សុក្រ ០៣ មិថុនា, ២០១៦ ១៥:១៨
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា នារសៀលថ្ងៃទី០៣ មិថុនា ២០១៦ នេះថា បន្ទាប់មានការភ្ញាក់ផ្អើលប្រទះឃើញសាកសពក្មេងប្រុសមិនស្គាល់អត្តសញ្ញាណម្នាក់នោះរួចមក ត្រូវកម្លាំងសមត្ថកិច្ចបានយកសាកសព មកធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ។
បន្ទាប់ពីពិនិត្យរួច ត្រូវបានសន្និដ្ឋានថា ក្មេងប្រុសរូបនេះ គឺត្រូវឃាតករច្របាច់.កសម្លាប់ រួចយកសពទៅទម្លាក់ចោលនៅក្នុងបឹងតូចមួយកន្លែងក្នុងដីឡូត៍លោកឧកញ៉ា លី យុងផាត់ ។
គួរបញ្ជាក់ថា សាកសពក្មេងប្រុសមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ មានអាយុប្រមាណ៣-៤ឆាំ្ន បានត្រូវអ្នកនេសាទប្រទះឃើញនៅក្នុងបឹងតូចមួយក្នុងដីឡូត៍លោកឧកញ៉ា លី យុងផាត់ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហើយយបង្កឱ្យមានការភ្ញាក់ផ្អើល ក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។
សេចក្តីរាយការណ៍បន្តថា នៅវេលាម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃទី០៣ មិថុនា នេះ សមត្ថកិច្ចកំពុងពិនិត្យសាកសព ដែលមានសភាពហើមស្អុយទៅហើយ ។
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment