អាទិត្យ ០៣ កក្តដា, ២០១៦ ១៣:៥៩
ខេត្តត្បូងឃ្មុំ ៖ ទីបំផុតទៅ ជនសង្ស័យជាឃាតករដែលបានអារកសម្លាប់ប្រពន្ធខ្លួនឯងយ៉ាងព្រៃផ្សៃនៅលើផ្ទះឈើចាំចម្ការកៅស៊ូមួយកន្លែងនៅទឹកដីស្រុកមេមត់ ដែលបានរត់គេចខ្លួនបាត់នោះ បានសម្រេចចិត្តគិតខ្លីចង.កបញ្ចប់ជីវិតខ្លួនឯងបាត់ទៅហើយ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិបន្លាស្អិត ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សូមគួររំលឹកថា សកម្មភាពផ្តើមចេញពីការស្រលាញ់គ្នាតាមហ្វេសប៊ុកបានធ្វើឲ្យកម្លោះក្រមុំ១គូបានយកគ្នាជាប្តីប្រពន្ធ បានបង្កើតនូវភាពផ្អែមល្អែមបានតែប៉ុន្មានខែប៉ុណ្ណោះ ក៏រលាយសាបសូន្យទៅវិញដោយសារតែភ្លើងប្រចណ្ឌ ។ គឺបុរសជាប្តីបានយកកាំបិតខ្វែវទៅអារកប្រពន្ធសម្លាប់ប្រពន្ធនៅលើផ្ទះចាំចម្ការកៅស៊ូមួយកន្លែង ក្នុងភូមិឡូត៍ ឃុំកំពាន់ ស្រុកមេមត់ ដែលហេតុការណ៍អំពើមនុស្សឃាតនោះបានកើតឡើងល្ងាចថ្ងៃទី១៧ ខែមិថុនា រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ទើបកម្លាំងសមត្ថកិច្ចដឹងបានចុះ ទៅពិនិត្យសព ចំណែកប្តីជាឃាតករវិញបានរត់គេចខ្លួនបាត់។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តបានឱ្យដឹងថា ក្រោយពីបានអារកប្រពន្ធឈ្មោះ អុល សុខណា ជាគ្រូបង្រៀនជាប់កិច្ចសន្យា ជនសង្ស័យឈ្មោះ គុន មករា អាយុ២៩ឆ្នាំ ក៏ប្រញាប់ជិះម៉ូតូរត់គេចខ្លួន ដោយមិនដឹងជាគេចខ្លួនទៅទីណានោះទេ ។ តែសមត្ថកិច្ចបានតាមស្វែងរកចាប់ខ្លួនរហូត ដោយបានទាក់ទងទៅស្នងការដ្ឋាននគរបាលខេត្តផ្សេងៗទៀតឱ្យសហការតាមចាប់ខ្លួនផងដែរ ដីកាតាមចាប់ខ្លួនក៏មានដែរ ។ ប៉ុន្តែមិនដឹងជាមូលហេតុអ្វីនោះទេបន្ទាប់ពីបានគេចខ្លួនទៅដល់ដីឡូត៍មួយកន្លែងនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ឃាតកររូបនេះបានចង.កសម្លាប់ខ្លួននៅរោងមួយកន្លែង ដែលភ្លាមៗនោះមិនត្រូវគេស្គាល់អត្តសញ្ញាណនោះទេ ក្រោយមកទើបស្គាល់អត្តសញ្ញាណ រួចត្រូវបានសាច់ញាតិរៀបចំចាត់ចែងធ្វើបុណ្យនៅស្រុកកំណើត ក្នុងភូមិកំពង់ស្លែង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ រហូតមកដល់ពេលនេះគេក៏មិនដឹងមូលហេតុអ្វីច្បាស់លាស់នៅឡើយទេ ថាហេតុអ្វីបានជាឃាតកររូបនេះសម្រេចចិត្តគិតខ្លីចង.កធ្វើអត្តឃាតបញ្ចប់ជីវិតបែបនេះសោះ ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment