Tuesday, May 31, 2016

ឡើងលើបង្គោលភ្លើងស្តុប កម្ពស់១០ម៉ែត្រ ប្រុងលោតសម្លាប់ខ្លួន តែគេឃាត់ទាន់ ចុងក្រោយរត់មកលោតវិញ (មានវីដេអូ)

LINE it!
អង្គារ ៣១ ឧសភា, ២០១៦ ១៣:៥៣
ដោយ ឡុង
ចិន៖ កាលពីពេលថ្មីៗនេះ បុរសជនជាតិចិនម្នាក់ បានធ្វើឲ្យអ្នកដំណើរ នៅតាមដងផ្លូវជាច្រើន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីរូបគេ បានឡើងទៅលើ បង្គោលភ្លើងស្តុប ដើម្បីលោតសម្លាប់ខ្លួន បើទោះបីជាមាន ការឃាំងឃាត់ រហូតដល់ទៅ២ដង យ៉ាងណាក្តី។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសដែលទំនងជា មានទុក្ខសោកជាប់ខ្លួន រូបនោះ បានឡើងទៅលើ បង្គោលភ្លើងស្តុប កម្ពស់១០ម៉ែត្រ ដែលធ្វើជាប់ទៅនឹង បង្កាន់ដៃស្ពានមួយ នៅក្នុងទីក្រុង Changsha ប្រទេសចិន កាលពីថ្ងៃអង្គារ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ។ នៅពេលបម្រុងនឹង លោតសម្លាប់ខ្លួន ត្រូវប៉ូលិសមកទាន់ បានជួយឃាត់ និងនាំចេញ ពីកន្លែងកើតហេតុផងដែរ។
ទោះបីជាយ៉ាងណា បុរសដែលទំនងជា ធុញថប់ក្នុងជីវិត រូបនោះ បានរត់ត្រលប់មកវិញ និងឡើងលើបង្គោលភ្លើងស្តុប ម្តងទៀត ប៉ុន្តែមិនបាន លោតសម្លាប់ខ្លួនភ្លាមឡើយ ដោយឈរនៅលើនោះ អស់រយៈពេល ៤ម៉ោង ឯណោះ។
យ៉ាងណាមិញ ក្រុមអ្នកសង្គ្រោះ ដែលរង់ចាំនៅខាងក្រោម បានដាក់ពោងខ្យល់ ត្រៀមចាំរួចជាស្រេច ដើម្បីការពារបុរសនោះ ពីគ្រោះថ្នាក់ ខណៈមានអ្នកដំណើរ ដែលមានបំណងល្អប៉ុន្មាននាក់ បានទៅនិយាយបញ្ចុះបញ្ចូល បុរសរូបនោះ ឲ្យលោតទៅពោងខ្យល់ ដែលត្រៀមរួចជាស្រេច នៅខាងក្រោម។
ក្រោយមក ពួកគេចាប់ផ្តើមយក ដំបងប្លាស្ទិច ប្រវែង៣ម៉ែត្រមួយដើម វាយទៅលើបុរសរូបនោះ ដើម្បីឲ្យគេលោតចុះ ទៅលើពោងខ្យល់ តែផ្ទុយទៅវិញ រូបគេបានរត់ទៅតោង បង្កាន់ដៃស្ពាន តែមិនជាប់ ក៏ធ្លាក់ទៅលើថ្នល់ មួយទំហឹង តែម្តង។ ក្រោយពេលកើតហេតុ បុរសរងគ្រោះបានរងរបួស ធ្ងន់ធ្ងរ និងត្រូវគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ៕
សូមទស្សនាវីដេអូ នៅពេលកើតហេតុ ទាំងអស់គ្នា៖
ប្រភព ៖ បរទេស

No comments:

Post a Comment