អង្គារ ១២ កក្តដា, ២០១៦ ១៦:១៩
ភ្នំពេញ៖ ព្រះចៅអធិការព្រះនាម ជា សុខុម ជាព្រះចៅអធិការវត្តទួលលាភ ឃុំមេទឹក ស្រុក បាកាន ខេត្តពោធិ៍សាត់ បាននាំប្អូនស្រី ជីដូនមួយ មកជួលបន្ទប់ស្នាក់នៅ ដោយឲ្យនាងជាប្អូន ស្រីធ្វើជាកម្មការិនីរោងចក្រ ប៉ុន្តែធាតុពិត អ្នកទាំងពីរបានស្រឡាញ់គ្នាជាង ១ឆ្នាំមកហើយ ក្រោយបែកធ្លាយ ទើបធម្មការខណ្ឌ នាំយកមកផ្សឹកនៅវត្តជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាច ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦។
បើតាមលោកមេភូមិអូរដឹម បានឲ្យដឹងថា ព្រះសង្ឃអង្គព្រះនាម ជា សុខុម ព្រះជន្ម ៣០វស្សា ជាព្រះចៅអធិការ គង់នៅវត្ត ទួលលាភ ភូមិទួលលាភ ស្រុកបាកាន ខេត្តពោធិ៍សាត់ ចំណែក ប្អូនស្រីជីដូនមួយនោះឈ្មោះ ប៉ម ចាន់ឌី ហៅ អាឌី អាយុ ៣១ឆ្នាំ ស្នាក់នៅ បន្ទប់ជួល ក្នុងភូមិ អូរឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពខាងលើបានបន្តថា មុនពេលនាំព្រះសង្ឃបរាជិកនោះមកផ្សឹក គឺដោយសារមានពុទ្ធបរិស័ទ នៅក្បែរបន្ទប់ជួលនោះ បានដឹងថា ព្រះចៅអធិការរូបនេះ បានមានទំនាក់ទំនងជាមួយ ប្អូនស្រីជាប្អូនជីដូនមួយ រហូតស៊ីជម្រៅ ក្លាយជាសម្ព័ន្ធភាព ប្រាសចាកពីសីលធម៌ ល្មើស និង សាសនា ទើបអ្នកជិតខាង បានរាយការណ៍ មកកាន់នគរបាល និងបន្តទៅធម្មការខណ្ឌ ទើបមានវិធានការ ចាប់ផ្សឹក នៅវត្តជម្ពូវ័ន្ត តែម្តង។
បច្ចុប្បន្នគណៈកម្មការ ក៏ដូចជាធម្មការខណ្ឌ កំពុងរង់ចាំខាងគណៈកម្មការវត្តទួលលាភ នៅខេត្តពោធិ៍សាត់ មកទទួលត្រឡប់ទៅវិញ ដើម្បីចាត់ទៅតាមទោសកំហុស៕
ប្រភព ៖ ដើមអម្ពិល
No comments:
Post a Comment