Thursday, May 26, 2016

ក្រុមអ្នកជំនាញច្បាប់ រៀបរៀងគោលការណ៍សំខាន់ៗចំនួន៣សន្លឹក «ពាក់ព័ន្ធករណីសំណុំរឿងព្រហ្មទណ្ឌ ទាក់ទងនឹងបទល្មើសបដិសេធក្នុងចូលខ្លួនរបស់លោក កឹម សុខា»

(ភ្នំពេញ)៖ ក្រុមអ្នកជំនាញខាងច្បាប់ និងអភ័យឯកសិទ្ធិ បានលើកឡើងថា ការបដិសេធក្នុងការចូលខ្លួនរបស់លោក កឹម សុខា មកកាន់់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញទាំង២លើក ត្រូវបានចាត់ទុកថា ជាបទល្មើសជាក់ស្តែង តាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ «រាល់បុគ្គលណាដែលត្រូវបានកោះហៅ ឱ្យចូលមកឆ្លើយ ជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្រប​ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល»។
ក្រុមអ្នកច្បាប់បានបញ្ជាក់ថា ការឃាត់ខ្លួន ឬការឃុំខ្លួនតំណាងរាស្រ្តណាមួយ ក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង អាចធ្វើទៅបានដោយពុំ ចាំបាច់លើកអភ័យឯកសិទ្ធិសភា តាមមតិភាគច្រើន ២/៣ នៃចំនួនសមាជិករដ្ឋសភាទាំងមូលនោះឡើយ។ ប្រសិនបើចង់ផ្អាកដំណើរការ របស់តុលាការ ការកាត់ក្តីតំណាងរាស្រ្ត (តំណាងរាស្រ្តដែលបានចាប់ខ្លួន) លុះត្រាតែរដ្ឋសភាបោះឆ្នោត ដោយមានសម្លេង៣/៤ ដើម្បីបញ្ឈប់ដំណើរការ។
ដូចនេះក្នុងករណីលោក កឹម សុខា មិនចូលខ្លួនក្នុងឋានៈជាសាក្សីតាមដីកាកោះរបស់អយ្យការ ដោយគ្មានមូលហេតុសមស្របនោះ គឺជាបទល្មើសជាក់ស្តែង ដែលអាជ្ញាធរមានសមត្ថកិច្ចអាចចាប់ខ្លួនជាក់ស្តែង ឃាត់ខ្លួន និងចោទប្រកាន់បានពីបទបដិសេធក្នុងការចូលខ្លួន។ ការឃុំខ្លួនជាបណ្តោះអាសន្នក៏អាចធ្វើបានដែរ ចំពោះតំណាងរាស្រ្តដែលបានប្រព្រឹត្តបទល្មើសជាក់ស្តែង ប៉ុន្តែការឃុំខ្លួនជាបណ្តោះអាសន្ន ត្រូវអនុវត្តដោយគោរពទៅតាមលក្ខខណ្ឌដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហានេះក្រុមអ្នកជំនាញផ្លូវច្បាប់បានរៀបរៀងគោលការណ៍សំខាន់ៗចំនួន៣សន្លឹក ពាក់ព័ន្ធការចាប់ខ្លួនអ្នកតំណាងរាស្រ្ត កឹម សុខា។
ខាងក្រោមនេះជាការរៀបរៀងរបស់អ្នកច្បាប់ជុំវិញការចាប់ខ្លួនលោក​ កឹម សុខា៖

No comments:

Post a Comment