Monday, May 30, 2016

នីឡា ក្រៀមក្រំ ពេលគូដណ្តឹង អន់ចិត្តជាមួយនាង

LINE it!
ច័ន្ទ ៣០ ឧសភា, ២០១៦ ១៦:២២
តារាកំប្លែងស្រីវ័យ ១៧ឆ្នាំ កញ្ញា នីឡា នៅពេលថ្មីៗនេះ បានបង្ហាញអារម្មណ៍ក្រៀមក្រំ និងពោលពាក្យសុំទោស ទៅគូដណ្តឹងជាសាធារណៈ​​ ខណៈដែលនាងបង្ហើបថា គូដណ្តឹងបណ្តូលចិត្ត របស់នាងអន់ចិត្ត នឹងនាងជាខ្លាំង។
ក្រោយពីបាន ភ្ជាប់ពាក្យជាមួយគ្នា កាលពីថ្ងៃទី១៩ ខែឧសភារួចមក គេសង្កេតឃើញថា គូដណ្តឹងវ័យក្មេងមួយគូនេះ ហាក់មានភាពផ្អែមល្ហែម ដោយមើលទៅ តារាកំប្លែង កញ្ញា នីឡា ហាក់ដូចជាបង្ហាញអារម្មណ៍ ស្រលាញ់យកចិត្តយកថ្លើម គូស្នេហ៍យ៉ាងខ្លាំង ដោយនាងបាន សរសេរសារ លួងលោមចិត្តគូដណ្តឹងថា « សុំទោសដែលអូន ធ្វើអោយបងអន់ចិត្ត ឈប់អន់ចិត្តជាមួយអូនទៀត ទៅណាបង I love u »។ 
បើទោះបីជាតារាកំប្លែង កញ្ញា នីឡា បានភ្ជាប់ពាក្យរួចក៏ដោយ តែនាងនៅមិនទាន់ មានគម្រោងរៀបការជាមួយគ្នា នៅឡើយទេ ៕
ប្រភព ៖ ដើមអម្ពិល

No comments:

Post a Comment