបាយការណ៍ដដែល ដោយយោងលើបណ្ដឹងរបស់អាណាព្យាលក្មេងស្រីរងគ្រោះបានបញ្ជាក់ថា បុរសវ័យចំណាស់រូបនេះបានប្រព្រឹត្តតាំងពីអំឡុងខែមីនាឆ្នាំ២០១៥ម្លេះ តែទើបបែកធ្លាយរឿងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ហើយត្រូវអាណាព្យាបាលជនរងគ្រោះដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ ហើយក្រោយពីទទូលបានបណ្ដឹងនេះ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ នឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្ដង ដោយមានការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត ដែលមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផង។ ទោះយ៉ាងណានេះគ្រាន់តែជាព័ត៌មានបឋមដែលកោះសន្តិភាពទទូលបានពីសមត្ថកិច្ចតែប៉ុណ្ណោះ ប៉ុន្តែពេលនេះសមត្ថកិច្ចកំពុងសាកសួរជនសង្ស័យនៅឡើយទេ ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment