Wednesday, June 1, 2016

ភិ​ន​ ​សុ​ដា​​លី​ស​ ​ប​ង្ហាញ​​អា​ការៈ​ កូ​​ន​ក្នុ​ង​ផ្ទៃ​ ​​ក្នុង​​ឱ​កា​ស​ សិ​​ទ្ធិ​កុមា​រ​អ​ន្ត​រ​ជា​តិ​

LINE it!
ព្រហស្បតិ៍ ០២ មិថុនា, ២០១៦ ១០:៣៧
​តារាស​ម្តែ​​ង​ ​និ​ង​ជា​កូ​ន​ម្ចា​ស់​ផ​លិ​ត​ក​ម្មម​​ហាហ​​ង្ស ​អ្ន​ក​នា​ង​ ​ភិ​ន​ ​សុ​​ដាលី​ស​ ​នៅ​ក្នុ​ង​ឱ​កា​ស​សិ​ទ្ធ​ ​កុ​មា​រ​អ​ន្ត​​រ​ជា​តិ​នេះ​ ​នា​​ង​បា​ន​ប​ង្ហា​​ញ​អា​រ​ម្ម​ណ៍​​ ​រំ​ភើប​​ស​ប្បា​យ​ចិ​ត្ត​ ​ជា​មួ​យ​កូន​ក្នុ​ង​​ផ្ទៃ​ ​ដែ​ល​ធ្វើ​ទុ​ក​បុ​​ក​ម្នេ​ញ​ ​ទៅ​លើ​នា​ង​រ​​​​ហូត​ដ​ល់​​គេង​មិ​​ន​បា​ន ​​តែ​ទោះ​ជា​យ៉ាង​​ណា ​​នា​ង​ក៏​នៅ​តែ​ស​ប្បា​យ​ចិ​ត្ត​ ​និ​ង​រឹ​ង​មាំ​ដើ​រ​ទៅ​មុ​ខ​ទៀ​ត​ ​ព្រោះ​តែ​នា​ង​មា​ន​កូ​ន​ជា​កំ​លាំ​ង​ចិ​ត្ត​ ​។​
​តា​​ម​សា​រ​ដែ​ល​នា​ង​ប​ង្ហា​ញ​ ​ជា​សា​ធារ​ណៈ​​ ​អ្ន​ក​នាង ភិន សុដាលីស បានសរសេរថា « រីករាយទិវាសិទ្ធកុមារអន្តរជាតិ ម៉ាយប់ៗធាក់ អើយធាក់ ប្រញាប់ចេញមកក្រៅពេកមែនកូន? គេងផ្អៀងទៅឆ្វេងក៏រើ ទៅស្តាំក៏ធាក់ គេងផ្ងារក៏មិនកើត យប់ខ្លះរមួលក្រពើទៀត បើរមួលក្រពើវិញ ២,៣ថ្ងៃជាប់គ្នាសឹងតែដើរមិនរួច ចុកអើយចុក ជើងម៉ាចំហៀង ដូចត្រូវគេដាក់ច្រវាក់អូសថ្ម ៣០,៤០ គីទ្បូ ដើរមិនចង់រួច តែមិនអីទេ ថ្ងៃនេះបើកដៃអោយកូនឯងអុកទ្បុកចុះ រើម៉ាស្រលាញ់ សិទ្ធកូនឯង បាច់គេងក៏បានដែរ»។
ជាការពិតសម្រាប់ស្ត្រីពពោះកូន គឺមានការលំបាកឆ្លងកាត់ឧបសគ្គច្រើន ទម្រាំតែគ្រប់៩ខែ១០ថ្ងៃតែអ្វីដែលតារាសម្តែងអ្នកនាង ភិន សុដាលីស បានបង្ហាញពីអារម្មណ៍ហត់នឿយ និងមានការតស៊ូដើម្បីកូនរបស់នាង ដែលមានអាយុជិត៤ខែ បើទោះជាតទៅនាង ត្រូវមានភារៈរ៉ាបរងចិញ្ចឹមបីបាច់ កូនតែម្នាក់ឯងយ៉ាងណាក៏ដោយ ក៏នាងបានរំលេចសារបង្ហាញ ពីភាពរឹងមាំរបស់ខ្លួនថា «ប្រាប់ខ្លួនឯង អោយដើរទៅមុខ មានមនុស្សជាច្រើនមិនចង់ឃើញយើងកើតទុក្ខ ធ្វើចិត្តខ្លួនឯងអោយសប្បាយ ថ្ងៃនេះមិនដូចថ្ងៃស្អែក ចិត្តមនុស្សដូរមិនទៀងទាត់ មានតែខ្លួនឯងដែលដឹងថា ខ្លួនឯងត្រូវការអី » ៕
ប្រភព ៖ ដើមអម្ពិល

No comments:

Post a Comment