Thursday, May 26, 2016

ក្រសួងអប់រំ ណែនាំឲ្យប្រធានមន្ទីរអប់រំរាជធានី-ខេត្ត ត្រឡប់មកអនុវត្ត ម៉ោងសិក្សាដូចប្រក្រតីវិញ ក្រោយផុតរដូវក្តៅ

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ខែឧសភានេះ បានផ្ញើលិខិតជូនមន្ទីរអប់រំរាជធានី ខេត្តទាំងអស់ ឲ្យត្រឡប់មកអនុវត្តម៉ោងសិក្សា ជាប្រក្រតីឡើងវិញ បន្ទាប់ពីផុតរដូវក្តៅខ្លាំង។
ម៉ោងសិក្សាធម្មតា គឺនៅពេលព្រឹកចូលរៀននៅម៉ោង ៧៖០០ដល់ ១១៖០០នាទី និងរសៀលចាប់ពីម៉ោង ១៖០០នាទីរសៀល ដល់ម៉ោង ៥៖០០រសៀល។
សូមជម្រាបថា រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ បានណែនាំឱ្យប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត អនុវត្តម៉ោងសិក្សាថ្មី ដែលបានកំណត់នៅតាមគ្រឹះស្ថាននានា ដើម្បីសម្របនឹងអាកាសធាតុនៅកម្ពុជា ដែលឡើងកម្តៅខ្លាំង។ សិក្សាដែលត្រូវបានកំណត់ជាថ្មីនោះ នៅពេលព្រឹកត្រូវចូលរៀនម៉ោង ៧៖០០ដល់១០៖៣០នាទី ហើយពេលរសៀល ត្រូវចូលរៀន ពីម៉ោង១៖៣០ ដល់ម៉ោង៥៖០០រសៀល៕

No comments:

Post a Comment