ច័ន្ទ ៣០ ឧសភា, ២០១៦ ០៨:២៥
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៩ ឧសភា ២០១៦ នេះបានអបអរសាទរ ក្រុម កីឡា បាល់ទាត់ជម្រើសជាតិ កម្ពុជាដែលបានទទួលជ័យជំនះ ព្រមទាំងឧបត្ថម្ភទឹកប្រាក់ក្នុងម្នាក់ៗ មួយពាន់ ដុល្លារដល់កីឡាករ និងគ្រូបង្វឹកសម្រាប់ជ័យជំនះនៅក្នុងការប្រកួត កីឡាបាល់ទាត់អន្តរជាតិមិត្តភាពវាង កម្ពុជា និង ទីម័រលេស (Cambodia vs Timor Leste) ។
សម្ដេចតេជោបានសរសេរ ក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា "ខ្ញុំសូមឧបត្ថម្ភដល់កីឡាបាល់ទាត់ទាំងអស់ និងគ្រូ បង្វឹកដែលបាន ដឹកនាំការប្រកួតថ្ងៃនេះទទួលបាន ជោគជ័យក្នុងម្នាក់ៗទទួលបាន $1,000 (មួយពាន់ដុល្លារ) ដែលនឹង ប្រគល់ជូនដោយនាយឧត្តមសេនីយ៌ សៅ សុខា។ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លើកសំណើសុំថវិកាជាតិដើម្បីឧបត្ថម្ភបងប្អូនដូចពេលមុនៗដែរ"។
នេះជាមោទនៈភាពរបស់កម្ពុជាយើងទាំងមូល។ សូមយុវជនចូលរួមក្នុងវិស័យកីឡាអោយកាន់តែច្រើនឡើង៕
ប្រភព ៖ ដើមអម្ពិល
No comments:
Post a Comment