Monday, October 24, 2016

ពិធីករ លោក មាស ឬទ្ធី ចូលពេទ្យវះកាត់ពោះវៀនដុះខ្នែង

ច័ន្ទ ២៤ តុលា, ២០១៦ ១៣:២៣
ដោយ និកា
ភ្នំពេញ៖ អ្នកអានព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ហង្សមាស ដ៏មានប្រជាប្រិយភាព លោក មាស ឬទ្ធី បានចូលមន្ទីរពេទ្យ ដើម្បីវះកាត់ពោះវៀនដុះខ្នែង បន្ទាប់ពីឈឺចុកពោះរយៈពេល ៣ថ្ងៃកន្លងមក។
លោក មាស រិទ្ធី បានរៀបរាប់ក្នុងទំព័រហ្វេសប៊ុកលោកថា "ចូលវះកាត់នៅពេទ្យ កាត់ពោះវៀនដុះខ្នែង ចុក៣ថ្ងៃមកហើយ រយៈពេល១សប្តាហ៍ទើបអាចជួបប្រិយមិត្តវិញ"។ ក្នុងនោះ រូបលោកក៏សរសេរបញ្ជាក់បន្ថែម កាលពីប៉ុន្មានម៉ោងមុននេះដែរថា "ពេទ្យទើបឲ្យហូបបបរចាប់តាំងពីវះកាត់មក ឃ្លានណាស់ហើយអត់ឲ្យហូបច្រើនទៀត"
អ្នកលេងបណ្តាញសង្គម បានបង្ហាញអារម្មណ៍ព្រួយបារម្ភ ពីសុខភាពរបស់អ្នកអានព័ត៌មានដ៏ល្បីល្បាញមួយរូបនេះ ហើយពួកគេក៏បានជូនពរឲ្យរូបលោក ឆាប់ជាសះស្បើយក្នុងពេលខាងមុខ ដើម្បីអាចវិលមកអានព័ត៌មានពេលព្រឹក នៅក្នុងស្ថានីយ៍ទូរទស្សន៍ហង្សមាស ដូចសព្វដងផងដែរ៕ 






No comments:

Post a Comment