Sunday, July 24, 2016

សាលារាជធានីភ្នំពេញ ប្រកាសច្រានចោលព័ត៌មានបំភ្លើសថា មានការហាមឃាត់មិនឲ្យប្រជាពលរដ្ឋចូលរួម និងកត់ឈ្មោះអ្នកចូលរួមហែសពលោក កែម ឡី

អាទិត្យ ២៤ កក្តដា, ២០១៦ ០៨:៤៧
(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញ សូមប្រកាសច្រានចោលព័ត៌មានថា អាជ្ញាធរមានការហាមឃាត់ មិនឲ្យប្រជាពលរដ្ឋចូលរួម និងមានការកត់ឈ្មោះទើបចូលរួមហែសពលោក កែម ឡី នៅព្រឹកថ្ងៃអាទិត្យនេះ, លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបញ្ជាក់ថា អាជ្ញាធរមានភារកិច្ចតែមួយគត់គឺការពារសន្តិសុខជូនប្រជាពលរដ្ឋ។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ សូមប្រកាសបដិសេធចំពោះព័ត៌មានមួយចំនួន ដែលបាននិយាយបំភ្លើសការពិតរបស់ជនអគតិមួយចំនួន ដែលបំប៉ោងព័ត៌មានខុសការពិត។ លោកបានបន្តថា វាទង្វើមួយបង្កភាពចលាចលក្នុងសន្តិសុខសង្គមកម្ពុជា។សូមជំរាបថា នៅម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី ២៤ ខែកក្កដានេះ សពរបស់លោកបណ្ឌិត កែម ឡី ត្រូវបានគណៈកម្មការរៀបចំបុណ្យសព ដង្ហែចេញពីកន្លែងតម្កល់ នៅក្នុងវត្តចាស់ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមរថយន្តយកទៅបញ្ចុះ នៅស្រុកកំណើតរបស់លោក ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ៕ 
សូមជំរាបថា នៅម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី ២៤ ខែកក្កដានេះ សពរបស់លោកបណ្ឌិត កែម ឡី ត្រូវបានគណៈកម្មការរៀបចំបុណ្យសព ដង្ហែចេញពីកន្លែងតម្កល់ នៅក្នុងវត្តចាស់ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមរថយន្តយកទៅបញ្ចុះ នៅស្រុកកំណើតរបស់លោក ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ៕
ប្រភព ៖ freshnews

No comments:

Post a Comment