Monday, October 10, 2016

ឥទ្ធិពលហ្វេសប៊ុកពិតជាខ្លាំងមែន បានធ្វើឲ្យ ឧកញ៉ា ឌួង ឆាយ ឃើញ និងជួយសង្គ្រោះ ទារិកាអភ័ព្វភ្លាមៗ!

ច័ន្ទ ១០ តុលា, ២០១៦ ១៧:០០
ដោយ និកា
ភ្នំពេញ៖ ដោយឥទ្ធិពលនៃការចែកចាយ នូវព័ត៌មានតាមរយៈហ្វេសប៊ុក  ទារិកាកម្សត់ម្នាក់ ដែលប្រស្រីភ្នែកឡើងបាយ ត្រូវបានលោក ឧកញ៉ា ឌួង ឆាយ ឃើញ និងជួយសង្រ្គោះទារិកាឈ្មោះ ធឿន មីមី ភ្លាមៗផងដែរ។
បើផ្អែកទៅតាមការបង្ហោះសារ របស់ លោកឧកញ៉ា ឌួង ឆាយ បានសរសេរកាល ពីយប់មិញថា "ថ្ងៃនេះជំនួយការរបស់ខ្ញុំបានជួបជាមួយគ្រួសារកុមារី មានវាសនាអភ័ព្វដែលប្រស្រីភ្នែកឡើងបាយ ដើម្បីជួយស្វែងរកដំណោះស្រាយ ព្យាបាលជំងឺភ្នែករបស់គាត់ខ្ញុំបាទនឹងខិតខំប្រឹងប្រែងព្យាយាមទាក់ទងជាមួយវេជ្ជបណ្ឌិតជំនាញៗ ទាំងក្នុងនឹងក្រៅប្រទេសដើម្បីជួយព្យាបាលភ្នែក របស់គាត់ឲ្យបានជាសះស្បើយនឹងឆាប់បានមើលឃើញពិភពលោកនេះវិញឆាប់ៗ ព្រោះនៅសល់ពេលវេលាតែ2សប្តាហ៍ទៀតប៉ុណ្ណោះ ដើម្បីជួយឲ្យគាត់អាចមើលឃើញឡើងវិញ សូមបងប្អូនពូមីងជួយបួងសួងជូនពរឲ្យគាត់ ទទួលការជោគជ័យនឹងឆាប់បានជាសះស្បើយផងណា សូមអរគុណ"។ 
កាលពីព្រឹកមិញនេះផងដែរ ជំនូយការរបស់ឧកញ៉ា ឌួង ឆាយ ក៏បានយក ទារិកា ធឿន មីមី ទៅពិនិត្យនៅមន្ទីរពេទ្យ គង់ ពិសិដ្ឋ តាមសម្តីរបស់លោក បានប្រាប់ពិតប្រាកដមែន ដើម្បីឲ្យគ្រូពេទ្យ ដោះស្រាយពីបញ្ហារបស់ទារិកាកំសត់នេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកម្នាក់ឈ្មោះ Noum Sobourn បានសរសេរសារ អមជាមួយនឹងរូបថតទារិកា ធឿន ម៉ីម៉ី ថា "កំពុងនៅជាមួយជំនួយការលោកឧកញ៉ា ដួង ឆាយ យកកុមារីមកពិនិត្យនៅមន្ទីរពេទ្យ គង់ ពិសិដ្ឋ ភ្នំពេញ។ ទំនាក់ទំនងម្តាយកុមារី 0976620952"។
កំណត់ហេតុខ្មែរឡូត៖

No comments:

Post a Comment