សុក្រ ០៣ មិថុនា, ២០១៦ ០៨:០១
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ដោយចោទប្រកាន់ថា បានប្រទូសកេរ្តិ៍ក្មួយស្រី បង្កើតរបស់ខ្លួនឯង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កង ស៊ីលាង ភេទប្រុស អាយុ៣៤ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅភូមិអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ចំណែកក្មេងស្រីរងគ្រោះជាអនីតិជនអាយុក្រោម១៥ឆ្នាំ ហើយត្រូវជាក្មួយស្រី បង្កើតរបស់ជនសង្ស័យទៀតផង ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានពាក្យចចាមអារ៉ាម ពីប្រជាពលរដ្ឋអំពីហេតុការណ៍ ប្រទូសកេរ្តិ៍ខាងលើរួចមក សមត្ថកិច្ចក៏ចុះធ្វើការ ស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួនជនសង្ស័យ នាំមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះ កំពុងដេកលង់លក់ នៅលើគ្រែក្នុងផ្ទះ រហូតដល់ម៉ោងប្រហែល ១០យប់ ជនសង្ស័យដែលត្រូវជាអ៊ុំបង្កើតបានត្រឡប់មកផ្ទះវិញ ក្នុងអាការៈស្រវឹងយ៉ាងខ្លាំង ហើយក៏បានឡើងដេកលើគ្រែជាមួយក្មួយស្រីខ្លួនឯង មិនតែប៉ុណ្ណោះបានយកដៃ ទៅស្ទាបអង្អែលប្រដាប់ភេទក្មួយស្រីទៀត ធ្វើឲ្យក្មេងស្រីរងគ្រោះភ្ញាក់ដឹងខ្លួន ឡើងស្រែកឆោឡោ ហៅម្តាយឲ្យជួយ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ ហើយកាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ ដើម្បីឲ្យតុលាការចាត់ ការតាមនិតិវិធីច្បាប់ ៕
ប្រភព ៖ កោះសន្ដិភាព
No comments:
Post a Comment