Tuesday, May 31, 2016

បង្ហាញខ្លួន​ភ្លាម ឆក់​ជីវិត​២​នាក់​ឪពុកក្មេក​និង​កូនប្រសា​ភ្លាម

LINE it!
ពុធ ០១ មិថុនា, ២០១៦ ១០:៣៧
ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍​ដ៏​អាក្រក់​មួយ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ដោយ​បាន​ឆក់​យក​ជិ​វិត​ឪពុកក្មេក​និង​កូនប្រសា​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​ ខណៈ​ទាំង​២​នាក់​កំពុង​ដោះ​កង់​គោ​យន្ត​កន្ត្រៃ​ប្តូរ​ពី​កង់​ដែក​ដាក់​កង់​កៅស៊ូ​នៅ​ចំណុច​គោក​ទិល ចម្ងាយ​ប្រមាណ​ជា​២​គីឡូម៉ែត្រ​ពី​ភូមិ ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ច​នគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ឪពុកក្មេក​ឈ្មោះ យង់ យ៉ា អាយុ​៥០​ឆ្នាំ និង​ជន​រង​គ្រោះជា​កូនប្រសា​ឈ្មោះ គី ផល អាយុ​៣១​ឆ្នាំ ទាំង​២​នាក់​ឪពុក​និង​កូន រស់នៅ​ភូមិ​កើតហេតុ ។
ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​ក្នុង​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់​ឪពុក​និង​កូន បាន​បើក​គោ​យន្ត​កន្ត្រៃ​ទៅ​ភ្ជួរស្រែ​នៅ​ខាងលិច​ភូមិ​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ ត្រង់​ចំណុច​គោក​ទិល ស្ថិត​ក្នុងភូមិ​ថ្មី ពេល​ដែល​កំពុង​តែ​ភ្ជួរ​ក៏​មាន​ភ្លៀង​ស្រិច​ៗ​លាយឡំ​និង​ផ្លេកបន្ទោរ​ផង​នោះ ក៏​នាំ​គ្នា​បើក​គោ​យន្ត​មក​ឈប់​នៅ​ក្រោម​ដើម​ចំបក់ ដើម្បី​ដោះ​កង់​ដែកគោ​យន្ត​ប្តូរ​ដាក់​កង់​កៅស៊ូ​វិញ​និង​បើក​មក​ផ្ទះ ពេល​កំពុង​ដោះ​កង់​ដែក​នោះ​ស្រាប់តែ​រន្ទះបាញ់​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។
តាម​ការ​ត្រូ​ត​ពិនិត្យ​របស់​សមត្ថកិច្ច ជន​រង​គ្រោះ​ទាំង​២​នាក់​ខោអាវ​ឆេះ និង​ខ្លួនប្រាណ​ខ្លោច ដូច្នេះ​សន្និដ្ឋាន​ថា ជា​រន្ទះភ្លើង ។ សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​ផ្ទះ​ហើយ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
ប្រភព ៖ កោះសន្តិភាព

ទំនិញថៃ កំពុងវាយលុកទីផ្សារវៀតណាម នាំឲ្យផលិតករក្នុងស្រុកព្រួយបារម្ភខ្លាំង

(ហូជីមិញ)៖ នៅពេលដែលទំនិញថៃកំពុងតែចរាចរណ៍យ៉ាងសម្បើម នៅក្នុងផ្សារទំនើបនានានៃប្រទេស វៀតណាមនោះ អ្នកទិញក៏កាន់តែមានជម្រើសច្រើនផងដែរ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភនោះគឺ ធ្លាក់ទៅលើផលិតករក្នុងស្រុក និង អ្នកគ្រប់គ្រងលើរឿងនេះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃអង្គារ​ទី៣១ ខែឧសភា ឆ្នាំ២០១៦។
រហូតដល់ពេលនេះ ក្រុមហ៊ុនថៃធំៗជាច្រើនបាន បើកផ្សារទំនើបនៅប្រទេសវៀតណាម ដូចជា Big C, Maga Market ឬ Metor, Robins, B's Mart និង Nguyen Kim ដែលជាឱកាសល្អបំផុតក្នុងការ នាំចូលទំនិញថៃ មកលក់នៅក្នុងប្រទេសវៀតណាម។ បច្ចុប្បន្ននេះ ក្រុមហ៊ុនវៀតណាមមួយ បានគ្រោងចំណាយលុយ ១ពាន់លានដុល្លារអាមេរិកដើម្បីទិញផ្សារ Big C ពីម្ចាស់កម្មសិទ្ធិថៃ។
គួរបញ្ជាក់ថា បច្ចុប្បន្នទំនិញដែលលក់នៅផ្សារទំនើបវៀតណាមទូទាំងប្រទេស ប្រមាណ ៨០ភាគរយ ជាផលិតផលក្នុងស្រុក ប៉ុន្តែផ្នែកគ្រប់គ្រងផ្សារទំនើបកំពុងមានការព្រួយបារម្ភថា ចំនួននេះនឹងធ្លាក់ចុះ ដោយសារតែវៀតណាម អនុវត្តន៍សេដ្ឋកិច្ចទីផ្សារសេរី ហើយទំនិញបរទេសដែលមានគុណភាពល្អ និងតម្លៃសមរម្យ កំពុងតែហូរចូលដូចទឹកបាក់ទំនប់៕

ខ្សឹបដាក់ត្រចៀក៖ ឈើគ្រញូង និងធ្នង់ ជិះឡានយីឌុបចេញពីឱរ៉ាល់ទៅវៀតណាម តាមច្រកទាន់ហន់ស្ទើររាល់យប់ ឈ្មោះឡុង និងថេងជាអ្នករត់ការ‌!



(កំពង់ស្ពឺ)៖ ប្រភពពីអ្នកធ្លាប់រកស៊ីឈើប្រណីតនាំចេញទៅប្រទេសវៀតណាម បានធ្លោយមាត់ឲ្យដឹងថា សកម្មភាពនាំចេញឥឡូវស្ងប់ស្ងាត់មែនសំរាប់ឈើដែលនាំចេញតាមប៉ែកឦសាន និងខេត្តត្បូងឃ្មុំ តែសំរាប់ឈើគ្រញូង និងឈើប្រណីតផ្សេងៗទៀតដែលឈ្មួញលួចកាប់ និងប្រមួលទិញពីតំបន់ឱរ៉ាល់ហើយធ្វើការនាំចេញតាមមាត់ច្រកទាន់ហន់ខេត្តកំពតវិញ មិនស្ងប់នោះឡើយ ទោះបីមិនល្បីខ្ទរខ្ទារដូចនៅត្បូងឃ្មុំ ឬមណ្ឌលគិរីនាពេលកន្លងមក តែឈើនៅតែមានលួចនាំចេញស្ទើររាល់យប់។
អ្នកធ្លាប់រកស៊ីឈើតែបច្ចុប្បន្នមិនត្រូវបានគេអនុញ្ញាតឲ្យរកស៊ីតទៅទៀត បើហ៊ានរកស៊ីសមត្ថកិច្ចនឹងចាប់នោះ បានលួចបង្ហើបឲ្យដឹងថា បច្ចុប្បន្ននៅតំបន់ដែនអភិរក្សភ្នំឱរ៉ាល់ និងតំបន់ព្រៃដែលនៅជាប់ដូចជាក្នុងទឹកដីខេត្តកោះកុង ពោធិ៍សាត់ជាដើមនោះ គឺពួកឈ្មួញនៅតែនាំគ្នាបោះលុយទៅឲ្យប្រជាជនក្រីក្រ ចូលព្រៃកាប់យកមកលក់ឲ្យខ្លួនដដែល។ ចំណែកពួកឈ្មួញអ្នកមានលុយដែលបានសិទ្ធិសម្ងាត់ពិសេស គឺចាំតែទទួលទិញ និងស្តុកទុកនៅតំបន់ស្រុកឱរ៉ាល់ប៉ុណ្ណោះ។ ពេលប្រមូលទិញបានច្រើនទើបយប់ឡើងពួកគេជញ្ជូនដឹកចេញតាមរថយន្តយីឌុបបង្កប់ក្រោមពោត ដំឡូង ស្វាយជាដើម នាំចេញយកទៅលក់នៅប្រទេសវៀតណាម តាមមាត់ច្រកទាន់ហន់ ខេត្តកំពត។ ក្នុងនោះគេដឹងថា ឈើដែលឈ្មួញដឹកចេញពីស្រុកឱរ៉ាល់ គឺមាន ២ផ្លូវ ដោយផ្លូវទី១ គឺដឹកតាមផ្លូវជាតិលេខ៤៤ ចូលមកទីរួមខេត្តកំពង់ស្ពឺ ហើយឆ្ពោះតាមផ្លូវលេខ៤១ ចេញទៅស្រុកឈូកខេត្តកំពត និងផ្លូវទី២ គឺដឹកចេញពីឱរ៉ាល់តាមផ្លូវលេខ១៤២ ឆ្ពោះមកផ្លូវជាតិលេខ៤ ហើយបន្តដល់ត្រែងត្រយឹងបើកចូលតាមផ្លូវលេខ៤៣ ឆ្ពោះទៅចេញនៅស្រុកឈូក ខេត្តកំពត ដូចគ្នា ទើបបន្តទៅតាមផ្លូវលេខ៣១ ហើយបត់ចូលទៅតាមមាត់ច្រកទាន់ហន់តែម្ដង។
ឈ្មួញដែលរត់ការនាំឈើគ្រញូង ឈើប្រណីតចេញពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យកទៅលក់នៅប្រទេសវៀតណាមតាមមាត់ច្រកទាន់ហន់ ហើយមានឥទ្ធិពលជាងគេ ត្រូវបានគេស្គាល់មានតែ ២នាក់ប៉ុណ្ណោះ គ្មានអ្នកណាហ៊ានប៉ះឡើយ គឺម្នាក់ឈ្មោះឡុង គេច្រើនហៅតាឡុងៗ និងម្នាក់ទៀតឈ្មោះថេង ធ្វើអង្គរក្ស។ ចំណែកឈ្មោះឡុង ក៏នាំចូលមកភ្នំពេញផងដែរ។ មេៗសមត្ថកិច្ចនៅតាមដងផ្លូវអ្នកណាក៏ស្គាល់មេឈ្មួញរត់ផ្លូវទាំងពីរនាក់នេះដែរ ព្រោះជាម៉ូយដាក់ខែនឹងគ្នា។
អ្នកធ្លាប់រកស៊ីឈើ តែបច្ចុប្បន្នលែងហ៊ានរកស៊ីព្រោះតែគេមិនឲ្យរក តែហ៊ានរកស៊ី ដឹកចេញគេចាប់នោះ បានលើកឡើងថា ស្រុកឱរ៉ាល់ស្ងប់ស្ងាត់មែន ថ្ងៃៗឡើងឃើញតែប្រជាជនក្រីក្ររកស៊ីដឹកឈើ អុស ធ្យូង និង ឈើគ្រឿងកំប៉ិកកំប៉ុក កុំនឹកស្មានថាគ្មានអ្នករកស៊ីឈើប្រណីតឲ្យសោះ តាមពិតពួកគេឃុបឃិតគ្នារកស៊ីស្ងាត់បំផុត អ្នកគ្មានភារកិច្ចមិនងាយដឹងឡើយ គឺរថយន្តយីឌុបដឹកឈើគ្រញូង ឈើប្រណីតចេញស្ទើររាល់យប់ស្មោះ៕

ជនជាតិចិនតៃវ៉ាន់ ៥២នាក់ ត្រូវបានចាប់ខ្លួននៅតួកគី រឿងដាក់បង្កប់កាមេរ៉ាសម្ងាត់ ដើម្បីលួចលេខសម្ងាត់នៅតាមទូ ATM

(តៃប៉ិ)៖ អាជ្ញាធរកោះតៃវ៉ាន់ បានប្រកាសឲ្យដឹងថាជនជាតិរបស់ខ្លួនចំនួន៥២នាក់ ត្រូវបានប៉ូលិសតួកគី ចាប់ខ្លួន និងបើកការស៊ើបអង្កេតលើករណីសង្ស័យថាពួកគេទាំងនោះ បានប្រមូលផ្តុំគ្នាជាបណ្តាញ និងដាក់បំពាក់កាមេរ៉ាសម្ងាត់នៅតាមទូ (ATM) ដើម្បីតាមដានអតិថិជនមកដកលុយ រួចក៏ធ្វើការលួចលេខ សម្ងាត់ (Passwords)​ ពីពួកគេតែម្តង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០១៦។
យោងតាមសម្តីរបស់ប៉ូលិសតួកគី ជនជាតិចិនតៃវ៉ាន់ទាំង៥២នាក់នោះ កំពុងតែស្ថិតនៅក្រោម ការស៊ើបអង្កេត និងសួរចម្លើយនៅឡើយ ទៅលើការចោទប្រកាន់ខាងលើនេះ។ គួរបញ្ជាក់ថាជនជាតិចិនតៃវ៉ាន់ រាប់សិបនាក់ទៅហើយ ត្រូវបានអាជ្ញាធរចាប់ខ្លួនលើបទល្មើសទូរគមនាគមន៍ នៅក្នុងឆ្នាំ២០១៦នេះ នៅបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសកេនយ៉ា និងម៉ាឡេស៊ី៕

លោក លី ធុជ៖ នាយករដ្ឋមន្រ្តីដាក់បទបញ្ជាថា ឲ្យតែរាស្រ្តមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ត្រូវដោះស្រាយឲ្យរាស្រ្តឈ្នះ

(រតនគិរី)៖ លោក​ លី​ ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនៈគិរី បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់បទបញ្ជាហើយថា ឲ្យតែប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ចនៅទីណាក៏ដោយ គឺត្រូវដោះស្រាយឲ្យប្រជាពលរដ្ឋឈ្នះ ដែលនេះគឺជាការគិតគូ និងយកចិត្តទុកដាក់យ៉ាងខ្លាំងពីថ្នាក់ដឹកនាំប្រទេស។
ការលើកឡើងខាងលើនេះ បានធ្វើឡើង ខណ:ដែលលោក លី ធុជ ​នៅថ្ងៃទី៣០-៣១ ខែឧសភា​ ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារថ្នាក់ជាតិ សហការជាមួយអាជ្ញាធរខេត្តរតនគិរី បានរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ និងមន្រ្តីជាមួយមន្រ្តីរាជការ នៅក្នុងស្រុកតាវែង និងស្រុកអណ្តូងមាស ខេត្តរតនគិរី។
នៅក្នុងអង្គវេទិកាលោក លី​ ធុជ បានពន្យល់ដល់បងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការទាំងអស់ឲ្យដឹងថា​​ «សព្វថ្ងៃតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីជីវភាពរស់នៅ​ របស់បងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការ ជាពិសេស បញ្ហាជំលោះដីធ្លី ដែលបងប្អូនកំពុងតែជួបប្រទះ ដោយសមេ្តចនាយករដ្ឋមន្រ្តី បានដាក់បទបញ្ជាយ៉ាងមឺុងម៉ាត់ថា ប្រសិនបើប្រជាពលរដ្ឋ មានបញ្ហាជាមួយក្រុមហ៊ុនដីសម្បាទាន ត្រូវតែដោះស្រាយឲ្យប្រជាពលរដ្ឋឈ្នះ»
បើតាមលោក លី ធុជ សម្តេចនាយករដ្ឋមន្រ្តី បានធ្វើកំណែទម្រង់យ៉ាងសីុជម្រៅ ដូចជា ការកែសម្រួលកាំប្រាក់ ការតម្លើងប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ជូនដល់មន្រ្តីរាជការ យ៉ាងច្រើនទៅតាមកំណើន សេដ្ឋកិច្ចរបស់ជាតិយើង។
​ជាងនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្រ្តី បានខិតខំយ៉ាងខ្លាំងក្នុងការដឹកនាំ និងធ្វើយ៉ាងណាឲ្យប្រទេសរបស់យើងឲ្យមានស្ថេរភាព ដើម្បីទាក់ទាញអ្នកវិនិយោគ មករកសីុនៅកម្ពុជាយើង និងបង្កើតការងារជូនប្រជាពលរដ្ឋ ជាពិសេស សម្តេចខិតខំស្វែងរកទីផ្សារកសិកម្មជូនដល់បងប្អូនប្រជាពលរដ្ឋ និងការប្រមូលពន្ធផ្សេងៗឲ្យបានច្រើន សំរាប់ទុកបើកប្រាក់ខែជូនមន្រ្តីរាជការយើងទាំងអស់។
​ជាចុងបញ្ចប់លោក លី ធុជ ស្នើសុំឲ្យមន្រ្តីរាជការ ទាំងអស់ត្រូវសាមគ្គីគ្នាជាធ្លុងមួយ និងខិតខំបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវ ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយសំណើររបស់បងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ត្រូវយកអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ទៅអនុវត្តន៍ឲ្យបានខ្ចាប់ខ្ជួន ត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងមានទំនុកចិត្តលើការដឹកនាំរបស់យើង ជាពិសេស អាជ្ញាធរត្រូវមានគោលជំហរ ឲ្យបានរឹងមាំ ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ត្រូវដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ទៅតាមអនុសាសន៍របស់សម្តេចតេជោ​ ហ៊ុន សែន៕

Floyd Maywheather បង្ហោះរូបឆ្លើយតបវិញ អំពីការប្រកួតរបស់ខ្លួន ជាមួយនឹងកីឡាករ UFC Conor McGregor

LINE it!
អង្គារ ៣១ ឧសភា, ២០១៦ ១៥:៥៦
ដោយ សិលា
អាមេរិក៖ ការរំពឹងទុកជុំវិញការប្រកួតរវាងអ្នកប្រដាល់មិនដែលចាញ់ Floyd Maywheather និងកីឡាករ UFC Conor McGregor នៅតែបន្ត ហើយអាចនឹងកើតឡើងនៅថ្ងៃណាមួយ ដែលការប្រកួតនេះ ធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោក ជ្រួលជ្រើមទន្ទឹងរង់ចាំទស្សនា ហើយសង្ឃឹមថានឹងកើតឡើងឆាប់ៗនេះ។
ដើមហេតុនៃការប្រកួតនេះដំបូងឡើយ កើតចេញពីកីឡាករ UFC Conor McGregor ដែលបានប្រកាសក្នុងបណ្តាញសង្គម Twitter របស់ខ្លួនថា រូបគាត់ចង់ប្រកួតជាមួយនឹង Floyd កាលពីប៉ុន្មានខែមុននេះ។
ទើបពេលថ្មីៗនេះ Floyd បានឆ្លើយតបវិញ ដោយបានបង្ហោះរូបភាព ក្នុងបណ្តាញសង្គមរូបភាព Instagram របស់ខ្លួន ដែលមានទម្រង់ជាលក្ខណៈនៃការប្រកួត (Match Poster) ដោយមានរូប Floyd ផ្ទាល់ ឈរក្បែរគ្នាជាមួយនឹង Conor McGregor ។ ទាក់ទងនឹងរូបភាពដែល Floyd បង្ហោះនោះ គឺមានពាក្យថា “Maywheather Conor, Live on Pay-Per-View” ដែលឆ្លុះបញ្ចាំងពីការប្រកួតរវាង Floyd និង Conor ដោយធ្វើការផ្សាយផ្ទាល់។
រវាងអ្នកប្រដាល់និងកីឡាករវ៉ៃចំបាប់ (UFC) ទាំងពីរអ្នកនេះត្រូវបានគេរាយការណ៍ថា កំពុងស្ងិតក្នុងការពិភាក្សាអំពីលទ្ធភាពនៃការប្រកួត ដែលនេះគឺជាការប្រកួតមួយដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្តកីឡា។
លោក Freddie Roach ដែលធ្លាប់ជាគ្រូបង្វឹកប្រដាល់របស់កីឡករ Pacquiao បានឲ្យដឹងថា​ថ្មីៗនេះ Floyd បានមកជួបលោក ហើយប្រាប់លោកថា ឲ្យជួយបង្វឹកកីឡាករ Conor McGregor ផង ប្រសិនបើគេចង់ប្រកួត។
លោក Freddie បានប្រាប់ទៅសារព័ត៌មាន MMA ថា «កាលពីសប្តាហ៍មុន Floyd បានមកជួបខ្ញុំ នៅកន្លែងហ្វឹកហាត់ផ្ទាល់ ដើម្បីឲ្យខ្ញុំធ្វើការងារសំខាន់មួយ ពីព្រោះគេបានប្រាប់ខ្ញុំថាការប្រកួតនេះនឹងកើតឡើង ហើយពួកយើងនឹងរកចំណូលបានច្រើនពីការប្រកួតមួយនេះ»។
លោកបន្ត «ខ្ញុំបានប្រាប់ទៅ Floyd វិញដែរថា យើងត្រូវការពេលវេលាច្រើន យ៉ាងហើចណាស់ ៣ឆ្នាំដើម្បីឲ្យ Conor ត្រៀមការប្រកួតមួយនេះ ព្រោះខ្ញុំគិតថាវាជារឿងពិបាកដែលឲ្យកីឡាករដែលធ្លាប់វ៉ៃចំបាប់ក្នុងទ្រុងដែក ឡើងទៅប្រកួតក្នុងសង្វៀនប្រដាល់។
ចំនែកឯ កីឡាករ Conor McGregor ជាអ្នកវ៉ៃចំបាប់ជើងខ្លាំងមួយរូប ក៏មិនរាថយដែរ ព្រោះគាត់ធ្លាប់ចាញ់តែម្តងប៉ុណ្ណោះ ដោយស្នាដៃកីឡាករ Nate Diaz ។ ពីមួយថ្ងៃទៅមួយថ្ងៃ Conor បានចាប់ផ្តើមធ្វើការហ្វឹកហាត់ប្រដាល់ និងបង្ហោះសារមួយចំនួនទាក់ទងនឹងការប្រដាល់ ដែលនេះគឺជាសញ្ញាមួយ​ ដែលបង្ហាញឲ្យឃើញថា ការប្រកួតរវាងកីឡាករទាំងពីរ អាចនឹងកើតឡើងពិតមែន៕
ប្រភព ៖ Mirror
ខ្មែរឡូត

ជួយជីវិតកុមារយើង​ជាមួយមួក​សុវត្ថិភាព.!

ដោយ: ឆាយ សុផល
(ភ្នំពេញ)៖ ស្ថិតក្នុងវ័យ៤ឆ្នាំ កុមារី  នី បានស្លាប់ជាមួយម្តាយអាយុ២៦ឆ្នាំនៅនឹងកន្លែង ខណៈដែលឪពុករបស់​នាងបានរស់​រានមានជីវិត។     
អ្នកទាំងបីបានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤កាលពីថ្ងៃទី៤ ខែឧសភា នៅភូមិស្រះសង្គម ឃុំព្រែក ក្នុងខេត្តកំពង់ស្ពឺ ដោយម៉ូតូរបស់គេត្រូវបានរថយន្តដឹកទំនិញបុក ហើយក្បាល​ពួកគេបានបោកនឹងរថយន្ត និងដួលទៅលើផ្ទៃថ្នល់។ ទាំងកុមារី នី និងម្តាយមិនបានពាក់មួកសុវត្ថិភាពទេ លើកលែងតែឪពុក។តើមានកុមារតូចៗរបស់យើងប៉ុន្មាននាក់ ដែលបានស្លាប់​ដោយរបៀប​នេះ? តើនៅមានរយៈពេលប៉ុន្មានទៀត ដែលឪពុកម្តាយទទួលរងការឈឺចាប់នៃការបាត់បង់បុត្រធីតារបស់ខ្លួន? ហេតុអ្វីបានជាសង្គមត្រូវប្រឈម​នឹងភាពសោកសៅ ដោយសារតែការ​ធ្វេសប្រហែសបែប​នេះ? ជារៀងរាល់ថ្ងៃ កុមាររាប់ម៉ឺននាក់ ដោយរួមទាំងក្មេងជំទង់ផង បានចាកចេញពីផ្ទះទៅសាលារៀន ទៅផ្សារ ក្បែរៗផ្ទះ និងកន្លែងផ្សេងៗទៀត ដោយជិះទោចក្រយានយាន្ត [ម៉ូតូ] នៅតាមផ្លូវដែលពោរពេញដោយចរាចរណ៍មមាញឹក និងប្រកបដោយគ្រោះថ្នាក់។ យើងបានដឹងហើយថា
ពួកគេភាគច្រើនគឺជាអ្នកដំណើរតាមម៉ូតូ ប៉ុន្តែសួរថា តើយើងមានដឹងទេថា ពួកគេស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់បែបណា នៅពេលកំពុងជិះម៉ូតូនោះ? អ្នកប្រើប្រាស់ដងផ្លូវ ដែលជាអ្នកជិះម៉ូតូមិន​គួរណាត្រូវបានស្លាប់នៅលើដងផ្លូវឡើយ ហើយការស្លាប់នេះក៏មិនមែនជារឿងចៃដន្យ ហើយក៏មិនមែនដោយសារតែសំណាងអាក្រក់នោះដែរ ពោល គឺពួកគេពិតជាអាចត្រូវការពារបាន។ នេះគឺជា​ជម្រើសរបស់​យើងដែលត្រូវជួយពួកគេ។ តើជម្រើសនោះដោយរបៀបណាទៅ? នោះគឺជាការធានាឲ្យមានការពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរ ក្នុងនោះក៏មានកុមារផងដែរ។ ជំហានដំបូង គឺអ្នករួមដំណើរតាមម៉ូតូ ដោយរួមទាំងអ្នកបើកបរ ត្រូវតែតម្រូវឲ្យពាក់មួកសុវត្ថិភាព មិនដូច្នោះទេត្រូវ​ទទួលការពិន័យពីនគរបានចរាចរណ៍។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា​បានប្រកាន់យកនូវ​ជំហានដ៏មានសារសំខាន់ចំពោះមុខ នៅពេលច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលបានចូលជាធរមានកាលពីខែមករាឆ្នាំ២០១៥កន្លងមក។ មានប្រសាសន៍នាពេលថ្មីៗនេះ ទៅកាន់​នគរបាល​និងមន្រ្តីរាជការជាង១០០នាក់ នៅឯពិធីប្រកាសបង្កើត​គណៈ​កម្មាធិការចរាចរណ៍ថ្នាក់ជាតិនៅឯក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​បានសន្យាថា នឹងដាក់ពិន័យដល់អ្នករំលោភ​បំពានចរាចរណ៍ ទោះបីពួកគេជាមន្រ្តីរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធក៏ដោយ។ សម្តេចបានបញ្ជាក់ថា ពេលវេលានៃការស្វែង​រកអន្តរាគមន៍​ពីមន្រ្តីជាន់​ខ្ពស់ចំពោះការរំលោភបំពានចរាចរណ៍ត្រូវតែបញ្ចប់។ ទោះបីជាយ៉ាងនេះក្តី នៅពេលដែលបញ្ហាបានកើតឡើងចំពោះកុមាររបស់យើង បែរជាវិធានការសុវត្ថិភាព​មិនត្រូវបានយកមក​អនុវត្តទៅ​វិញ​។ បើទោះជាមាត្រា៨នៃច្បាប់ចរាចរណ៍​ផ្លូវគោកចែងថា កុមារដែលមានអាយុចាប់ពី៣ឆ្នាំឡើងទៅត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ នៅពេលធ្វើដំណើរតាមម៉ូតូក៏ដោយ ក៏ប្រយោគនេះមិនត្រូវបាន​នគរបាលចរាចរណ៍​យកទៅអនុវត្តឡើយ។ នេះក៏ដោយសារតែការពិន័យលើការមិនពាក់មួកសុវត្ថិភាព​ដែលចែងនៅក្នុង  «អនុក្រឹត្យស្តីពីការពិន័យ​អន្តរការណ៍ចំពោះអំពើល្មើស​ច្បាប់ស្តីពីចរាចរណ៍ផ្លូវ​គោក» មិនបានរាប់បញ្ជូលកុមារ ថាជាអ្នកបំពាន។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) ប្រចាំកម្ពុជា ដែលជាអង្គការអន្តរជាតិផ្តោតលើការ​បញ្ចប់វិបត្តិនៅលើផ្លូវដែលធ្វើឲ្យអន្តរាយ​ដល់ប្រទេស​កំពុងអភិវឌ្ឍ បានសំដែងការព្រួយបារម្ភ​យ៉ាងខ្លាំងចំពោះអនុក្រឹត្យស្តីពីការគារអនុវត្តច្បាប់នេះ ពិសេសការមិនគិតពីកុមារជាអ្នករួមដំណើរ។ យបានមើល​ឃើញបទពិសោធន៍នៅបណ្តា​​ប្រទេស​ជិតខាង នោះការពង្រឹងការអនុវត្តច្បាប់ត្រូវតែអនុវត្តឲ្យមានការពាក់មួកសុវត្ថិភាពជាសកល។ ការដែលមិនបានបង្ខំឲ្យមានការពាក់​មួកសុវត្ថិភាពសម្រាប់កុមារនេះហើយ ទើបអាចធ្វើឲ្យកុមារ​ជាច្រើនកាន់តែរងគ្រោះ។
បើតាមរបាយការណ៍ឆ្នាំ២០១៤របស់ប្រព័ន្ធព័ត៌មាន ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានឲ្យដឹងថា ៧៣%នៃអ្នកគ្រោះថ្នាក់ចរាចរណ៍​នៅកម្ពុជាគឺជាអ្នក​ជិះម៉ូតូ ដែលរួមមាន​អ្នកបើកបរ និងអ្នករួមដំណើរទាំងក្មេងនិងមនុស្សចាស់។ របាយការណ៍បង្ហាញថា ៦៩% នៃអ្នកគ្រោះថ្នាក់នោះគឺរងការប៉ះទង្គិចក្បាល ហើយភាគច្រើន​លើសលុប​មិនបានពាក់​មួក​សុវត្ថិភាពនៅពេល​គ្រោះថ្នាក់កើតឡើង។
នៅក្នុងការធ្វើអង្កេតមួយរបស់អង្គការមូលនិធិបង្ការរបួសអាស៊ីកាលពីពេលថ្មីៗនេះដែរ ក្នុងចំណោមមនុស្ស៤០០នាក់ គឺមាន៦២%បានឆ្លើយថា ​ពួកគេបើកបរម៉ូតូដោយ​មានក្មេងបានរួមដំណើរ​ជាមួយ។ នៅគ្រានោះដែរ ៧៤% បានគាំទ្រគំនិតឲ្យមានការអនុវត្តច្បាប់សម្រាប់កុមារ ដែលអ្នកបើកបរត្រូវតែទទួលពិន័យ ប្រសិនបើអ្នករួមដំណើរ​ជាកុមារមិនបានពាក់មួកសុវត្ថិភាព។
បើយោងតាមការអង្កេតខាងលើ អ្នកឆ្លើយចំនួន១០០% បានគាំទ្រគំនិតដែលថា សាលារៀនត្រូវតម្រូវឲ្យទាំងសិស្សានុសិស្សនិងលោកគ្រូអ្នក​គ្រូពាក់មួកសុវត្ថិភាព ដែលជា «ផ្នែកនៃឯកសណ្នាន»។ យើងគិតស្រមៃទៅមើលថា តើយើងទទួលរងភាពសោកសៅយ៉ាងណា នៅពេលដែលបុត្រធីតារបស់យើងមិនបានពាក់មួកសុវត្ថិភាព ហើយពួកគេបានពើបប្រទះ​នឹងការបុកទង្គិចក្បាល​នៅលើដង​ផ្លូវ​នោះ?
ជាការពិត តាមរយៈការខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ នោះយើងនឹងអាចមានថ្ងៃដែលយើងឈប់សួរខ្លួនឯងនូវសំណួរនេះ។ ជាការចូលរួមចំណែក អ្នកសារព័ត៌មានត្រូវប្រើតួនាទី​ដ៏ចម្បងរបស់​ខ្លួន ដើម្បីបង្កើនការយល់ដឹងដល់សាធារណជនស្តីពីការពាក់មួកសុវត្ថិភាព។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលត្រូវតែបង្ខំឲ្យអនុវត្តមាត្រាច្បាប់ស្តីពីការពាក់មួកសុវត្ថិភាពឲ្យបានទូលំទូលាយនិងម៉ឺងម៉ាត់ ខណៈដែលអង្គការសង្គមស៊ីវិលក៏ត្រូវបង្កើនការ​ជួយផ្សព្វផ្សាយ​បន្ថែមនៅតាម​សហគមន៍ពីមាត្រាច្បាប់ដែលមានស្រាប់ ដើម្បីធានាឲ្យមានការពាក់​មួកសុវត្ថិភាព។
បន្ថែមពីលើនេះ វិស័យឯកជនក៏មានតួនាទី​ដ៏សំខាន់ដែរ។ បណ្តាក្រុមហ៊ុន​ដែលមានការទទួលខុស​ត្រូវនៅក្នុងសង្គមអាចរួមគ្នាបង្កើតមូល​និធិមួក​សុវត្ថិភាព​សម្រាប់កុមារនៅក្នុងគ្រួសារ​ដែលមានជីវភាព​មិនធូរធារ។ ឬក៏អាចនិយាយថា រោងចក្រផលិត និងអ្នកធ្វើអាជីវកម្មទោចក្រយានយន្ត​ត្រូវ​ផ្តល់មួកសុវត្ថិភាព​ឲ្យកុមារដោយ​មិន​គិតថ្លៃនៅគ្រប់ហាង​​លក់ម៉ូតូទាំងអស់។
លោកឧត្តមសេនីយ៍ទោ ទី ឡុង អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ​នៃអគ្គស្នងការដ្ឋាននគរ​បាលជាតិបានទទូចឲ្យស្ថាប័នពាក់ព័ន្ធ ពិសេសសាលារៀន ដើម្បីបង្កើន​ការយល់ដឹងពីមួកសុវត្ថិភាពក្នុងចំណោមកុមារ។
លោកឧត្តមសេនីយ៍ទោ ទី ឡុង បានពន្យល់ថា នៅប្រទេសជិតខាង គ្រូបង្រៀននៅតាម​សាលារៀនបាន​ដកពន្ទុពីសិស្សណាដែលមិនពាក់មួកសុវត្ថិភាព ទោះជាជិះកង់ឬក៏ម៉ូតូក៏ដោយ គឺដើម្បីជំរុញលើកទឹកចិត្តកុមារឲ្យពាក់មួកសុវត្ថិភាពបានគ្រប់ៗគ្នា។
លោកឧត្តមសេនីយ៏បានបន្តថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ដោយប៉ះទង្គិចក្បាលមានការកើនឡើងនៅក្នុងចំណោមកុមារអាយុពី៣ទៅ១៤ឆ្នាំ ហេតុនេះ យើងទទូចឲ្យឪពុកម្តាយ និងលោកគ្រូអ្នកគ្រូ ព្រមទាំងកុមារខ្លួនឯងផងត្រូវប្រើមួកសុវត្ថិភាពជាប្រចាំនៅពេលធ្វើដំណើរ។
លោក រស់ សាលីន ប្រធានខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បាននិយាយថា ក្រសួងបានផ្តល់ការគាំទ្រនូវគោលបំណងខាងលើ ដោយផ្អែកលើមូលដ្ឋានច្បាប់។
លោកបានបញ្ជាក់ថា «ក្រសួងបានបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ ដោយមានយុទ្ធសាស្រ្តលើក​ទឹកចិត្តសិស្ស​នុសិស្សទាំងនៅវិទ្យាល័យនិង​អនុវិទ្យាល័យ ដោយរួមទាំងបឋមសិក្សាផង ឲ្យប្រើប្រាស់មួកសុវត្ថិភាព ខណៈដែលក្រសួងអំពាវ​នាវសប្បុរសជនឲ្យជួយឧបត្ថម្ភមួកសុវត្ថិភាពដល់កុមារ ទាំងអ្នកជិះកង់និងជិះម៉ូតូ»
ចំណែកឯលោកឧត្តមសេនីយ៍ទោ ទី ឡុង វិញក៏បានបន្ទរដែរថា «នៅពេលកុមារកាន់តែច្រើនពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរ នោះយើងពិតជាអាចសង្រ្គោះពួកគេពីការស្លាប់ ឬការរង​របួស​ក្បាល​យូរអង្វែងបាន។ ហេតុនេះ យើងត្រូវតែរួមគ្នាការពារកុមាររបស់យើងនៅលើដងផ្លូវ»។ ត្រូវរួមគ្នាអនុវត្តច្បាប់ ហើយយើងត្រូវជួយសង្រ្គោះជីវិតកុមាររបស់យើងនៅលើដងផ្លូវ គឺសាមញ្ញបំផុត «ឲ្យពួកគេពាក់មួកសុវត្ថិភាព!»

លោក ផៃ ស៊ីផាន៖ ការលើកឡើងរបស់សហភាពអ៉ឺរ៉ុប និងតំណាងរាស្រ្តអាមេរិក ខ្វះមូលដ្ឋានការពិត នៃការវិវត្តជាក់ស្តែងនៅកម្ពុជា ជាទង្វើក្នុងកិច្ចការពារបុគ្គលចេញពីដែនច្បាប់

(ភ្នំពេញ)៖ ការចេញសេចក្តីថ្លែងការណ៍ និងតំណាងរាស្រ្តសហរដ្ឋអាមេរិក ដែលអំពាវនាវឲ្យមានការបញ្ឈប់ចំពោះ ការរុកគួនតាមផ្លូវ តុលាការប្រឆាំងនឹងលោក កឹម សុខា និងមន្រ្តីអង្គការសង្គមស៊ីវិលនានា ព្រមទាំងស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា បន្តនៅវប្បធម៌សន្ទនា ដោយសន្តិវិធីជាមួយគណបក្សប្រឆាំង ត្រូវបានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន និងជាអ្នកនាំពាក្យទីស្តីការ គណៈរដ្ឋមន្រ្តី ហៅថា «ជាការលើកឡើងដោយខ្វះមូលដ្ឋានការពិត នៃការវិវត្តជាក់ស្តែងនៅកម្ពុជា និងជាទង្វើក្នុងកិច្ចការពារបុគ្គលចេញ ពីដែនច្បាប់ ដែលជាបុគ្គលប្រឆាំងនឹងស្ថាប័នជាតិ»
ឆ្លើយតបនឹងការលើកឡើងនេះ លោក ផៃ ស៊ីផាន ផ្តល់កិច្ចសម្ភាសន៍មួយជាមួយ Fresh News ដែលមានខ្លឹមសារដូចខាងក្រោម៖
Fresh News: តើឯកឧត្តម យល់យ៉ាងណាចេញសេចក្តីថ្លែងការណ៍របស់ សហភាពអឺរ៉ុប ក៏ដូចជាតំណាងរាស្រ្តសហរដ្ឋអាមេរិក ដែលអំពាវនាវឲ្យមានការបញ្ឈប់ចំពោះការរុកគួនតាមផ្លូវតុលាការប្រឆាំងនឹងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងមន្រ្តីអង្គការសង្គមស៊ីវិលនានា ព្រមទាំងស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា បន្តនៅវប្បធម៌សន្ទនាដោយសន្តិវិធីជាមួយគណបក្សប្រឆាំង។
លោក ផៃ ស៊ីផាន៖ ខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីជម្រាបជូនជនរួមជាតិទាំងអស់ អំពីស្មារតីទាំងស្រុងនៅក្នុងកិច្ចបកស្រាយពន្យល់ ឆ្លើយតបទៅនឹងការលើកឡើងរបស់សហគមន៍អ៊ឺរ៉ុបប្រចាំនៅកម្ពុជា ក៏ដូចតំណាងសហរដ្ឋអាមេរិក។ ខ្ញុំសូមសម្តែងនូវការស្វាគមន៍ចំពោះកិច្ច យកចិត្តទុកដាក់ចំពោះកម្ពុជាពីសំណាក់សហគមន៍អ៊ឺរ៉ុប និងតំណាងរាស្ត្រសហរដ្ឋអាមេរិក ដែលជាដៃគូរសន្ទនា និងដៃគូរអភិវឌ្ឍន៍។
ខ្ញុំយល់ឃើញថា ការលើកឡើងរបស់តំណាងសហគមន៍អ៊ឺរ៉ុបប្រចាំនៅកម្ពុជា ក៏ដូចជាតំណាងរាស្ត្រ Allen Lowenthal អ្នកនយោបាយនៅសហរដ្ឋអាមេរិក ជាការលើកឡើងដោយខ្វះមូលដ្ឋានការពិត នៃការវិវត្តជាក់ស្តែងនៅកម្ពុជា។ ខ្ញុំពិតជាមានការសោកស្តាយ ដែលមានការយល់ ឬបកស្រាយស្ថិតនៅក្នុងទិដ្ឋភាពនយោបាយ ខុសពីការពិតនូវអ្វីដែលបានកើតឡើង និងបរិបថនៃការប្រឆាំងច្បាប់ និងអំណាចតុលាការ ដែលកំពុងដំណើរការនៃនីតិវិធី នៃសង្គមលិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
ពាក្យពេចន៍មួយចំនួនដែលបានលើកឡើងរបស់សហគមន៍អ៊ឺរ៉ុប តំណាងប្រចាំកម្ពុជា ក៏ដូចជាតំណាងរាស្ត្រសហរដ្ឋអាមេរិក រឹតតែធ្វើឲ្យមាន ការភាន់ច្រឡំ ដែលសាធារណៈជនយល់ឃើញថា ជាការលើកឡើង មិនត្រឹមតែមានទិដ្ឋភាពជានយោបាយនោះទេ គឺប្រឆាំងនូវអ្វីដែលកម្ពុជា កំពុងពង្រឹងនីតិរដ្ឋដ៏សស្រាក់សស្រាំ ហើយបន្ថែមទៀតនោះគឺ ជាទង្វើជាក់ស្តែងក្នុងកិច្ចការពារបុគ្គល ចេញពីដែនច្បាប់ ដែលគេយល់ពិតថា បុគ្គលនោះរំលោភសិទ្ធិមនុស្ស អសីលធម៌ និងឧទ្ទាមប្រឆាំងនិងស្ថាប័នជាតិ។ ការព្យាករណ៍ការដាក់លក្ខខណ្ឌ ជាបុរេវិនិច្ឆ័យនូវហេតុផល នៃការបោះឆ្នោត នាពេលខាងមុខនេះ គឺខ្ញុំយល់ឃើញថា ពុំត្រូវយកការបោះឆ្នោត ឬលទ្ធផលនៃការបោះឆ្នោតជាចំណាប់ខ្មាំងប្តូរ និងបុគ្គល ទាំងនោះទេ។
អនាគតកម្ពុជា គឺត្រូវតែឋិតនៅលើការសម្រចចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាប្រភពតែមួយគត់ ដែលពិតប្រាកដណាស់ មិនត្រូវជាចំណាប់ខ្មាំង នៃផលប្រយោជន៍បរទេស ឬស្ថិតនៅក្នុងលក្ខខណ្ឌស្តង់ដាណាមួយឡើយ ហើយប្រជាធិបតេយ្យ មិនមែនគ្រាន់តែជាជម្រើសសម្រាប់កម្ពុជានោះទេ គឺជាការប្តេជ្ញារបស់កម្ពុជា ក្នុងកិច្ចថែទាំ និងការអភិឌ្ឍន៍ជាបន្តបន្ទាប់ ដើម្បីផលប្រយោជន៍ និងស្ថិតនៅក្នុងស្តង់ដា ដែលបានចែងនៅក្នុង ច្បាប់កម្ពុជាសុទ្ធសាធ។
ខ្ញុំសូមជម្រាបផងដែរថា ការអនុវត្តច្បាប់ការគោរពតាមនីតិវិធី និងគោលការណ៍ច្បាប់ មិនត្រឹមតែជាការអនុវត្ត ពង្រឹងនីតិរដ្ឋសុទ្ធសាធនោះទេ ក៏ប៉ុន្តែវាជាសារក៏សារសំខាន់មួយ និងបង្កើនជាវប្បធម៌ ដ៏ថ្លៃថ្នូរមួយ ក្នុងកិច្ចអប់រំដល់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ដើម្បីបញ្ជៀសឲ្យបានពីការ រំលោភ និងការប្រឆាំងនិងច្បាប់ រួមជាមួយនិង ការរំលោភលើដែនអំណាចរបស់ខ្លួន។ ជាមួយគ្នានេះផងដែរ ខ្ញុំជឿជាក់ថា មិត្តកម្ពុជាទាំងអស់ ទាំងនៅក្នុងស្រុក និងក្រៅប្រទេស ដែលបានផ្តល់កិច្ចសហការ ក្នុងកិច្ចពង្រឹងនីតិរដ្ឋ និងសង្គមប្រជាធិបតេយ្យប្រាកដជាទទួលព័ត៌មានគ្រប់ ជ្រុងជ្រោយជាញឹកញាប់ និងជាច្រើនឈុត ដែលអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើការពន្យល់តាមរយៈជាវេទិកា ឬជាលាយលក្ខណ៌អក្សរ អំពីវិធានផ្លូវច្បាប់ និងនីតិវិធីច្បាប់ ដែលពាក់ព័ន្ធនៅក្នុងករណីខាងលើ លើសពីនេះទៅទៀត
ខ្ញុំសូមជម្រាបជូននូវអធិបតេយ្យភាព ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាថា៖
មាត្រា ១២៨ ថ្មី (មាត្រា១០៩ចាស់) ៖ អំណាចតុលាការជាអំណាចឯករាជ្យ។
មាត្រា ១២៩ ថ្មី (មាត្រា១១០ចាស់) ៖ មានតែចៅក្រមទេ ដែលមានសិទ្ធិជម្រះក្តី។
មាត្រា ១៣០ ថ្មី (មាត្រា១១១ចាស់) ៖ គ្មានអង្គការណាមួយនៃអំណាចនីតិបញ្ញត្តិ ឬនីតិប្រតិបត្តិអាចទទួលអំណាចតុលាការអ្វីបានឡើយ៕

សមាគមយុវជនកំណែទម្រង់រដ្ឋ៖ សេចក្តីថ្លែងការណ៏សហភាពអឺរ៉ុបប្រចាំនៅ​កម្ពុជា ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា

(ភ្នំពេញ)៖ សមាគមយុវជនកំណែទម្រង់រដ្ឋ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសោកស្តាយយ៉ាងខ្លាំងបំផុតចំពោះសេចក្តីថ្លែងការណ៍ របស់តំណាងសហភាពអឺរ៉ុបប្រចាំនៅ​កម្ពុជា ទៅលើករណីបទល្មើសជាក់ស្តែងរបស់បុគ្គល កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដោយមិនឈរលើគោលការណ៍ច្បាប់ ហើយក៏ជាការរំលោភលើអធិបតេយ្យភាព ជាពិសេសការជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុងរបស់កម្ពុជាដែលជារដ្ឋឯករាជ្យ។
ការចេញសេចក្តីថ្លែងការណ៍ឆ្លើយតបបែបនេះ ធ្វើឡើងបន្ទាពីតំណាងសហភាពអឺរ៉ុបប្រចាំនៅ​កម្ពុជា ដែលអំពាវនាវឲ្យមានការបញ្ឈប់ចំពោះ ការរុកគួនតាមផ្លូវ តុលាការប្រឆាំងនឹងលោក កឹម សុខា និងមន្រ្តីអង្គការសង្គមស៊ីវិលនានា ព្រមទាំងស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា បន្តនៅវប្បធម៌សន្ទនា ដោយសន្តិវិធីជាមួយគណបក្សប្រឆាំង។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់សមាគមយុវជនកំណែទម្រង់រដ្ឋ៖

គ.ជ.ប រង់ចាំជំនួយសម្ភារពីអឺរ៉ុប ដើម្បីប្រកាសកាលបរិច្ឆេទចុះឈ្មោះបោះឆ្នោត ឃុំ-សង្កាត់ ជាផ្លូវការ

(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់ឲ្យដឹងថា គ.ជ.ប នៅមិនទាន់ប្រកាសកាលបរិច្ឆេទចុះឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាផ្លូវការនៅឡើយទេ ដោយរង់ចាំការបញ្ជូនជំនួយពីសហគមអឺរ៉ុប មកកម្ពុជាសិន។ ជំនួយសម្ភារសម្រាប់ផ្គត់ផ្គង់ការបោះឆ្នោតពីសហគមអឺរ៉ុប ដែលគ្រោងនឹងបញ្ចូនមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់អង្គភាព Fresh News ក្រោយពេលដែល គ.ជ.ប បានរៀបចំកិច្ចប្រជុំមួយ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោមការដឹកនាំពី លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ។
លោក ហង្ស ពុទ្ធា បានប្រាប់ឲ្យដឹងថា « គ.ជ.ប នៅមិនទាន់ប្រកាសកាលកាលបរិច្ឆេទចុះឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាលាយលក្ខណ៍អក្សរនៅឡើយទេ ពីព្រោះត្រូវរង់ចាំជំនួយសម្ភារសម្រាប់ផ្គត់ផ្គង់ការបោះឆ្នោតពីសហគមអឺរ៉ុប ដែលគ្រោងនឹងបញ្ចូន មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដាសិន ទើប គ.ជ.ប ហ៊ានប្រកាស។ តាមគម្រោង គ.ជ.ប កំណត់ថា កាលបរិច្ឆេទចុះឈ្មោះបោះឆ្នោត ប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ»
លោក ហង្ស ពុទ្ធា បានបន្តថា ការមិនទាន់ប្រកាសកាលបរិច្ឆេទចុះឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលនេះ គឺជាក្តីបារម្ភដ៏ធំរបស់ គ.ជ.ប ហើយបញ្ហានេះកំពុងស្ថិតនៅក្នុងការជជែកពិភាក្សា ដោយមិនទាន់មានការឯកភាពបែបណានៅឡើយទេ។
គួរបញ្ជាក់ថា ប្រទេសជប៉ុន និងសហគមអឺរ៉ុប គឺជាម្ចាស់ជំនួយដ៏ធំដែលផ្តល់ឲ្យ គ.ជ.ប នូវសម្ភារប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ការបោះឆ្នោតប្រឹក្សាឃុំ-សង្កាត់ នៅពេលខាងមុខនេះ។ ចំពោះជំនួយរបស់ប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់ជាង ១លានដុល្លារសហរដ្ឋអាមេរិក គឺបានផ្តល់ជូនមកឲ្យកម្ពុជារួចរាល់ហើយ នៅឡើយតែសហគមអឺរ៉ុប ដែលផ្តល់ជំនួយមកកម្ពុជាក្នុងទំហំទឹកប្រាក់ ៦.៧លានដុល្លារសហរដ្ឋអាមេរិក នៅមិនទាន់ផ្តល់ជំនួយមកកម្ពុជានៅឡើយនោះ៕

គយរំលឹកម្ចាស់យានយន្តគ្មានពន្ធ រូតរះចូលបង់ពន្ធក្នុងដំណាក់កាលអនុគ្រោះលើកទី២ បើហួសពេលទៀតឈប់លើកលែងហើយ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានក្រើនរំលឹកដល់ម្ចាស់យានយន្តមិនទាន់បង់ពន្ធគ្រប់ប្រភេទ ឲ្យចូលទៅបង់ពន្ធយានយន្តក្នុងដំណាក់កាលអនុគ្រោះលើកទី២ ហើយបើនៅតែបន្តយឺតយ៉ាវ នឹងមិនមានការអនុគ្រោះទៀតនោះឡើយ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះថា ដំណាក់កាលទី នៃការទទួលបង់ពន្ធអាករយានយន្តគ្មានពន្ធ បានកន្លងផុតហើយកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ។ គយបញ្ជាក់ថា បច្ចុប្បន្នកំពុងអនុវត្តទទួលការបង់ពន្ធអាករយានយន្តគ្មានពន្ធក្នុងដំណាក់កាលទី២ ដែលមានរយៈពេល ៤ខែ ដែលនឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។
តាមសេចក្តីជូនដំណឹងដដែលនេះ គយបានបញ្ជាក់ថា ក្នុងដំណាក់កាលទី២នេះ ការបង់ពន្ធនៅតែបន្តការពិន័យអនុគ្រោះ ក្នុងកម្រិតដូចគ្នាក្នុងដំណាក់កាលទី១ ដដែល។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបញ្ជាក់ថា ប្រសិនបើម្ចាស់យានយន្តមិនទាន់បង់ពន្ធនៅតែបន្តភាពយឺតយ៉ាវទៀត ការពិន័យអនុគ្រោះបង់ពន្ធនឹងពុំពន្យារពេលទៀតនោះឡើយ ហើយដំណាក់កាលទី៣ ជាដំណាក់កាលនៃប្រតិបត្តិការបង្ក្រាប។
ដើម្បីចៀសផុតពីការបង្រ្កាប និងការពិន័យ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវ ដល់ម្ចាស់យានយន្តគ្មានពន្ធទាំងអស់ឲ្យរួសរាន់ចូលទៅបង់ពន្ធ និងអាករ ឲ្យបានឆាប់មុនកាលបរិច្ឆេទកំណត់ខាងលើ។
តាមរយៈសេចក្តីជូនដំណឹង អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានក្រើនរំលឹកថា យានយន្តគ្មានពន្ធគ្រប់ប្រភេទ នឹងត្រូវរងវិធានការបង្រ្កាបដោយម៉ឺងម៉ាត់ និងទូលំទូលាយនៅទូទាំងប្រទេស តាមបទប្បញ្ញត្តិជាធរមាន ដោយគ្មានការរើសអើងឡើយ៕

ឡើងលើបង្គោលភ្លើងស្តុប កម្ពស់១០ម៉ែត្រ ប្រុងលោតសម្លាប់ខ្លួន តែគេឃាត់ទាន់ ចុងក្រោយរត់មកលោតវិញ (មានវីដេអូ)

LINE it!
អង្គារ ៣១ ឧសភា, ២០១៦ ១៣:៥៣
ដោយ ឡុង
ចិន៖ កាលពីពេលថ្មីៗនេះ បុរសជនជាតិចិនម្នាក់ បានធ្វើឲ្យអ្នកដំណើរ នៅតាមដងផ្លូវជាច្រើន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីរូបគេ បានឡើងទៅលើ បង្គោលភ្លើងស្តុប ដើម្បីលោតសម្លាប់ខ្លួន បើទោះបីជាមាន ការឃាំងឃាត់ រហូតដល់ទៅ២ដង យ៉ាងណាក្តី។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសដែលទំនងជា មានទុក្ខសោកជាប់ខ្លួន រូបនោះ បានឡើងទៅលើ បង្គោលភ្លើងស្តុប កម្ពស់១០ម៉ែត្រ ដែលធ្វើជាប់ទៅនឹង បង្កាន់ដៃស្ពានមួយ នៅក្នុងទីក្រុង Changsha ប្រទេសចិន កាលពីថ្ងៃអង្គារ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ។ នៅពេលបម្រុងនឹង លោតសម្លាប់ខ្លួន ត្រូវប៉ូលិសមកទាន់ បានជួយឃាត់ និងនាំចេញ ពីកន្លែងកើតហេតុផងដែរ។
ទោះបីជាយ៉ាងណា បុរសដែលទំនងជា ធុញថប់ក្នុងជីវិត រូបនោះ បានរត់ត្រលប់មកវិញ និងឡើងលើបង្គោលភ្លើងស្តុប ម្តងទៀត ប៉ុន្តែមិនបាន លោតសម្លាប់ខ្លួនភ្លាមឡើយ ដោយឈរនៅលើនោះ អស់រយៈពេល ៤ម៉ោង ឯណោះ។
យ៉ាងណាមិញ ក្រុមអ្នកសង្គ្រោះ ដែលរង់ចាំនៅខាងក្រោម បានដាក់ពោងខ្យល់ ត្រៀមចាំរួចជាស្រេច ដើម្បីការពារបុរសនោះ ពីគ្រោះថ្នាក់ ខណៈមានអ្នកដំណើរ ដែលមានបំណងល្អប៉ុន្មាននាក់ បានទៅនិយាយបញ្ចុះបញ្ចូល បុរសរូបនោះ ឲ្យលោតទៅពោងខ្យល់ ដែលត្រៀមរួចជាស្រេច នៅខាងក្រោម។
ក្រោយមក ពួកគេចាប់ផ្តើមយក ដំបងប្លាស្ទិច ប្រវែង៣ម៉ែត្រមួយដើម វាយទៅលើបុរសរូបនោះ ដើម្បីឲ្យគេលោតចុះ ទៅលើពោងខ្យល់ តែផ្ទុយទៅវិញ រូបគេបានរត់ទៅតោង បង្កាន់ដៃស្ពាន តែមិនជាប់ ក៏ធ្លាក់ទៅលើថ្នល់ មួយទំហឹង តែម្តង។ ក្រោយពេលកើតហេតុ បុរសរងគ្រោះបានរងរបួស ធ្ងន់ធ្ងរ និងត្រូវគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ៕
សូមទស្សនាវីដេអូ នៅពេលកើតហេតុ ទាំងអស់គ្នា៖
ប្រភព ៖ បរទេស

រថយន្ដសាំងយ៉ុង បើកបុកម៉ូតូ រួចរេចង្កូត ទៅបុកបង្គោល​ភ្លើង ​ពេញទំហឹង បណ្ដាល​ឱ្យដាច់​ ខ្សែភ្លើង​រាយពេញ​ផ្លូវ នៅស្រុក​បាធាយ

LINE it!
អង្គារ ៣១ ឧសភា, ២០១៦ ១៥:៣៦
(កំពង់ចាម)៖ រថយន្ដសាំងយ៉ុងដឹកអ្នកដំណើរមួយគ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន បានបុកម៉ូតូពីក្រោយ បន្ទាប់មកស្រាប់តែ​រេចង្កូតទៅបុកបង្គោលភ្លើង ដាច់ធ្លាក់រាប​និងរាយប៉ាយពេញផ្លូវ បណ្ដាលឱ្យមានអ្នក​រងរបួសធ្ងន់ និងស្រាលជាច្រើនអ្នកផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចថ្នល់កែង ស្ថិតក្នុងស្រុក​បាធាយ ខេត្តកំពង់ចាម។ បើតាមមន្ដ្រីនគរបាលចរាចរណ៍ស្រុកបាធាយ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្ដសាំងយ៉ុង​ដឹងអ្នកដំណើរ បើកបរក្នុងទិសដៅពីភ្នំពេញទៅសៀមរាប ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចថ្នល់កែង បំបែកទៅព្រែកក្ដាម ស្រាប់តែបុកម៉ូតូពីក្រោយពេញទំហឹង បន្ទាប់មកបានរេចង្កូតទៅបុកបង្គោលភ្លើង បាក់រាបដល់ដី ធ្វើឱ្យដាច់ខ្សែភ្លើងពាសពេញផ្លូវ។
សមត្ថកិច្ចដដែលបន្ដថា ក្នុងករណីនេះ បណ្ដាលឱ្យតៃកុងរថយន្ដ និងអ្នកជិះក្នុងរថយន្ដនោះ រងរបួសធ្ងន់ស្រាលជាច្រើនអ្នក។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដសមត្ថកិច្ចស្ទួច​យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាធាយ ដើម្បីរងចាំការដោះ​ស្រាយតាមនីតិវិធី៕
ប្រភព ៖ Fresh News

សុខ ពិសី សង្ឃឹមផ្ទុះបទ Original Song ​របស់​ខ្លួន បន្ទាប់​ពី​ចេញ​លក់ ​ជា​ផ្លូវ​ការ

LINE it!
អង្គារ ៣១ ឧសភា, ២០១៦ ១៥:៤៩
(ភ្នំពេញ)៖ CD Original Song ចំនួនពីរបទ របស់តារាចម្រៀងស្រីសំឡេងស្រទន់ ប្រចាំផលិតកម្ម​សា​ន់ដេ កញ្ញា សុខ ពិសី គឺបទ «ម៉ែ» និងបទ «កំស្រឡាញ់គេអី» ត្រូវបានប្រកាសចេញ​​ល​ក់​ លើទីផ្សារជាផ្លូវការហើយ បន្ទាប់ពីចំណាយពេលនិពន្ធ អស់រយៈពេលជាច្រើនខែ មកនេះ។
បទ Original Song ចំនួនពីរបទ ដែលច្រៀងដោយតារាស្រីរូបស្រស់សោភា កញ្ញា សុខ ពិសី គឺ​ជាស្នាដៃនិពន្ធទំនុកច្រៀងដោយ លោក ស៊ិន ធារី និងនិពន្ធបទភ្លេងថ្មីដោយ បូទី ។ បទ «ម៉ែ» និងបទ «កំស្រលាញ់គេអី» ដែលទើបត្រូវបាន​ប្រកាសចេញលក់ថ្មីៗនេះ គឺមាននៅក្នុង​ CD វ៉ុល ២១៦ របស់ផលិតកម្ម សាន់ដេ។
ជាមួយគ្នានឹងការប្រកាស ចេញលក់បទ Original Song ពីរបទ របស់ផលិតកម្មសាន់ដេនេះ​ដែរ​ នៅ​លើបណ្តាញសង្គមហ្វេសប៊ុក តារាចម្រៀងស្រីកញ្ញា សុខ ពិសី គេសង្កេតឃើញ នាង Share បង្ហោះភ្ជាប់ជាមួយឃ្លីបចម្រៀង ព្រមទាំងសរសេរថា «បទចម្រៀងថ្មីរបស់នាង​ខ្ញុំ បានចេញលក់ហើយសង្ឃឹមថា បងប្អូនទាំងអស់គ្នានឹងពេញចិត្ត..!»។
តាមការកត់សម្គាល់ បន្ទាប់ពីបទ Original Song ពីរបទរបស់ផលិតកម្មសាន់ដេ ច្រៀង​ដោយតា​រាចម្រៀង សុខ ពិសី ទើបត្រូវបានបង្ហោះចែករំលែក នៅលើបណ្តាញសង្គម ត្រឹមតែរយៈ​ពេ​លមួយថ្ងៃប៉ុណ្ណោះ គឺមានការចាប់អារម្មណ៍គាំទ្រ (Like)និង Share ជាច្រើនពាសពេញ​បណ្តា​ញ​​សង្គម ហ្វេសប៊ុក។
ចង់ដឹងថា Original Song ទាំងពីរបទចម្រៀង ដោយកញ្ញា សុខ ពិសី ពីរោះ​យ៉ាងណា​នោះ សូមស្តាប់ជាមួយ Khmertalking ទាំងអស់គ្នា៖
ប្រភព ៖ Khmer Talking

បង​​ប្រុស​​ជន​​រង​​គ្រោះ ដាក់​​ពាក្យ​​ប្ដឹង​ ​តារាចម្រៀង ខេម ទៅតុលាការ​ ​ក្នុង​សំណុំរឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​​​

(ភ្នំពេញ)៖ បងប្រុសជនរងគ្រោះ ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ លោក លី ម៉ាត់លី បានថ្លែងប្រាប់ Fresh News និង Khmertalking នៅថ្ងៃនេះថា ក្រុមគ្រួសាររបស់លោក បានសម្រេចដាក់ពាក្យប្ដឹង​តាមផ្លូវច្បាប់ តារាចម្រៀង ខេម ទៅកាន់តុលាការហើយ ក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ បណ្ដាលឲ្យប្អូនប្រុសរបស់លោកស្លាប់ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីការចរចា សំណងមិនត្រូវរ៉ូវគ្នា និងពុំបានទទួលលទ្ធផលអ្វីទាល់តែសោះ។
​ប្រភពព័ត៌មានដដែលបានបន្តថា គ្រួសារ​តារាចម្រៀង ខេម បានសន្យាថា នឹងចូលខ្លួនរកដំណោះស្រាយ ហើយផ្ដល់សំណង ប៉ុន្តែត្រូវបានពន្យាពេល ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះ ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ។ ​ប៉ុន្តែព័ត៌មានថ្មីចុងក្រោយនេះ បានបញ្ជាក់ឲ្យដឹងថា បងប្រុសជនរងគ្រោះ បានសម្រេចចិត្តដាក់ពាក្យបណ្ដឹង តាមផ្លូវច្បាប់ ដើម្បីឲ្យតុលាការជួយរកយុត្តិធម៌ ក្នុងសំណុំរឿងនេះ ពោលមិនរង់ចាំការចរចា ទៀតទេ ។
​លោក លី ម៉ាត់លី បងប្រុសបង្កើតរបស់ជនរងគ្រោះ ស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ បានថ្លែងប្រាប់​ Fresh News និង Khmertalking នៅមុននេះបន្តិចថា ជាការពិតក្រុមគ្រួសារបស់លោក បានដាក់ពាក្យប្ដឹងរួចរាល់ហើយ តាមរយៈមេធាវី ទៅកាន់តុលាការ ដើម្បីឲ្យតុលាការ ជួយស្វែង​រកយុត្តិធម៌ ចំពោះការស្លាប់របស់​ប្អូន​ប្រុសលោក ។ លោកនិយាយថា «បាទអូន..! ពាក្យបណ្ដឹងបងបានដាក់រួចហើយ ដាក់ប្រហែល២ទៅ៣ថ្ងៃទៅហើយ និងបានប្រគល់ការងារនេះ ឲ្យមេធាវីរបស់បង ជាអ្នកចាត់ចែង បងសុំទោស បង​កំពុងរវល់ការងាររបស់​បង មិនអាចនិយាយច្រើនជាង​នេះ បានទេ..!»
ទោះបីជាយ៉ាងណា ក្នុងពាក្យបណ្ដឹងនោះ បងប្រុសរបស់ជនរងគ្រោះ មិនបានបញ្ជាក់ទេថា តើលោកនឹងទាមទារសំណង ពីតារាចម្រៀង ខេម នូវទឹកប្រាក់ចំនួនប៉ុន្មាននោះឡើយ ខណៈដែលកាលពីស្ថិតក្នុង ដំណាក់កាលចរចាគ្នា ក្រុមគ្រួសារជនរងគ្រោះ បានទារសំណង​ពី ភាគី​តារាចម្រៀង ខេម ចំនួន​២៥០០០ដុល្លារ ​ ដោយសំណងនេះ លោកនឹងយកមកចំណាយទៅលើ ការរត់ការឯកសារច្បាប់ ការចំណាយធ្វើបុណ្យសព សងការខូចខាតផ្សេងៗ និងការធ្វើនិក្ខេបទ​ស្ដីពីគ្រោះថ្នាក់ចរាចរណ៍ ទុកឲ្យក្មេងៗ​ជំនាន់​ក្រោយ បានដឹងពីច្បាប់ចរាចរណ៍ ។ ប៉ុន្តែភាគីតារាចម្រៀង ខេម បានព្រមផ្ដល់សំណងចំនួន ៤ពាន់ដុល្លារ ដោយម្ដាយរបស់ខេម បានយកប្លង់ផ្ទះទៅបញ្ចាំ នៅធនាគារ ដើម្បីបានលុយនេះមកសងគេ តែភាគីជនរងគ្រោះ មិនព្រម ។​
​ដោយឡែកភាគី​ តារាចម្រៀង ខេម នៅថ្ងៃនេះ​ Fresh News នៅមិនអាចទំនាក់ទំនង ដើម្បីសុំការបកស្រាយ ឬបំភ្លឺជុំវិញរឿងនេះ បានទេ ខណៈដែលលេខទូរស័ព្ទ ត្រូវបានបិទ តាំងពីថ្ងៃជួបគ្រោះថ្នាក់មកម្ល៉េះ ប៉ុន្តែពេលខលចូលម្ដងៗ ក៏គ្មានអ្នកទទួលដែរ។
​ទោះបីជាយ៉ាងណា ប្រភពព័ត៌មានពី​អ្នក​​សិល្បៈ​នៅជុំវិញ តារាចម្រៀង ខេម បានបង្ហើបថា ការផ្ដល់សំណងចំនួន៤ពាន់ដុល្លារនេះ គឺ​យល់ឃើញថា​​រថយន្ត​ជនរងគ្រោះ​ ជិះ​ចូល​ផ្លូវ​អាទិភាព​របស់រថយន្តតារាចម្រៀង ខេម បង្កឲ្យមានគ្រោះថ្នាក់​ ចរាចរណ៍នេះ​កើតឡើង ជាពិសេសគឺយោងទៅលើរបាយការណ៍ របស់សមត្ថកិច្ចចរាចរណ៍ ហើយ ខេម ក៏បានរងរបួស និងខាតបង់ទ្រព្យសម្បត្តិ​ច្រើនដែរ ជាពិសេសការ​លុបចោល​​ កម្ម​វិធី​ប្រគំ​តន្រ្តីនានា ដែលជាប្រភព​ចំណូល​ ដ៏សំខាន់របស់ខ្លួន៕

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ បន្តសហការជាមួយរាជរដ្ឋាភិបាល ជួយកុមារងាយរងគ្រោះ

(ភ្នំពេញ)៖ ក្នុងឱកាសដែលប្រទេសកម្ពុជា ប្រារព្ធខួបលើកទី៦៧ នៃទិវាសិទ្ធិកុមារអន្ដរជាតិ១មិថុនា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញនៅសារលិខិតមួយ ដើម្បីចូលរួមអបអរសារទរទិវា ដ៏មានសារៈសំខាន់នេះ។
ក្នុងសារលិខិតរបស់គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ដែលអង្គភាព Fresh New ទទួលបាននៅថ្ងៃទី៣១ ខែឧសភានេះ បានអំពាវនាវដល់គ្រប់ភាគី ពាក់ព័ន្ធទាំងអស់ដូចជា អង្គភាព ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាលជាដើមឲ្យបន្ដជួយដល់កុមារងាយ រងគ្រោះនៅកម្ពុជា។
សារលិខិតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា «សូមអំពាវនាវដល់គ្រប់បុគ្គល និងអង្គភាពទាំងអស់ បន្ដកិច្ចសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាឧត្តមប្រយោជន៍ ដល់កុមារដែលជាជនងាយរងគ្រោះនិងជាអនាគតរបស់ សង្គមកម្ពុជាយើង។ ការយកចិត្តទុកដាក់ការពារ និងលើកកម្ពស់សិទ្ធិកុមារ គឺជាការយកចិត្តទុកដាក់ និងលើកកម្ពស់សិទ្ធិមនុស្ស។ ជាពិសេសគឺ ជាការយកចិត្តទុកដាក់ ដល់អនាគត់ផ្ទាល់របស់សង្កមយើង»។
សូមជម្រាបថា ប្រធានបទសម្រាប់ទិវាសិទ្ធិកុមារ អន្ដរជាតិ១មិថុនាឆ្នាំនេះ គឺ «រួមគ្នាការពារកុមារពីអំពើលហិង្សានិងការប្រើប្រាស់ គ្រឿងញៀន»៕
សូមអានសារលិខិត របស់គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ទាំងស្រុង៖

ប្តីប្រពន្ធកម្សត់! លុយលក់ទឹកអំពៅបាន ត្រូវយកសងម្ចាស់រថយន្តគេអស់ ដែលជិះបុក គូថរទេះខ្លួនពីក្រោយ (មានវីដេអូ)

LINE it!
អង្គារ ៣១ ឧសភា, ២០១៦ ១៦:៥៥
ដោយ រង្សី
ភ្នំពេញ៖ ជីវិតជាអ្នកតស៊ូលំបាកប្រឹងជិះម៉ូតូតត្រុក ពពាយនាយលក់ទឹកអំពៅទាំងកណ្តាលថ្ងៃក្តៅតាមដងផ្លូវ ដើម្បីចិញ្ចឹមជីវិត និងជីវភាពគ្រួសារប្រចាំថ្ងៃទៅហើយនោះ នឹងត្រូវមានសម្ពាធកម្រិតណា ដែលចំណូលរកបានមក នឹងត្រូវយកមកចំណាយលើថ្លៃជួសជុលរថយន្តរបស់គេ ខណៈដែលខ្លួនឯង មិនមែនជាអ្នកប្រព្រឹត្តកំហុសផងនោះ។ 
ជាក់ស្តែង ប្តីប្រពន្ធកម្សត់មួយគូ ត្រូវចប់វាចា ថ្លាថ្លែងអ្វីមិនឈ្នះទឹកមាត់សម្តីម្ចាស់រថយន្ត ដែលជាអ្នកមានទ្រព្យ និងឥទ្ធិពលជាងខ្លួន ដោយមិនអាចប្រើប្រាស់ពាក្យអង្វរកបានឡើយ ក្រៅតែអំពីការធ្វើសកម្មភាពប្រមែលប្រមូលលុយដែលខ្លួនមាន ឲ្យប្រញាប់ ហុចជូនទៅភាគីម្ចាស់រថយន្តដែលរងការខូចខាត ដោយសារតែការប៉ះពារលើទ្រូងផ្លូវមួយកន្លែង ទំនងជានៅក្នុងរាជធានីភ្នំពេញ។
ការលើកឡើងទាំងអម្បាលម៉ាណ យោងទៅលើការរៀបរាប់ ដែលភ្ជាប់ដោយវីដេអូឃ្លីបរយៈពេលកន្លះនាទីមួយថា៖ «ប្តីប្រពន្ធកំសត់ រាប់លុយ ដែលបានមកពីការលក់ទឹកអំពៅទាំងកណ្តាលថ្ងៃ សងរថយន្តគេអស់។ បុរសជាប្តី បានរៀបរាប់ទាំងទឹកមុខស្រពោនថា រថយន្តទំនើប ជាអ្នកបើកមកបុកគូថរទេះគាត់សោះ តែម្ចាស់រថយន្តបែរជាទារអោយគាត់សងថ្លៃខូចរថយន្តចំនួន ១០០ ដុល្លាទៅវិញ។ ដោយតែខ្លាចគេ គាត់សុខចិត្តអង្វរ និងប្រមូលលុយអស់ពីខ្លួន បានតែ ៨ មឺុនរៀលសងគេប៉ុណ្ណោះ។ សូមមើលទិដ្ឋភាពនៅកន្លែងើតហេតុ ហើយពិចារណាចោះ!»។ នេះជាការបង្ហោះផ្សាយដោយទំព័រ Ouk Piseth នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពី៣ម៉ោងមុននេះ ថ្ងៃទី៣១ ឧសភា ២០១៦ ដែលទទួលបានការចាប់អារម្មណ៍ មិនក្រោមជាង៣ម៉ឺននាក់នោះទេ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមយក្សមួយនេះ។
គួរឬមិនគួរ នេះគ្រាន់តែជាការចែករំលែកពីទិដ្ឋភាពជាក់ស្តែងមួយ ឬជ្រុងមួយ ដែលកើតមានក្នុងសង្គម៕ តើប្រិយមិត្ត មានមតិយោបល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម ជាមួយគេហទំព័រខ្មែរឡូតខាងក្រោម៖
ខ្មែរឡូត

ករណីយោធាស័ក្តិ៤ រំលោភយកដីនៅភូមិបាយ៉ាប នៅតែពុំមានដំណោះស្រាយ, ជនរងគ្រោះសុំកិច្ចអន្តរាគមន៍ពីលោក ជា សុផារ៉ា

(ភ្នំពេញ)៖ រហូតមកទល់ពេលនេះ ករណីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលត្រូវបានមន្រ្តីយោធាស័ក្តិ៤ម្នាក់ នៅខេត្តកោះកុងប្រើល្បិច ឃុបឃិតគ្នាជាមួយអាជ្ញាធមូលដ្ឋាន តាំងពីជំនាន់លោក លី សាវេត ប្រើអំណាចគៀបសង្កត់គំរាមប្លន់យកទំហំដី ដែលជាកម្មសិទ្ធិរបស់លោកយាយម្នាក់ មិនទាន់ត្រូវបានដោះស្រាយចប់នៅឡើយទេ។ គ្រួសារជនរងគ្រោះ មានតែសុំកិច្ចអន្តរាគមន៍ពីលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជួយរកយុត្តិធម៌ និងបញ្ចប់បញ្ហាដុះស្លែមួយនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ គ្រាចូលដោះស្រាយគ្នា នៅមន្ទីសុរិយោដីភ្នំពេញ ត្រូវបានមន្រ្តីយោធាឈ្មោះ លី សឹង្ហ បង្កការអុកឡុកបម្រុងប្រើ អំពើហិង្សានៅក្នុងបន្ទប់សវនាការ ធ្វើឲ្យដំណើរការកាត់សេចក្តីត្រូវរំសាយ ដោយគ្មានលទ្ធផលអ្វីទាំងអស់។ នេះបើយោងតាមការឲ្យដឹងពីសំណាក់គ្រួសារជនរងគ្រោះ​ លោកយាយ កែវ មុន្នីចិន្តា ថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ។
លោកយាយ កែវ មុន្នីចិន្តា បានរៀបរាប់ឲ្យដឹងទៀតថា ករណីទំនាស់ដីធ្លីដែលត្រូវបានមន្រ្តីយោធាស័ក្តិ៤ ឈ្មោះ លី សឹង្ហ ប្រើអំណាច និងយកឈ្មោះអ្នកធំមកគំរាម ឃុបឃិតគ្នាជាមួយអាជ្ញារធមូលដ្ឋាន ភូមិបាយ៉ាមក្លែងឯកសារំលោភប្លន់យកដីរបស់ពួកគាត់នេះ គឺមានរយៈពេល៣ឆ្នាំ មកហើយតែរហូលមកទល់ពេលនេះ នៅពុំទាន់មានដំណោះស្រាយរកយុត្តិធម៌ ជួនពួកគាត់ឡើយខណៈឯកសារពួកគាត់ គឺមានគ្រប់គ្រាន់ទាំងអស់ពោលរង់ចាំតែទទួលប្លង់រឹង តែប៉ុណ្ណោះព្រោះបង្កាន់ដៃទទួលប្លង់ក៏មាននៅពួកគាត់ផងដែរនោះ។
ជាមួយគ្នានេះដែរ លោកយាយ កែវ មុន្នីចិត្តា មានអាយុ៦២ឆ្នាំ បានអះអាងប្រាប់ឲ្យដឹងថា ដីទំនាស់ដែលមានទំហំ១៣១៨៣ម៉ែត្រការ៉េខាងលើនេះ គឺប្តីរបស់ឈ្មោះលោកតា សំ ម៉េន បានទិញតាំងពីឆ្នាំ១៩៩០មកម្ល៉េះ ហើយបន្ទាប់ពីគាត់ និងប្តីគឺលោកតាសំ ម៉េន ទិញបានរយៈពេល២ឬ៣ឆ្នាំ ក៏នាំគ្នាចាប់ផ្តើមចូលមករស់នៅលើដីនេះ និងបានចាប់ផ្តើមសាងសង់ធ្វើជាកន្លែងអាស្រមសដើម្បីទុកជាទីស្ការៈគោរពបូជាដែលមាន រូបសំណាក់ព្រះបដិម៉ាករ និងព្រះនរាយជាដើម….។អំឡុងពេលកំពុងសាងសង់ដោយមើលឃើញពីភាពខ្វះខាត និងក្តីអាណិតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន១០០តោន ដើម្បីបន្តការងារសាងសង់នៅទីកន្លែងនោះ។
លោកយាយ កែវ មុន្នីចិន្តា បាននិយាយថា ដីទួលព្រះជិនស្រីនេះលោកតា សំ ម៉េន ត្រូវជាប្តីរបស់គាត់បានទិញពីម្ចាស់ដើមចំនួន៤ទៅ៥ម្ចាស់ ដែលមានលិខិតទិញលក់ផ្ទេសិទ្ធិត្រឹមត្រូវ និងមានការដឹងឭស៊ីញ៉េ ផ្តិតមេដៃ ពីសំណាក់លោកមេភូមិប៉ាយ៉ាប សព្វថ្ងៃឈ្មោះ មុយ ជា ព្រមទាំងម្ចាស់ដើម និងមានសាក្សីដឹងឭទៀតផង។ ប៉ុន្តែនៅឆ្នាំ២០១៣ក្រោយពេលដែលប្តីរបស់គាត់លោកតា សំ ម៉េន ស្លាប់ក៏ត្រូវបានឈ្មោះ លី សឹង ជាមន្រ្តីយោធាសក្តិ៤ នៅខេត្តកោះកុង ចាប់ផ្តើមបង្កបញ្ហាប្រើអំណាច និងយកឈ្មោះអ្នកធំមកគំរាមកំហែងសំឡុត ចង់បានដីរបស់គាត់ពាក់កណ្តាល ដោយមានការឃុបឃិតគ្នាជាមួយអាជ្ញាធមូលដ្ឋាន ដើម្បីបានកម្មសិទ្ធិកាន់កាប់ដី ខាងលើនេះពាក់កណ្តាល។
លោកយាយ កែវ មុន្នីចិន្តា បានរៀបរាប់ទៀតថា បន្ទាប់ពីការដោះស្រាយនៅត្រឹមថ្នាក់ភូមិសង្កាត់មិនបានលទ្ធផលផ្លែផ្កានោះឈ្មោះ លី សឹង ក៏បានប្តឹងបន្តឡើងទៅមន្ទីសុរិយោដី ដោយមានការចូលរួមគំនិត ពីសំណាក់មេភូមិប៉ាយ៉ាបឈ្មោះ មុយ ជាក្នុងការបំភ្លៃឯកសាខ្លះៗ ដើម្បីឲ្យឈ្មោះ លី សឹងបានបន្តធ្វើកិច្ចការនេះ។
ជាលទ្ធផលក្រោយពីមានបណ្តឹងខាងមន្ទីសុរិយោដី ក៏បានចេញសេចក្តីសម្រេចមួយដោយកាត់សេចក្តីឲ្យឈ្មោះ លី សឹង មានសិទ្ធិកាន់កាប់ដីនេះពាក់កណ្តាល។ លោកយាយបានបន្ថែមថា ដោយកើតក្តីមិនសុខចិត្ត ព្រោះតែអំពើអយុត្តិធម៌ដែលបានកាត់សេចក្តីសម្រេចឲ្យ បែងចែកទំហំដីពាក់កណ្តាលទៅឲ្យមន្រ្តីយោធាឈ្មោះ លី សឹង ទាំងបុគ្គលនេះ គ្មានជាប់ពាក់ព័ន្ធជាអ្វីជាមួយដីនេះអ្វីបន្តិចនោះ ពោលសូម្បីតែឯសាកម្មសិទ្ធិកាន់កាប់ ឬទិញពីភាគីម្ចាស់ដើមក៏គ្មានផង។
ដូច្នេះហើយទើបក្រុមគ្រួសារលោកយាយ បានដាក់ពាក្យប្តឹងជំទាស់សេចក្តីសម្រេចនេះហើយអំពាវនាវ សុំការជួយអន្តរាគមន៍រកយុត្តិធម៌ពីថ្នាក់ដឹកនាំ មេត្តាជួយពិនិត្យជម្រុញឲ្យមន្រ្តីស្ថាប័នពាក់ព័ន្ធសើររើរឿងនេះ ជាថ្មីឡើងវិញព្រោះដីខាងលើនេះ ជាកម្មសិទ្ធិទិញស្របច្បាស់ របស់គ្រួសារគាត់។ អង្គភាពFresh News នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ មិនអាចស្វែងរកការបំភ្លឺតាមទូរស័ព្ទពីលោក លី សឹង្ហ បាននៅឡើយទេខណៈលេខទូរស័ព្ទត្រូវបានបិទ។ ដោយឡែកលោកមេភូមិបាយ៉ាប មុយ ជា ក៏មិនទាន់អាចស្វែងរកការសួរនាំបាននៅឡើយដែរ។
សូមបញ្ជាក់ថា លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ក្នុងឱកាសអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាជាអធិបតីក្នុងពិធីបុណ្យឆ្លងសមិទ្ធិផល នានានៅវត្តឥន្ទកោសិយ ហៅវត្ត ចំការម្លូ ស្ថិតនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ បានគូសបញ្ជាក់ថា ឱកាសនៃការរំលោភបំពានដីធ្លីពីសំណាក់អ្នកមានលុយ មានអំណាចទៅលើប្រជាពលរដ្ឋស្លូតត្រង់ នឹង ត្រូវចប់ហើយបើទោះបីមិនទាន់បញ្ចប់ទាំងស្រុងតែក៏កំពុងតែថមថយជាបណ្តើរៗហើយ។
លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក៏បានថ្លែងព្រមានថានឹងកោះកកាយ ឲ្យអស់រាល់ការរំលោភបំពានដីធ្លី ពីសំណាក់អ្នកមានអំណាច ដើម្បីស្វែងរកយុត្តិធម៌ ជូនប្រជាពលរដ្ឋស្លូតត្រង់ បើទោះបីអ្នករំលោភដីប្រជាពលរដ្ឋនោះ មានឋានៈបុណ្យស័ក្តិធំ ឬដុះចង្កូមនៅលើក្បាលក៏ដោយនោះ៕