Sunday, June 5, 2016

ក្រសួងធនធានទឹក៖ ចាប់ថ្ងៃទី៦ ដល់១៣ ខែមិថុនា កម្ពុជារងឥទ្ធិពលខ្យល់មូសុងនិរតី បង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៦ ខែមិនុថានេះ បានសេចក្តីប្រកាសព្យាករណ៍ អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី៦ ដល់ ទី១៣ ខែមិថុនា ឆ្នាំ២០១៦ថា ប្រទេសកម្ពុជាបាន និងកំពុងទទួលរងឥទ្ធិពល ពីខ្យល់មូសុងនិរតី ដែលបង្កឲ្យមានភ្លៀងរាយប៉ាយធ្លាក់ ពីមធ្យមទៅច្រើន។
ក្រសួងធនធានទឹកបានឲ្យដឹងយ៉ាងដូច្នេះថា ចាប់ពីថ្ងៃទី៦ ដល់ទី១៣ ខែមិថុនា ឆ្នាំ២០១៦ អាកាសធាតុនៅកម្ពុជា មានស្ថានភាពដូចខាងក្រោម៖
- តំបន់វាយទំនាប ៖ អាចនឹងមានភ្លៀងបន្តធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើន
-តំបន់ខ្ពង់រាប៖ អាចនឹងមានភ្លៀងបន្តធ្លាក់ រាយប៉ាយពីបង្គួរ ទៅច្រើន
-តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងបន្តធ្លាក់ រាយប៉ាយពីតិចទៅបង្គួរ
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើន ការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕

No comments:

Post a Comment