Monday, June 6, 2016

ជនសង្ស័យ៣នាក់ ទៅកាច់កម៉ូតូ តែត្រូវប្រជាពលរដ្ឋឃើញទាន់ ចាប់វាយស្ទើរស្លាប់ម្នាក់

អង្គារ ០៧ មិថុនា, ២០១៦ ០៩:៤៧
ដោយ សិលា
(ភ្នំពេញ)៖​ ជនសង្ស័យចោរកាច់កម៉ូតូ​ ម្នាក់ក្នុងចំណោមបក្ខពួក៣នាក់​ ត្រូវបាន​ប្រជាពលរដ្ឋព្រួតវាយស្ទើរស្លាប់​ បន្ទាប់ពីធ្វើសកម្មភាពកាច់កម៉ូតូបានបន្តិច​។​ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី៦​ ខែមិថុនា​ ឆ្នាំ២០១៦នេះ​ ស្ថិតក្នុងសង្កាត់បឹងកក់២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនដំបូងគេឃើញជនសង្ស័យមួយក្រុមមានគ្នា៣នាក់​ ជិះម៉ូតូមួយគ្រឿមិនចាំម៉ាក​ បានធ្វើសកម្មភាពកាច់កម៉ូតូមួយគ្រឿងម៉ាក់​ MSX ពាក់ស្លាកលេខភ្នំពេញ1CJ-3933​។
បន្ទាប់ពីធ្វើសកម្មភាពបានសម្រេចតែបន្ដិច​ ក៏ត្រូវម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋ​ឃើញទាន់​ នាំដេញចាប់វាយស្ទើស្លាប់​ ចំណែកបក្សពួក២នាក់ទៀត នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ ជនសង្ស័យដែលប្រជាពលរដ្ឋ វាយត្រូវបានឡានពេទ្យដឹងយកទៅសង្គ្រោះ​ នៅមន្ទីរពេទ្យ​ដោយសារតែមានរបួសធ្ងន់ធ្ងរពេក​៕
ប្រភព ៖ Fresh News

No comments:

Post a Comment