Saturday, May 28, 2016

បាតុភូតរន្ទះបាញ់២ករណីដ៏សាហាវ កើតឡើងនៅបារាំង និងអាល្លឺម៉ង់ បណ្តាលឲ្យមនុស្ស៤០នាក់ រងរបួសភាគច្រើនក្មេង

(ប៉ារីស)៖ បាតុភូតធម្មជាតិដ៏កម្រ បានកើតឡើងដោយវាយប្រហារមកលើទីក្រុងប៉ារីស ប្រទេសបារាំង បណ្តាលឲ្យមនុស្សរងរបួស រហូតដល់១១នាក់ ក្នុងនោះ៨នាក់គឺជាកុមារ និងរន្ទះបាញ់មួយករណីទៀត បានកើតឡើងនៅចំពេលប្រកួតបាល់ទាត់កុមារ នៅភាគខាងកើតប្រទេសអាល្លឺម៉ង់ បណ្តាលឲ្យមនុស្ស២៩នាក់រងរបួស ក្នុងនោះ៦នាក់របួសធ្ងន់ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន BBC នាយប់រំលងអាធ្រាតចូលថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០១៦។
សម្រាប់បាតុភូតរន្ទះបាញ់ នៅទីក្រុងប៉ារីស បានវាយប្រហារទៅលើឧទ្យានមួយកន្លែង ស្ថិតនៅជាយភាគពាយ័ព្យ នៃទីក្រុងប៉ារីស នារសៀលថ្ងៃសៅរ៍ ជាពេលដែលក្មេងៗកំពុងតែលេងសប្បាយនៅក្នុងសួន។ អាជ្ញាធរបារាំងបាន អះអាងថា ក្មេងៗដែលរងរបួសត្រូវបានបញ្ជូន ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយក៏ជាសំណាងល្អបំផុតដែរ ដែលមិនមានអ្នកបាត់បង់ជីវិត៕

No comments:

Post a Comment