Tuesday, July 5, 2016

រន្ធត់ណាស់! កូនប្រុសតិរច្ឆាន សងគុណឪពុក​បង្កើត ដោយកាប់​២កាំបិត​ស្លាប់ភ្លាមៗ បង្កការភ្ញាក់​ផ្អើលពេញភូមិ

(តាកែវ)៖ កូនប្រុសតិរច្ឆានម្នាក់ បានកាប់ឪពុកបង្កើតខ្លួនឯង នឹងកាំបិតត្រង៉ុកចំនួន២កាំបិត បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលឆោឡោពេញស្រុកពេញភូមិ នៅវេលាម៉ោង​១១៖​៣០នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិចាន ឃុំចាន ស្រុកព្រែកកប្បាស ខេត្តតាកែវ។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យដែលជាកូន​បង្កើតរបស់ពជនរងគ្រោះ មានឈ្មោះ សេង ខេង អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ធ្លាប់មានជំងឺសរសៃប្រសាទចំនួន៤ឆ្នាំ មកហើយ រីឯសពជនរងគ្រោះ មានឈ្មោះ សេង សាង អាយុ៧២ឆ្នាំ។
ក្រោយពីបានទទួលដំណឹងនេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចាន បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រែកកប្បាស ដើម្បីធ្វើ​ការ​សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះ បន្ទាប់ពីពិនិត្យចប់រួចរាល់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ​តាមប្រពៃ​ណី៕

No comments:

Post a Comment