Thursday, June 2, 2016

វើ​ដល់​ថ្នាក់​ហ្នឹងហើយ មិន​ប្តឹង​ទើប​ចម្លែក

LINE it!
ព្រហស្បតិ៍ ០២ មិថុនា, ២០១៦ ១៤:៥៤
ខេត្តតាកែវ ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ត្រាំកក់​ តាម​ចាប់ខ្លួន​ដល់​ផ្ទះ​បន្ទាប់​ពី​បាន​ធ្វើ​ សកម្មភាព​ចាប់រំលោភ​ស្ត្រី​មេម៉ាយ​កូន​១​ រហូត​បាន​សម្រេច​ហើយ​ថែម​ទាំង​ដោះ​ យក​គ្រឿងអលង្ការ និងប្រមូល​យក​​លុយអស់​​មួយ​ចំនួន​ទៀត ។ ហេតុការណ៍​ចាប់រំលោភ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។
លោក សុខ ជា អធិការរង​នគរបាល​ស្រុក​ត្រាំកក់ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ ប៉ិច​ស្រស់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​ ចំណែក​ស្ត្រី​រង​គ្រោះ​មានឈ្មោះ ភ​.​ស​.​វ អាយុ​៣៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​១ ។
លោក​អធិការរង​ស្រុក បន្ត​ទៀត​ថា ជនសង្ស័យ​និង​ស្ត្រី​រង​គ្រោះ​រស់នៅ​ភូមិ​ ជាមួយ​គ្នា នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​ បាន​ដេក​នៅ​លើ​ផ្ទះ​២​នាក់​កូន ពេល​នោះ​ជនសង្ស័យ​បាន​ឡើង​ធ្វើការ​ ចាប់រំលោភ​រហូត​បាន​សម្រេច ពេល​រំលោភ​រួច​ជនសង្ស័យ​បាន​ដោះ​យក​ខ្សែ​.​ក​ប្លា​ទី​ន​១​ខ្សែ​ទម្ងន់​២​ជី ចិញ្ចៀន​ប្លា​ទី​ន​១​វង់​ទម្ងន់​១​ជី និង​យក​លុយ​ចំនួន​៥០​ម៉ឺន​រៀលរត់គេច​ខ្លួន​បាត់ ។ លុះ​ព្រឹក​ឡើង​ស្ត្រី​រង​គ្រោះ​ បាន​មក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​នគរបាល​ក៏​ទៅ​ ចាប់ខ្លួន​ជនសង្ស័យ​ដល់​ផ្ទះ​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៦ រួច​បាន​ឲ្យ​ជនសង្ស័យ​នាំ​ទៅ​យក​លុយ ខ្សែ​.​ក ចិញ្ចៀន ដែល​ជនសង្ស័យ​យក​ទៅ​លាក់​ ក្នុង​រន្ធក្តាមក្នុង​​វាលស្រែ​ខាងត្បូង​ភូមិ​យក​មក​ប្រគល់​ ឲ្យ​ស្ត្រី​រង​គ្រោះ​វិញ ។
នៅ​ចំពោះ​មុខ​សម​ត្កិ​ច្ច ជនសង្ស័យ ប៉ិច ស្រស់ បាន​និយាយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ និង​យក​លុយ ចិញ្ចៀន ខ្សែ​.​ក​ពី​ស្ត្រី​រង​គ្រោះ​ពិតប្រាកដ​មែន ។
លោក ហ៊ុន ហែម នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​យើង​បាន​កសាង​សំណុំរឿង​ គ្រប់គ្រាន់​អស់ហើយ នៅ​រសៀល​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៦​នេះ យើង​នឹង​បញ្ជូន​ជនសង្ស័យ​ ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។
ប្រភព​ពី​អ្នកដឹង​ហេតុការណ៍​នេះ​បាន​នាំ​គ្នា​និយាយ​លែបខាយថា ប្រហែលជា​ជនសង្ស័យ​គិត​ថា​ ស្ត្រី​មេម៉ាយ​កូន​១​រូប​នោះ​មិន​ប្តឹង​ទេ​មើលទៅ បានជា​ធ្វើ​សកម្មភាព​រួច​នៅផ្ទះ​ធ្វើ​ដូច​ជា​គ្មាន​រឿង​ អ្វី​កើតឡើង​សោះ​អ៊ីចឹង ។ ទាល់តែ​សមត្ថកិច្ច​នគរបាល​ទៅ​ដល់​ចាប់​ដាក់​ខ្នោះ តាំង​ឯង​ធ្វើ​មុខស្ងួត ។ រំលោភ​គេ​ហើយ ដោះ​យក​គ្រឿង​អលង្ការ និង​យក​លុយ​គេ​ទៀត បើគេ​មិន​ប្តឹង​ទើប​វា​ចម្លែក ៕

No comments:

Post a Comment