Saturday, June 4, 2016

មន្ដ្រីគយច្រកទ្វារជ្រៃធំ បង្ក្រាបការដឹកជួញដូរសត្វព្រៃ រកឃើញរកសត្វអណ្តើក និងពស់ជិត១តោន

(កណ្ដាល)៖ មន្ដ្រីគយប្រចាំច្រកទ្វារជ្រៃធំ ខេត្តកណ្តាល បានបើកប្រតិបត្តិបង្ក្រាបបានការដឹកជញ្ជូនសត្វព្រៃ ជាប្រភេទសត្វអណ្តើក និងពស់ជិត១តោន នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិបាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។ លោក សុខ មី ប្រធានក្រុមអន្តរាគមន៍ បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើបានឲ្យដឹងថា សត្វព្រៃដែលបង្ក្រាបបានសរុបជិត១តោន ក្នុងនោះមាន សត្វអណ្តើក៣៦៤គីឡូក្រាម ជាប្រភេទអណ្តើកភ្នំ ពស់ថ្លាន់១៦គីឡូក្រាម និងពស់សង់សឿ៤៣៣គីឡូក្រាម។
លោក សុខ មី បន្ដថា សត្វពស់ទាំងអស់យកទៅព្រលែងនៅកន្លែងអភិរក្សសត្វព្រៃភ្នំតាម៉ៅ ចំណែកអណ្តើកត្រូវទៅលែងនៅក្រុងកំពង់សោម ប៉ុន្តែត្រូវថែរក្សាសត្វទាំងនេះមានកម្លាំងសិន។ ក្នុងនោះដែរលោក មួង ដារ៉ា ប្រធានការិយាល័យគយ និងរដ្ឋាករជ្រៃធំ បានលើកឡើងថា «អគ្គនាយកគយ តែងតែក្រើនរំលឹកដល់មន្ដ្រីរបស់ក្រោមឱវាទ សហការជាមួយមន្រ្តីពាក់ព័ន្ធ គ្រប់ច្រកព្រំដែនទាំងអស់ ឱ្យប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្នុងការតាមបង្ក្រាបបទលើ្មស ដែលឈ្មួញខិលខួចតែងតែលួចដឹកឆ្លងដែន នូវសត្វព្រៃ ធ្វើយ៉ាងណាត្រូវខិតខំបង្ក្រាបឱ្យខានតែបាន»

No comments:

Post a Comment