Monday, May 30, 2016

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រកាសផ្អាកជាបណ្តោះអាសន្ន ការនាំទំនិញចេញ-ចូល របស់សហគ្រាសណា ដែលមិនទាន់ចុះបញ្ជីអាករលើតម្លៃបន្ថែម (VAT)

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសផ្អាកជាបណ្តោះអាសន្ន ការនាំចេញ-នាំចូល របស់ក្រុមហ៊ុន សហគ្រាសណា ដែលមិនទាន់មានវិញ្ញាបនបត្រ ចុះបញ្ជីអាករលើតម្លៃបន្ថែម (VAT) ថ្មី ឬឯកសារនានាដែលបញ្ជាក់ ពីការធ្វើបច្ចុប្បន្នភាព ព័ត៌មានសហគ្រាស។
ជាមួយគ្នានេះ អគ្គនាយដ្ឋានគយ និងរដ្ឋាករ ក៏បានអំពាវនាវដល់ម្ចាស់សហគ្រាស ដែលមិនទា​ន់បានធ្វើបច្ចុប្បន្នភាព នៃការចុះបញ្ជិកាពន្ធដារឡើងវិញ តាមការណែនាំ ឲ្យរួសរាន់ទៅបំពេញបែបបទទាំងនេះ នៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបានប័ណ្ណពន្ធប៉ាតង់ និងវិញ្ញាបនបត្រអាករលើតម្លៃបន្ថែមថ្មី៕

No comments:

Post a Comment