Tuesday, October 4, 2016

ចាស់ៗមែន តែពិតជាសាហាវណាស់

ពុធ ០៥ តុលា, ២០១៦ ០៧:៥៨
ខេត្តបាត់ដំបង ៖ សេចក្តី​រាយ​ការ​ណ៍ឱ្យ​ដឹង​ថា ករណី​ហិង្សា​មួយ​រវាង​ប្តី​-​ប្រពន្ធ​ចំណាស់​១​គូ​មាន​ជម្លោះនឹង​គ្នា​យ៉ាង​ខ្លាំង រហូត​ឈាន​ដល់​យក​កាំបិត​ចាក់​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់ រីឯ​ប្តី​ត្រូវ​គេ​ជួយ​ដឹក​​ទៅ​សង្គ្រោះ​នៅ​ឯមន្ទីរពេទ្យ ដែល​ហេតុការណ៍​នេះ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​អ្វី​នោះ​ទេ ខណៈ​ក្រុម​គ្រូ​ពេទ្យ​កំពុង​ព្យាយាម​សង្គ្រោះ​បុរស​ប្តី​សិន ទើប​ដឹង​ការ​ពិត ។
ហេតុការណ៍​នេះ​ បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤ តុលា ២០១៦ នេះ ស្ថិត​ត្រង់​ចំណុច​ក្រុម​ទី​៣៤ ក្និ​ង​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។
ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ​​​សៀវ គុណ អាយុ​៦៧​ឆ្នាំ ចំណែក​ប្តី​ឈ្មោះ​តាំង ជី អាយុ​៦៩​ឆ្នាំ កំពុងសង្គ្រោះ ដែលទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។
បើ​តាម​អ្នក​ជិតខាង​បានឱ្យ​ដឹង​ថា កន្លង​មក ប្តី​-​ប្រពន្ធ​តា​យាយ​នេះ គឺ​តែងតែ​ឈ្លោះ​គ្នា​ជា​ញឹកញាប់ ភាគច្រើន​គឺបង្កឡើងដោយសារយាយ​​​រករឿង​​ ។ លុះ​នៅ​ថ្ងៃ​កើតហេតុ ខណៈ​កូន​ៗ​ចេញ​ទៅ​ក្រៅ​អស់ ស្រាប់តែ​ទាំង​២​នាក់​កើត​ជម្លោះ​គ្នាខ្លាំង តែ​មិនដឹង​ផ្តើម​ចេញពី​រឿង​អ្វី​ពិតប្រាកដ​នោះ​ទេ ។
លុះ​ពេល​ភ្ញាក់ផ្អើលនោះ ត្រូវគេ​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​បាន​ដេក​ស្លាប់​បាត់​ទៅ​ហើយ ដោយនៅ​ដៃ​មានកាំបិត​ផង ។ ចំណែក​ប្តី​ក៏​រង​របួស​ធ្លាយ​ចេញ​ពោះវៀន​មក​ក្រៅ តែ​មិន​ទាន់​ដាច់ខ្យល់ទេ​​ ដោយ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។ ទោះបីជា​យ៉ាងណា ករណី​នេះ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ ។
ប្រភព ៖ កោះសន្តិភាព

No comments:

Post a Comment