អង្គារ ៣១ ឧសភា, ២០១៦ ១៣:១៨
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា តារាកំប្លែងដ៏ល្បីមួយរូប គឺលោកតា សង់ ស៊ីស ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីគាត់បានឡើងសម្ពាធឈាមខ្លាំង ដោយកម្រើកខ្លួនមិនបាន កាលពីព្រឹកថ្ងៃទី៣១ ឧសភា ២០១៦ ។
បើតាមការបញ្ជាក់ពីក្រុមគ្រួសារលោកតា សង់ ស៊ីស ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីឈាមរបស់គាត់បានឡើងរហូតដល់២១ ។ លោកតាសង់ ស៊ី បានធ្វើទុក្ខខ្លាំង កាលពីវេលាម៉ោង៦ព្រឹកថ្ងៃដដែលនេះ ហើយត្រូវក្រុមគ្រួសារដឹកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យអង្គរធំ បន្ទប់លេខ២០៨ ជាន់ទី២ ។
យ៉ាងណាក៏ដោយ ក្រោយពីការជួយសង្គ្រោះពីក្រុមគ្រូពេទ្យ គិតមកដល់ពេលនេះ អាការៈជំងឺលោកតាសង់ ស៊ីស បានធូរស្រាលបន្តិចហើយ ប៉ុន្តែក្រុមគ្រូពេទ្យប្រាប់ថា ត្រូវបន្តឱ្យលោកសម្រាក ដើម្បីតាមដានជំងឺទៀត ខណៈដែលដៃជើងរបស់លោកមិនទាន់អាចកម្រើកបាននៅឡើយ ។
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment