ពិតជាត្រេកអរណាស់! ទីបំផុត ទារិកាកម្សត់ បានទៅដល់ដៃអ្នកឧកញ៉ា ហុង ពីវ ហើយ
ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់យ៉ាងច្រើនពីសំណាក់អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក នៅទីបំផុតវាសនាទារិកាកម្សត់ម្នាក់ នឹងមានសង្ឃឹមអាចបន្តមើលឃើញពិភពលោកមួយនេះឡើងវិញហើយ។
គួររំលឹកថាកាលពីព្រឹកម្សិលមិញថ្ងៃទី០៩ តុលា ២០១៦ លោកសាវីន ហ្វីលីព បានបង្ហោះសារមួយនៅលើគណនីផ្ទាល់ខ្លួនថា៖
«ជូនចំពោះ លោកឧកញ៉ា ហុង ពីវ ជាទីគោរពរាប់អាន , ខ្ញុំមានការគោរពកោតស្ញប់ស្ញែងចំពោះទឹកចិត្តសប្បុរសធម៌របស់លោកយ៉ាងខ្លាំងនាពេលថ្មីៗនេះ , សូមលោកអាណិតមេត្តាជួយបរិច្ចាគថវិការសង្រ្គ្គោះដល់កែវភ្នែកទារិកា ប្រស្រីភ្នែកឡើងបាយនេះផង , នាងមានឈ្មោះ ធឿន មីមី មានអាយុ2ខែ ជាកូនទី2 ក្នុងគ្រួសារក្រីក្រ នៅស្រុកបាទី ខេត្ត តាកែវ ។ ឪពុកនាងជាកម្មករចុះទូកនៅថៃ ទាំងមិនទាន់បានមើលមុខកូនផង។
ថ្មីៗនេះទារិកា អភ័ព្វកំពុងទទួលការពិនិត្យដោយវេជ្ជបណ្ឌិតឯកទេសភ្នែកនៅមន្ទីពេទ្យកុមារអង្គ(សៀមរាប) ហើយពេទ្យប្រាប់ថា រយៈពេលដែលអាចព្យាបាលទារិកា ឱ្យភ្លឺភ្នែកនៅមានរយៈពេលត្រឹមតែ2សប្តាហ៍ទៀតប៉ុណ្ណោះ ។ដែលការសង្គ្រោះគឺមានតែវះកាត់ដូរកែវភ្នែកនិងត្រូវទិញកែវភ្នែកដូរម្ខាងតម្លៃ1800$ តែគាត់មិនមានលទ្ធភាពទេ..ថ្ងៃនេះម្ដាយនិងទារិកានេះបានត្រលប់ទៅភ្នំពេញវិញហេីយ។
សូមសប្បុរសជនទាំងអស់មេត្តារួមគ្នាជួយសង្រ្គោះទារិកាកំសត់នេះអោយមេីលឃេីញពិភពលោកនេះផង , ដោយក្ដីរាប់អាន , សាវិន ហ្វីលីព , ស្ថានិកមូលនិធិកុមារសាវិនកម្ពុជា , សូមជួយស៊ែអោយលោកឧកញ្ញ៉ា ហុង ពីវ បានឃេីញផង .. នេះជាលេខម្ដាយទារិកាធឿន មុីមុី 097-66-20952 » ។
ក្រោយការបង្ហោះ និងមានការចូលរួមចែករំលែកយ៉ាងច្រើនរួចមក នៅទីបំផុតទារិកាកម្សត់រូបនោះបានទៅដល់ដៃអ្នកឧកញ៉ា ហុង ពីវ ហើយ។
នៅថ្ងៃនេះទំព័រហ្វេសប៊ុកអ្នកឧកញ៉ា ហុង ពីវ បានបង្ហោះសារ និងរូបភាពឲ្យដឹងផងដែរថា៖ «បងៗឈប់បារម្ភទៀតទៅ ពេលនេះអូន ម៉ីម៉ី បានមកដល់ដៃប៉ាប៉ាអូនហើយ...»។
No comments:
Post a Comment