Sunday, July 10, 2016

នាយករដ្ឋមន្រ្តីកម្ពុជាចូលរួមរំលែកទុក្ខ និងថ្កោលទោស ករណីបាញ់សម្លាប់ លោកកែម ឡី

អាទិត្យ ១០ កក្តដា, ២០១៦ ១៥:៤៦
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ក្នុងករណី លោក កែម ឡី ត្រូវបានឃាតករ បាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ។
សម្តេចបានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា “ខ្ញុំសូមចូលរួម មរណៈទុក្ខ ចំពោះមរណៈភាព របស់ លោក កែម ឡី ដែលត្រូវខ្មាន់កាំភ្លើង បាញ់ប្រហារយ៉ាងឃោឃៅ ដែលខ្ញុំសូមថ្កោលទោស អំពើរដ៏ព្រៃផ្សៃនេះ។
សូមឱ្យស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការយ៉ាងហ្មឺងហ្មាត់ ចំពោះករណីយនេះ និងខិតខំត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងចាត់វិធានការ ពង្រឹងសន្តិសុខ ដើម្បីការពារសុវត្ថិភាព ាំប្រជាជននៅទូទាំងប្រទេស”៕

No comments:

Post a Comment