អាទិត្យ ១០ កក្តដា, ២០១៦ ២១:១២
ភ្នំពេញ ៖ សពលោកបណ្ឌិតកែម ឡី ដែលត្រូវឃាតករបាញ់សម្លាប់ ត្រូវបានតម្កល់ទុក រយៈពេល១០ថ្ងៃ ដើម្បីឲ្យប្រជាពលរដ្ឋ ចូលរួម គោរពវិញ្ញាណក្ខន្ធ នេះបើតាមការប្រកាស របស់ លោកតាអាចារ្យវត្ត (វត្តចាស់ សង្កាត់ជ្រោយចង្វារ) នៅក្នុងកម្មវិធីបុណ្យសព របស់លោក កែម ឡី នៅយប់ថ្ងៃទី១ គឺថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្នុងសកម្មភាពបុណ្យថ្ងៃទី១ នេះ មានពលរដ្ឋចូលរួមយ៉ាងច្រើនកកកុញ ហើយបានបង្ហាញក្តីទុក្ខ យ៉ាងក្រៀមក្រំ ជាមួយមរណភាព របស់លោកកែម ឡីនេះ៕
No comments:
Post a Comment