Monday, May 30, 2016

ឃាតកដៃឆៅអារក សម្លាប់ក្មេងប្រុសម្នាក់ ត្រូវបានកម្លាំងនគរបាល វែកមុខនៅស្រុកសំឡូត

ឃាតកដៃឆៅអារក សម្លាប់ក្មេងប្រុសម្នាក់ ត្រូវបានកម្លាំងនគរបាល វែកមុខនៅស្រុកសំឡូត 

LINE it!
អង្គារ ៣១ ឧសភា, ២០១៦ ០៨:១០
បាត់ដំបង ៖ សេចក្តីរាយការណ៍ ពីមន្ត្រីនគរបាល បានឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែឧសភានេះថា អំពើ ឃាដកម្មមួយ បានកើតឡើងនៅរាត្រីថ្ងៃទី២៩ ខែឧសភា ស្ថិតនៅភូមិ ចំការស្រូវឃុំកំពង់ល្ពៅ ស្រុកសំឡូត​ខេត្តបាត់ដំបង ដោយជនឧក្រិដ្ឋជន បានប្រើប្រាស់រណាអារកសម្លាប់ក្មេងប្រុស ឈ្មោះ ខា បញ្ញា ភេទប្រុស អាយុ ៥ឆ្នាំ រហូតដល់ស្លាប់ ក្នុងលំនៅដ្ឋានខាងលើ ក្នុងខណៈដែលឪពុក ម្តាយជនរងគ្រោះមិននៅផ្ទះ។ 
ក្រោយទទួលបានព័ត៌មាននេះភ្លាមៗ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការ នៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង បានបញ្ជាផ្ទាល់ទៅឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែននគរបាលយុត្តិធម៌ ដឹកនាំ កម្លាំងជំនាញ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកសំឡូត ចេញធ្វើការស្រាវជ្រាវ ស៊ើបអង្កេត​ជាបន្ទាន់ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ហេង ផិន ភេទប្រុស អាយុ ១៧ឆ្នាំ​រស់នៅក្នុងមូល​ដ្ឋានខាងលើ។
លោកវរសេនីយ៍ទោ អូន ហ្វៃ នាយការិយាល័យ នគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ពិតជាបានអារក​សម្លាប់ក្មេងប្រុស ខាងលើនេះមែន ហើយចំពោះ មូលហេតុដែល ឈានដល់ការសម្លាប់នេះ សមត្ថកិច្ចកំពុងធ្វើ​ការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់បំផុត៕
ប្រភព ៖ ដើមអម្ពិល

No comments:

Post a Comment