អង្គារ ១២ កក្តដា, ២០១៦ ១៦:២៩
ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ត្រូវប្តីរបស់ខ្លួនចាប់បោកសក់វាយបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិគុយឃុំដារស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ប្តីជាជនដៃដល់ឈ្មោះ សួង វុធ អាយុ៤៥ឆ្នាំ រីឯប្រពន្ធរងគ្រោះឈ្មោះ បូ ភ័ណ្ឌ អាយុ៤៧ឆ្នាំ ។ មុនពេលកើតហេតុទាំង២នាក់ប្តីប្រពន្ធបានផឹកស៊ីជាមួយគ្នាររហូតដល់ស្រវឹងរៀងៗខ្លួនបន្ទាប់មកប្តីបានដេញប្រពន្ធឲ្យទៅផ្ទះដាំបាយ ព្រោះជិតដល់ពេលទៅធ្វើការហើយ ។ បន្ទាប់ពីប្តីប្រាប់ហើយ ប្រពន្ធក៏ចេញទៅទិញម្ហូប ឯប្តីក៏បានត្រឡប់ទៅផ្ទះមុន តែដោយចាំប្រពន្ធយូរពេកក៏ក្តៅក្រហាយ លុះពេលប្រពន្ធមកដល់ផ្ទះក៏ឈ្លោះប្រកែកគ្នាតឹងសរសៃករៀងៗខ្លួន រហូតប្តីស្រែកគំរាមវាយចង់ប្រពន្ធ ។
ប្រភពបន្តឲ្យដឹងទៀតថា ដោយខ្លាចប្តីវាយ ប្រពន្ធក៏បានរត់គេចទៅផ្ទះបងប្អូនដែលនៅក្បែរនោះ តែត្រូវប្តីតាមពីក្រោយទាន់ហើយចាប់បោចសក់រួចវាយ១ដៃចំកញ្ចឹងកដួលបោកក្បាលនឹងជ្រុងគ្រែស្លាប់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្តីរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment