អាទិត្យ ០៣ កក្តដា, ២០១៦ ០៩:២៨
ភ្នំពេញ៖ នាពេលថ្មីៗកន្លងមកនេះ រឿងអាស្រូវ ដេនី ក្វាន់ និងអ្នកនាង ម៉េង កែវពេជ្ជតា ដែលកើតចេញពី ការបោះពាក្យសម្តីតាមរយៈ បណ្តាញ់សង្គមហ្វេសប៊ុក បានក្លាយទៅជា អត្ថបទក្តៅគរគុក នេះប្រៀបដូចជាសង្គ្រាម ទំនាស់ពាក្យសម្តី របៀបដៀមដាម លាយឡំនឹងការសើចចំអក់ គ្នាផងដែរនោះ មកទល់នឹងពេលនេះ ក៏បានរីករាលដារកាន់តែខ្លាំងឡើងៗ រហូតមានការប្រកាស់ពីសម៉ីជន ថាចង់ប្តឹងផ្តល់គ្នាថែមទៀតផង ។
នេះបើយោងតាម ទំពរហ្វេសប៊ុក របស់អ្នកនាង ម៉េង កែវពេជ្ជតា បានរៀបរាប់ និងវាយប្រហារ ទៅលើ កញ្ញា ដេនី ក្វាន់ ជាមួយនឹង មនុស្សម្នាក់ទៀត ដែលជា អ្នកសារព័ត៌មានមួយរូប ដែលយើងមិនទាន់ដឹងច្បាស់ទេ ថាជាអ្នកណា ដោយខ្លឹមសារនេះ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះបន្ទាប់ពីមានសារព័ត៌មានមួយ បានចុះផ្សាយ នៅចំណងជើងថា "ដេនី ក្វាន់ ទុកពេលឲ្យ ម៉េង កែវពេជ្ជតាង សុំទោស" រួចមក អ្នកនាង ម៉េង កែវពេជ្ជតា ដែលជាតារាចម្រៀងជើងចាស់ ដែលនៅស្ងៀមលែងបាន នោះក៏មានការតបតរ ទៅវិញតាមរយៈសរសេរសារ បង្ហោះនៅលើបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនផ្ទាល់ ដោយសម្តៅទៅ កញ្ញា ដេនី ក្វាន់ ចំៗ និងមានបង្ហោះជារូបភាព នៃចំណងជើងសារព័ត៌មាន នោះមកជាមួយដោយ មិនបញ្ឆិតបញ្ឆៀង លាក់លាមដូចពីមុននោះទេ ដោយអ្នកនាង បានសរសេថា៖ "យើងអោយនាងប្តឹង តែយើងមិនសូមទោសនាងជាដាច់ខាត !!! នាងខុសនៅថ្លោសទៀត កុំស្រម៉ៃ ! មួយម៉ាត់ប្តឹង ពីរម៉ាត់ប្តឹង ងាគប្តឹង ងាគប្តឹង គំរាមរហូតហ្មងនាងអស្ចារ្យ ! មានអី ប្តឹងទៅ នាងមានសិទ្ធតើស កុំបាច់ទុកពេល កុំបាច់សម្តែងអាណិតយើងស្អី គួរអាណិតខ្លួននាងវិញចុះ ។ តែបើពួកនាងនិយាយ តែពីរឿងប្តឹងមិនចង់សន្តិភាព យើងក៍តាមព្រោះយើងមានសិទ្ធប្តឹងបានដូចគ្នា ។
ការលួចយកសម្លេងសារផ្ទាល់ខ្លួនរបស់គេ ( Private inbox chatting ) ទៅចែកបង្ហោះដោយគ្មាន ការអនុញ្ញាតិពីម្ចាស់សម្លេង គឺជារឿងខុសច្បាប់ !!! វាមិនមែនជាកិច្ចសម្ភាសន៍រវាង អ្នកសារពត៌មានជាមួយតារាទេ ។ យើងក៍មិនមែនជាអ្នកនយោបាយ ឬឧក្រិដ្ឋជនដែលចាំបាច់ត្រូវយកសម្លេងទៅស្តាប់ ឬផ្សព្វផ្សាយជាសាធារណៈស្រេចតែចិត្តដែរ ។ មានហេតុទើបមានផល ។ មិនមែនឮសម្លេងតែប៉ុណ្ណេះ ហៅថាគ្រប់គ្រាន់ឡើយ ។ សារមិនមែនមានតែមួយ គឺនៅមានច្រើនទៀត ។ ខ្ញុំអាចបង្ហាញបើមានការចាំបាច់ណាមួយ ។
សារនេះ ជាងមួយខែហើយ យើងទេដែលជាជនរងគ្រោះត្រូវប្តឹងនាង តែយើងមិនប្តឹងផង បែរជានាងមកឈឺចាប់ស្រែក រកយុត្តិធម៌ស្អីនៅពេលនេះ ? កុំភ្លេចថាអ្នកសរសេរពត៌មាន គ្មានវិជ្ជាជីវដែលជាគ្រូធំរបស់នាង កំពុងធ្វើរឿងខុសបង្កើតចំណង កាន់តែច្រើនរហូតលែងហ៊ានចេញមុខហើយ ក៍ខំងាគទៅទាញក្បាលនាង មកអោយគេសំពងជំនួសវិញ ចំណែកខ្លួនឯងគេចយករូចខ្លួន តែគេចយ៉ាងណាក៍មិនផុតដែរ យើងនៅតែប្តឹងបានបើយើងចង់ ហើយប្តឹងច្រើនករណីទៀតផង ។ ក្របីអាចវង្វេងបឹង តែជុងមិនភ្លេចកុកទេ ។ កាន់តែរើ កាន់តែតឹងដូចក្រពើរមិលគុណ ជាប់ចំណងតាបររទេះ ។
មែនហើយ ខ្ញុំមិនមែនជាអ្នកចេះដឹង ខ្ញុំក៍ចង់សួរទៅអ្នកច្បាប់ដែរថា ហេតុផលនាងចង់ប្តឹងខ្ញុំ និងហេតុផលខ្ញុំប្តឹងពួកនាង តើមួយណាមានស្ថានទំងន់ក្នុងផ្លូវច្បាប់ជាង ? ហើយតើមានទោសកំរិតណា ក្នុងការបំពានសិទ្ធយកសម្លេងផ្ទាល់ខ្លួនគេ ទៅផ្សព្វផ្សាយសាធារណៈដោយគ្មានការអនុញ្ញាតិ ? កាន់តែរើ កាន់តែតឹង ។ ជូនដល់ក្រុម ស្វាស៊ីបាយ លាបមាត់ពពែ" ។
នៅក្នុងខ្លឹមសារខាងលើ បានបញ្ជាក់យ៉ាងច្បាស់មកថា អ្នកនាង ម៉េង កែវ ពេជ្ជតា និងកញ្ញា ដេនី ក្វាន់ បានមានទំនាស់ និងបានឆ្លើយឆ្លងគ្នា តាមរយៈ សារសំលេង អស់ច្រើនលើកច្រើនសារ និងអស់ពេលជាយូរមកហើយ ហើយប្រហែលជាសំលេងសារឆ្លើយឆ្លងនេះ អាចនឹងមានការបែកធ្លាយ នៅពេលណាមួយមិនខាន ៕
ប្រភព ៖ ដើមអម្ពិល
No comments:
Post a Comment