Wednesday, June 1, 2016

លោក ហ៊ុន ម៉ាណែត​៖ ប្រជាពលរដ្ឋខ្មែរមិន​ក្រនោះទេ លើវប្បធម៌​ចែករំលែក និង​ស្មារតីជួយគ្នា​ទៅវិញទៅមក

(សៀមរាប)​៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ មិនក្រនោះទេ ចំពោះស្មារតីចែករំលែក និងការជួយគ្នាទៅវិញទៅមក។
ពិធីបុណ្យកាត់ឫសសីមាសម្ពោធព្រះវិហារវត្តមុន្នីចេស្តា (វត្តពោធិពីរដើម) និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាក្នុងវត្ត ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាបថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦។
ក្រៅពីនេះ លោក ហ៊ុន ម៉ាណែត បានបន្ថែមថា​ «​សមិទ្ធិផលថ្មីស្រឡាងក្នុងទីនេះ បានកើតចេញពីទឹកចិត្តសទ្ធាជ្រះថ្លា និងខិតខំកសាងរួមគ្នា សម្រាប់ ប្រជាពលរដ្ឋ និងកូនចៅជំនាន់​ក្រោយៗ ធ្វើបុណ្យទាន ដែលនេះគឺជាការ ចូលរួមការអនុវត្ត គោលនយោបាយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ។  ប្រទេសជាតិយើង ទឹកដី របស់យើង មានសុខសន្តិភាព មកដល់ម៉ោងនេះ គឺបានមកដោយលំបាកណាស់ យើងពិតជាមិនចង់បាត់បង់ទេ ហើយយើងត្រូវថែរក្សានូវសុខសន្តិភាព ស្ថេរភាព និងសមិទ្ធិផល ទាំងឡាយ ទុកសម្រាប់កូនចៅជំនាន់ក្រោយៗ»
លោក ហ៊ុន ម៉ាណែត អបអរសាទរ និង ថ្លែងអំណរព្រះគុណ ចំពោះព្រះសង្ឃ និង ប្រជាពលរដ្ឋ ដែលមានទឹកចិត្តសទ្ធាជ្រះថ្លា ​និងខិតខំកសាងរួមគ្នា នូវសមិទ្ធិផលនានា នៅក្នុងទីអារាម  ដែលនេះគឺជាការចូលរួមការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ ។ លោក ក៏បានថ្លែងអំណរគុណ ប្រជាពលរដ្ឋដែល បានគាំទ្រប្រមុខជរដ្ឋាភិបាល​កម្ពុជានាពេលកន្លង​មកផងដែរ៕

No comments:

Post a Comment