អង្គារ ០៥ កក្តដា, ២០១៦ ១៦:៤៤
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានហេតុការណ៍ដ៏រន្ធត់មួយ និងជាមេរៀនផងដែរ សម្រាប់ឪពុកម្តាយ កុំបណ្តែតបណ្តោយឱ្យកូនតូចៗលេងនៅឆ្ងាយពីភ្នែកឱ្យសោះ ។
ជាក់ស្តែង កាលពីវេលាម៉ោង០១ និង៣០នាទីរសៀលថ្ងៃទី០៥ កក្កដា ២០១៦ នេះ ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ មានក្មេងស្រីម្នាក់ក្នុងចំណោម២នាក់ នាំគ្នាទៅលេងលើខ្សាច់ដែលក្រុមហ៊ុនមួយទើបបូមដាក់ក្នុងស្រះមួយកន្លែង ស្រាប់តែផុងលិចបាត់រកមិនឃើញ ខណៈនោះមេឃកំពុងធ្លាក់ភ្លៀងខ្លាំងទៀត លុះដល់វេលាម៉ោង០៣ និង៣០នាទីរសៀលថ្ងៃដដែល ទើបត្រូវគេរកឃើញសាកសពក្មេងស្រីខាងលើនោះ ។
ប្រភពឱ្យដឹងថា ក្មេងស្រីរងគ្រោះដែលស្លាប់ឈ្មោះវ៉ា ស្រីម៉ី អាយុ៨ឆ្នាំ មានឪពុកឈ្មោះសៅ វ៉ា អាយុ២៥ឆ្នាំ និងម្តាយឈ្មោះសាវី អាយុ២៧ឆ្នាំ ទាំង២នាក់ជាកម្មកររោងចក្រ ។ បច្ចុប្បន្ន សាកសពក្មេងស្រីរងគ្រោះ កំពុងត្រូវសមត្ថកិច្ចជំនាញធ្វើការពិនិត្យ ក្រោមសំឡេងស្រែកទ្រហោយំរបស់ឪពុកម្តាយ ដែលសោកស្តាយជាទីបំផុត ។
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment