ព្រហស្បតិ៍ ២៦ ឧសភា, ២០១៦ ១៥:៤២
ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់ត្រូវនគរបាលក្រុងស្ទឹងត្រែងចាប់ខ្លួន កាលពីរសៀលថ្ងៃទី២៥ ឧសភា ២០១៦ ក្រោយពីធ្វើសកម្មភាពចាប់រំលោភលើក្មេងស្រីជាអនីតិជន មិនទាន់គ្រប់អាយុម្នាក់ចំនួន២លើក ស្ថិតក្នុងស្ថានីយប្រេងឥន្ធនៈមួយកន្លែង ។
ប្រភពឱ្យដឹងថា ជនសង្ស័យឈ្មោះចាន់ នឿន អាយុ២៨ឆ្នាំ មានទីលំនៅភូមិរាជានុកូល ក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ត្រូវចាប់ខ្លួន បន្ទាប់ពីមានពាក្យបណ្តឹងពីក្រុមគ្រួសារយុវតីរងគ្រោះ ។
ប្រភពបន្តថា ការចាប់ខ្លួនជនសង្ស័យខាងលើ គឺដោយសារមានការបង្ហាញអត្តសញ្ញាណពីក្មេងស្រីរងគ្រោះថា បុរសម្នាក់នោះ បានចាប់នាងរំលោភដល់ទៅ២លើក ខណៈនាងកំពុងសម្អាតបន្ទប់ទឹកក្នុងស្ថានីយប្រេងឥន្ទនៈ ។
លោកប៉ាង ឡុច អធិការរងក្រុងស្ទឹងត្រែងឱ្យដឹងថា ជនសង្ស័យធ្វើសកម្មភាពចំនួន២លើក ដែលលើកទីមួយ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៦ ឧសភា និងលើកទីពីរ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២២ ឧសភា ។ ក្រោយចាប់ខ្លួនជនសង្ស័យ តាមការចង្អុលបង្ហាញពីជនរងគ្រោះ និងស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យថា ពិតជាការប្រព្រឹត្តដូចការចោទប្រកាន់ពីជនរងគ្រោះប្រាកដមែន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង នារសៀលថ្ងៃទី២៦ ឧសភា ដើម្បីឱ្យសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕
No comments:
Post a Comment